រសរបស់អុលឡោះតាអាឡាមានបន្ទូល តាមរយៈខ្ញុំ អុលឡោះដាក់បន្ទូលរបស់ទ្រង់នៅលើអណ្តាតខ្ញុំ។
២ ធីម៉ូថេ 3:16 - អាល់គីតាប គ្រប់អត្ថបទគីតាប សុទ្ធតែអុលឡោះប្រទានរសអុលឡោះមកបំភ្លឺឲ្យតែង និងមានប្រយោជន៍សម្រាប់បង្រៀន រកខុសត្រូវ កែតម្រង់ និងអប់រំឲ្យរស់តាមសេចក្ដីសុចរិត ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរទាំងមូល គឺសុទ្ធតែការបើកសម្ដែងពីព្រះ ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការស្ដីប្រដៅ ការកែតម្រង់ និងការបង្ហាត់ក្នុងសេចក្ដីសុចរិត Khmer Christian Bible ដ្បិតគ្រប់ទាំងបទគម្ពីរព្រះជាម្ចាស់បានបណ្ដាលឲ្យសរសេរឡើង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឮកឲ្យដឹងខ្លួន ការកែតម្រង់ និងការអប់រំអំពីសេចក្ដីសុចរិត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រប់អត្ថបទគម្ពីរសុទ្ធតែព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកបំភ្លឺឲ្យតែង និងមានប្រយោជន៍សម្រាប់បង្រៀន រកខុសត្រូវ កែតម្រង់ និងអប់រំឲ្យរស់តាមសេចក្ដីសុចរិត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត |
រសរបស់អុលឡោះតាអាឡាមានបន្ទូល តាមរយៈខ្ញុំ អុលឡោះដាក់បន្ទូលរបស់ទ្រង់នៅលើអណ្តាតខ្ញុំ។
ទ្រង់ប្រទានរសដ៏ល្អ របស់ទ្រង់ មកពួកគេ ដើម្បីឲ្យពួកគេចេះគិតពិចារណា ទ្រង់ប្រទាននំម៉ាណាឲ្យពួកគេបរិភោគ ព្រមទាំងប្រទានទឹកឲ្យពួកគេ មិនដែលអាក់ខានឡើយ។
ខ្ញុំរក្សាបន្ទូលរបស់ទ្រង់ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យប្រព្រឹត្តអំពើបាប ទាស់នឹងបំណងទ្រង់។
ការស្វែងយល់បន្ទូលរបស់ទ្រង់ ធ្វើឲ្យមនុស្សភ្លឺស្វាង ហើយធ្វើឲ្យអ្នកទន់ទាបមានប្រាជ្ញា។
តើមនុស្សកំលោះត្រូវធ្វើយ៉ាងណា ដើម្បីឲ្យកិរិយាមារយាទរបស់ខ្លួន បានល្អត្រឹមត្រូវ? គឺដោយប្រតិបត្តិតាមបន្ទូលរបស់ទ្រង់។
អ្នកដែលងាកចេញពីមាគ៌ាល្អរមែងទទួលទោសជាទម្ងន់ រីឯអ្នកដែលស្អប់ការស្ដីប្រដៅតែងតែស្លាប់។
អ្នកណាយកចិត្តទុកដាក់ស្ដាប់តាមពាក្យស្ដីប្រដៅ ដែលនាំឲ្យមានជីវិត អ្នកនោះអាចរស់នៅក្នុងចំណោមមនុស្សមានប្រាជ្ញា។
ដ្បិតឱវាទប្រៀបបាននឹងចង្កៀង ដំបូន្មានជាពន្លឺ ហើយការប្រៀនប្រដៅជាផ្លូវនាំទៅកាន់ជីវិត។
តើកូនចៅយ៉ាកកូបត្រូវបណ្ដាសាឬ? តើអ្នកស្មានថា អុលឡោះតាអាឡាគ្មានខន្តីឬ? ទ្រង់មិនប្រព្រឹត្តរបៀបនេះទេ!”។ «យើងនិយាយតែពាក្យល្អ ចំពោះអ្នកដែលប្រព្រឹត្តអំពើទៀងត្រង់។
ពួកគេមិនស្ដាប់បន្ទូលរបស់អុលឡោះ ហើយក៏មិនទទួលការប្រដៅពីទ្រង់ដែរ។ ពួកគេមិនផ្ញើជីវិតលើអុលឡោះតាអាឡា ពួកគេមិនចូលមកជិតម្ចាស់របស់ខ្លួនទេ។
អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «ហេតុនេះហើយបានជាពួកតួនដែលបានទទួលការអប់រំអំពីនគរនៃអុលឡោះ ប្រៀបបានទៅនឹងម្ចាស់ផ្ទះដែលយកទ្រព្យ ទាំងចាស់ទាំងថ្មីចេញពីឃ្លាំងរបស់គាត់ដូច្នោះដែរ»។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ក្នុងគីតាបមានចែងថាៈ “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ អុលឡោះជាអម្ចាស់បានសម្រេចការអស្ចារ្យនេះ យើងបានឃើញ ហើយស្ងើចសរសើរផង”។ តើអ្នករាល់គ្នាដែលអានអាយិតនេះឬទេ?។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ប្រសិនបើអាល់ម៉ាហ្សៀស ជាពូជពង្សរបស់ទតមែន ចុះហេតុដូចម្ដេចបានជាទត ដែលមានរសអុលឡោះបំភ្លឺហៅអាល់ម៉ាហ្សៀសថា “អម្ចាស់”ទៅវិញដូច្នេះ គឺគាត់មានប្រសាសន៍ថាៈ
តែបើធ្វើដូច្នោះ ធ្វើម្ដេចនឹងបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាប អំពីហេតុការណ៍ដែលត្រូវតែកើតឡើងយ៉ាងនេះ!»។
ហេតុការណ៍ទាំងនេះកើតឡើង ដើម្បីឲ្យបានស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគីតាបណាពី។ ពេលនោះ ពួកសិស្សនាំគ្នាបោះបង់ចោលអ៊ីសា ហើយរត់បាត់អស់ទៅ។
អ៊ីសាឆ្លើយទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ដ្បិតអ្នករាល់គ្នាមិនស្គាល់គីតាប ហើយមិនស្គាល់អំណាចរបស់អុលឡោះផង។
រសរបស់អុលឡោះបានបំភ្លឺទត ឲ្យមានប្រសាសន៍ថាៈ “អុលឡោះតាអាឡាមានបន្ទូលទៅកាន់ អម្ចាស់របស់ខ្ញុំថា សូមនៅខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់អ្នក មកដាក់ក្រោមជើងរបស់អ្នក”។
យើងមិនអាចលុបបំបាត់គីតាបបានឡើយ បើគីតាបហៅអស់អ្នកដែលទទួលបន្ទូលរបស់អុលឡោះថាជា “ម្ចាស់នៃអំណាច”ដូច្នេះ
អស់អ្នកដែលប្រព្រឹត្ដអំពើអាក្រក់តែងតែស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺឡើយ ព្រោះខ្លាចគេឃើញអំពើដែលខ្លួនប្រព្រឹត្ដ។
«បងប្អូនអើយ! រសអុលឡោះដ៏វិសុទ្ធបានថ្លែងទុកជាមុន តាមរយៈទតអំពីយូដាស ជាអ្នកនាំគេមកចាប់អ៊ីសា។ ហេតុការណ៍នេះត្រូវតែកើតឡើងស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបមែន។
គាត់បានទទួលការអប់រំអំពីមាគ៌ារបស់អ៊ីសាជាអម្ចាស់ និងមានចិត្ដឧស្សាហ៍មោះមុត គាត់ប្រកាសបន្ទូលនៃអុលឡោះ ហើយប៉ិនប្រសប់បង្រៀនគេយ៉ាងច្បាស់លាស់អំពីអ៊ីសាផង។ ក៏ប៉ុន្ដែ គាត់បានដឹងត្រឹមតែពិធីជ្រមុជទឹករបស់យ៉ះយ៉ាប៉ុណ្ណោះ។
ខ្ញុំបានជម្រាប និងបង្រៀនបងប្អូន តាមទីសាធារណៈ និងតាមផ្ទះ នូវសេចក្ដីទាំងប៉ុន្មានដែលមានសារប្រយោជន៍ដល់បងប្អូន ឥតមានលាក់លៀមត្រង់ណាសោះឡើយ
ដ្បិតខ្ញុំបានជម្រាបបងប្អូន អំពីគម្រោងការទាំងមូលរបស់អុលឡោះរួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ
ដោយពួកគេចាកចេញពីទីនោះទៅទាំងខ្វែងគំនិតគ្នា លោកប៉ូលក៏មានប្រសាសន៍ទៅគេថា៖ «រសអុលឡោះដ៏វិសុទ្ធមានបន្ទូលមកកាន់បុព្វបុរសយើង តាមរយៈណាពីអេសាយពិតជាត្រូវមែន គឺរសអុលឡោះមានបន្ទូលថា៖
អ្វីៗដែលមានចែងទុកពីមុនមក គឺចែងទុកសម្រាប់អប់រំយើង។ ដោយគីតាបជួយសំរាលទុក្ខយើង និងឲ្យយើងចេះស៊ូទ្រាំយើងមានសេចក្ដីសង្ឃឹម។
ជាតួនអប់រំមនុស្សល្ងង់ ជាតួនបង្រៀនមនុស្សតូចតាច ព្រោះអ្នកជឿជាក់ថា ការស្គាល់អុលឡោះ និងសេចក្ដីពិតសុទ្ធតែមានចែងនៅក្នុងហ៊ូកុំទាំងអស់។
សាសន៍យូដាពិតជាប្រសើរលើសគេបំផុត គ្រប់វិស័យទាំងអស់មែន គឺមុនដំបូង អុលឡោះបានប្រគល់បន្ទូលមកឲ្យសាសន៍យូដា។
ក៏ប៉ុន្ដែ សេចក្ដីដែលមានចែងថា «អុលឡោះរាប់ជាសេចក្តីសុចរិត» នេះមិនមែនសំដៅតែលើអ៊ីព្រហ៊ីមប៉ុណ្ណោះទេ
ក្នុងគីតាបមានគ្រោងទុកជាមុនថា អុលឡោះនឹងប្រោសសាសន៍ដទៃឲ្យបានសុចរិតដោយសារជំនឿ ហើយអ៊ីព្រហ៊ីមបានទទួលដំណឹងល្អនេះជាមុនថា«ជាតិសាសន៍ទាំងអស់នឹងទទួលពរ ដោយសារអ្នក»។
អុលឡោះបានឲ្យអ្នកឮសំឡេងពីលើមេឃមក ដើម្បីអប់រំអ្នក។ ទ្រង់ឲ្យអ្នកឃើញភ្លើងដ៏សន្ធោសន្ធៅនៅលើផែនដីនេះ ហើយអ្នកបានឮ សំឡេងរបស់ទ្រង់ ពីក្នុងភ្លើងនោះមក។
ត្រូវមានចិត្ដស្លូតបូត ប្រដៅពួកអ្នកប្រឆាំង ក្រែងលោអុលឡោះនឹងប្រោសប្រទានឲ្យគេកែប្រែចិត្ដគំនិត ដើម្បីឲ្យគេបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់
ចូរប្រកាសបន្ទូលរបស់អុលឡោះ ព្រមទាំងនិយាយហើយនិយាយទៀត ទោះមានឱកាសល្អក្ដី មិនល្អក្ដី ត្រូវពន្យល់គេឲ្យដឹងខុសត្រូវ ស្ដីបន្ទោស ដាស់តឿន និងបង្រៀនគេ ដោយចិត្ដអត់ធ្មត់គ្រប់ជំពូក
ជំនឿធ្វើឲ្យយើងមានអ្វីៗដែលយើងសង្ឃឹមថានឹងបាន និងធ្វើឲ្យស្គាល់ជាក់ច្បាស់នូវអ្វីៗដែលយើងមើលពុំឃើញ។
ហេតុនេះដូចរសអុលឡោះដ៏វិសុទ្ធមានបន្ទូលថា៖ «ថ្ងៃនេះប្រសិនបើអ្នករាល់គ្នាឮសំឡេង របស់ទ្រង់
ដ្បិតបន្ទូលរបស់អុលឡោះ ជាបន្ទូលដ៏មានជីវិត និងមានអំណាចមុតជាងដាវមុខពីរទៅទៀត។ បន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណដាច់ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ បន្ទូលនៃអុលឡោះវិនិច្ឆ័យឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្ដមនុស្ស។