Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




មីកា 2:7 - អាល់គីតាប

7 តើ​កូន​ចៅ​យ៉ាកកូប​ត្រូវ​បណ្ដាសា​ឬ? តើ​អ្នក​ស្មាន​ថា អុលឡោះ‌តាអាឡា​គ្មាន​ខន្តី​ឬ? ទ្រង់​មិន​ប្រព្រឹត្ត​របៀប​នេះ​ទេ!”។ «យើង​និយាយ​តែ​ពាក្យ​ល្អ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ឱ​ពួក​វង្ស​យ៉ាកុប​អើយ តើ​ហ៊ាន​និយាយ​យ៉ាង​នោះ​ឬ? ឯ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា តើ​ព្រះ‌អង្គ​ត្រូវ​ទញ់‌ទាល់​ឬ? តើ​ព្រះ‌អង្គ​ឬ​អី ដែល​ធ្វើ​ការ​ទាំង​នោះ តើ​យើង​ប្រើ​ពាក្យ​មិន​ធ្វើ​ល្អ ទៅ​ចំពោះ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 តើ​កូន​ចៅ​លោក​យ៉ាកុប​ត្រូវ​បណ្ដាសា​ឬ? តើ​អ្នក​ស្មាន​ថា ព្រះ‌អម្ចាស់​គ្មាន​ខន្តី​ឬ? ព្រះអង្គ​មិន​ប្រព្រឹត្ត​របៀប​នេះ​ទេ!”។ ខ្ញុំ​និយាយ​តែ​ពាក្យ​ល្អ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឱ​ពួក​វង្ស​យ៉ាកុប​អើយ តើ​ហ៊ាន​និយាយ​យ៉ាង​នោះ​ឬ ឯ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា តើ​ទ្រង់​ត្រូវ​ទញ់‌ទាល់​ឬ តើ​ទ្រង់​ឬ​អី ដែល​ធ្វើ​ការ​ទាំង​នោះ តើ​ពាក្យ​អញ​មិន​ធ្វើ​ល្អ ដល់​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​ទេ​ឬ​អី

សូមមើលជំពូក ចម្លង




មីកា 2:7
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ប្រណី​សន្ដោស​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់ តាម​បន្ទូល​របស់​ទ្រង់​ផង។


ទ្រង់​មាន​ចិត្ត​ល្អ​សប្បុរស សូម​បង្រៀន​ឲ្យ​ខ្ញុំ​ស្គាល់​ហ៊ូកុំ របស់​ទ្រង់!


គឺ​មាន​តែ​មនុស្ស​ឥត​សៅ‌ហ្មង ដែល​ប្រព្រឹត្ត​អំពើ​សុចរិត ហើយ​និយាយ​តែ​សេចក្ដី​ពិត​ដែល​មាន​នៅ ក្នុង​ដួង​ចិត្ត​របស់​ខ្លួន​ប៉ុណ្ណោះ ទើប​អាច​នៅ​បាន។


ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ទ្រង់​ក៏​សំដែង​ថា ទ្រង់​បរិសុទ្ធ​ដែរ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀច‌វេរ​វិញ ទ្រង់​សំដែង​ថា​ទ្រង់​ឈ្លាស‌វៃ


ដ្បិត​អុលឡោះ‌តាអាឡា ជា​ពន្លឺ​ថ្ងៃ និង​ជា​ខែល​ការពារ​យើង អុលឡោះ‌តាអាឡា​ប្រណី​សន្ដោស និង​ប្រទាន​ឲ្យ​យើង​បាន​រុង‌រឿង ទ្រង់​តែងតែ​ប្រទាន​សុភ‌មង្គល​ឲ្យ​អស់​អ្នក ដែល​រស់​នៅ ដោយ​គ្មាន​សៅ‌ហ្មង។


អុលឡោះ‌តាអាឡា​ជា​បន្ទាយ​ការពារ​មនុស្ស​ទៀង‌ត្រង់ តែ​ទ្រង់​បំផ្លាញ​មនុស្ស​ពាល​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។


អ្នក​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​តែងតែ​បាន​សុខ‌សាន្ត រីឯ​អ្នក​ដើរ​តាម​ផ្លូវ​វៀច‌វេរ នឹង​ត្រូវ​គេ​រក​មុខ​ឃើញ។


អ្នក​ដែល​ដើរ​តាម​ផ្លូវ​ទៀង‌ត្រង់ តែងតែ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា រីឯ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​វៀច‌វេរ តែងតែ​មើល‌ងាយ​ទ្រង់។


ទ្រង់​ជួយ​មនុស្ស​ទៀង​ត្រង់ ហើយ​ធ្វើ​ជា​ខែល​ការពារ អស់​អ្នក​ដែល​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ។


អ្នក​ដែល​ដើរ​តាម​ផ្លូវ​ទៀង‌ត្រង់​រមែង​បាន​សុខ រីឯ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​វៀច​វេរ មុខ​ជា​ធ្លាក់​ទៅ​ក្នុង​ផ្លូវ​នោះ​មិន​ខាន។


ពេល​យើង​មក​ហេតុ​អ្វី​បាន​ជា​មិន​ឃើញ មាន​នរណា​ម្នាក់​ដូច្នេះ? យើង​បាន​ស្រែក​ហៅ ហេតុ​អ្វី​បាន​ជា​គ្មាន​នរណា​ឆ្លើយ​សោះ? តើ​ដៃ​របស់​យើង​ខ្លី​ពេក រំដោះ​អ្នក​រាល់​គ្នា​ពុំ​កើត​ឬ? តើ​យើង​គ្មាន​កម្លាំង​ល្មម​នឹង​ដោះ​លែង អ្នក​រាល់​គ្នា​ឬ? ពេល​យើង​ស្រែក​គំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួត ទន្លេ​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ត្រី​វិនាស​អស់​ព្រោះ​គ្មាន​ទឹក។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង កុំ​ញ‌ញើត​ឡើយ! ចូរ​បន្លឺ​សំឡេង​ឲ្យ​លាន់​រំពង​ដូច​ត្រែ ចូរ​ប្រាប់​ប្រជា‌ជន​របស់​យើង​ឲ្យ ស្គាល់​ការ​បះ‌បោរ​របស់​ខ្លួន ចូរ​ប្រាប់​កូន​ចៅ​យ៉ាកកូប ឲ្យ​ស្គាល់​អំពើ​បាប​របស់​គេ​ផង!


ពេល​ខ្ញុំ​ឮ​បន្ទូល​របស់​ទ្រង់ ខ្ញុំ​ត្រង‌ត្រាប់​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ បន្ទូល​របស់​ទ្រង់​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ ពោរ‌ពេញ​ដោយ​អំណរ និង​សុភ‌មង្គល អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ ខ្ញុំ​ជា​អ្នក​បម្រើ​ផ្ទាល់​របស់​ទ្រង់។


អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​យ៉ាកកូប អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​អ៊ីស្រ‌អែល ចូរ​នាំ​គ្នា​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា!


តើ​នរណា​មាន​ប្រាជ្ញា​វាង‌វៃ អាច​ពិចារណា យល់​សេចក្ដី​ទាំង​នេះ​បាន? មាគ៌ា​របស់អុលឡោះ‌តាអាឡាសុទ្ធ​តែ​ទៀង​ត្រង់ មនុស្ស​សុចរិត​នឹង​ដើរ​តាម​មាគ៌ា​នេះ រីឯ​ជន​ទុច្ចរិត​វិញ នឹង​ជំពប់​ជើង​ដួល ព្រោះ​តែ​មាគ៌ា​នេះ​ជា​មិន​ខាន។


នាម៉ឺន​មន្ត្រី​នៃ​កូន​ចៅ​យ៉ាកកូប មេ​ដឹក​នាំ​នៃ​កូន​ចៅ​អ៊ីស្រ‌អែល​អើយ សូម​នាំ​គ្នា​ស្ដាប់! អស់​លោក​ស្អប់​យុត្តិធម៌ ហើយ​បង្ខូច​ហ៊ូកុំ។


ពេល​នោះ ម៉ាឡា‌អ៊ីកាត់​ក៏​ពោល​មក​ខ្ញុំ​ទៀត​ថា៖ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​លោក​សូរ៉ូ‌បាបិល​ថា៖ «អ្នក​បំពេញ​កិច្ចការ​នេះ​បាន មិន​មែន​ដោយ​ប្រើ​អំណាច ឬ​ប្រើ​កម្លាំង​ទេ គឺ​ដោយ​រស​របស់​យើង​វិញ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


អុលឡោះ‌តាអាឡា​តប​មក​ម៉ូសា​វិញ​ថា៖ «តើ​ដៃ​របស់​យើង​ខ្លី​ពេក មិន​អាច​ធ្វើ​អ្វី​កើត​ឬ? បន្តិច​ទៀត អ្នក​នឹង​ឃើញ​ថា​ពាក្យ​ដែល​យើង​និយាយ​សម្រេច ឬ​ក៏​មិន​សម្រេច»។


ចូរ​ប្រព្រឹត្ដ​អំពើ​ល្អ ដើម្បី​បញ្ជាក់​ថា​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ដ​គំនិត​មែន។


គេ​ជម្រាប​អ៊ីសា​ថា៖ «ឪពុក​របស់​យើង គឺ​អ៊ីព្រហ៊ីម»។ អ៊ីសា​ឆ្លើយ​វិញ​ថា៖ «បើ​អ្នក​រាល់​គ្នា​ពិត​ជា​កូន​ចៅ​អ៊ីព្រហ៊ីម​មែន អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​កិច្ចការ ដូច​អ៊ីព្រហ៊ីម​ធ្លាប់​ធ្វើ​នោះ​មិន​ខាន


តើ​អ្វីៗ​ដ៏​ល្អ​នេះ​បែរ​ជា​នាំ​ឲ្យ​ខ្ញុំ​ស្លាប់​ឬ? ទេ មិន​មែន​ទេ! គឺ​បាប​វិញ​ទេ​តើ​ដែល​នាំ​ឲ្យ​ខ្ញុំ​ស្លាប់។ បាប​បាន​ប្រើ​ហ៊ូកុំ​ដែល​ល្អ​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា បាប​ពិត​ជា​បាប​មែន ហើយ​តាម​រយៈ​បញ្ញត្ដិ បាប​លេច​ចេញ​មក​រឹត​តែ​អាក្រក់​ហួស​ហេតុ​ទៅ​ទៀត។


យើង​មិន​ចង្អៀត‌ចង្អល់​ចំពោះ​បង​ប្អូន​ទេ គឺ​បង​ប្អូន​ទេ​តើ ដែល​មាន​ចិត្ដ​ចង្អៀត‌ចង្អល់។


គេ​សំដែង​អាការៈ​ខាង​ក្រៅ​ជា​អ្នក​គោរព​ប្រណិ‌ប័តន៍​អុលឡោះ ប៉ុន្ដែ គេ​បដិសេធ​មិន​ទទួល​ស្គាល់​អំណាច ដែល​បាន​មក​ពី​ការ​គោរព​ប្រណិ‌ប័តន៍​ទ្រង់​នោះ​ឡើយ។ ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ ពី​មនុស្ស​ប្រភេទ​នេះ​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម