ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 5:15 - អាល់គីតាប

អ៊ីសា​បាន​ស្លាប់​សម្រាប់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​មាន​ជីវិត លែង​រស់​សម្រាប់​ខ្លួន​ឯង​ទៀត​ហើយ គឺ​រស់​សម្រាប់​អ៊ីសា​ដែល​បាន​ស្លាប់ និង​បាន​រស់​ឡើង​វិញ​សម្រាប់​គេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​មនុស្ស​ទាំងអស់ ដើម្បីកុំឲ្យ​អ្នក​ដែល​នៅរស់ បាន​រស់​សម្រាប់​ខ្លួនឯង​ទៀតឡើយ គឺ​ឲ្យ​រស់​សម្រាប់​ព្រះអង្គ​ដែល​សុគត និង​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​សម្រាប់​ពួកគេ​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​ព្រះអង្គ​បាន​សោយ​ទិវង្គត​ជំនួស​មនុស្ស​ទាំង​អស់​ នោះ​មនុស្ស​ដែល​រស់នៅ​ មិន​រស់​ដើម្បី​ខ្លួន​ឯង​ទៀត​ទេ​ គឺ​រស់​ដើម្បី​ព្រះអង្គ​ដែល​បាន​សោយ​ទិវង្គត​ និង​បាន​រស់​ឡើង​វិញ​សម្រាប់​ពួកគេ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បាន​សុគត​ជំនួសមនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ លែង​រស់​សម្រាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សម្រាប់​ព្រះ‌អង្គ​ដែល​បាន​សុគត ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​សម្រាប់​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​មាន​ជីវិត​លែង​រស់​សម្រាប់​ខ្លួន​ឯង​ទៀត​ហើយ គឺ​រស់​សម្រាប់​ព្រះអង្គ​ដែល​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​សម្រាប់​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ក៏​បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់​យ៉ាង​នោះ គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សំរាប់​ព្រះ‌អង្គ ដែល​សុគត​ជំនួស​គេ ហើយ​បាន​រស់​ឡើង​នោះ​វិញ

សូមមើលជំពូក



២ កូរិនថូស 5:15
41 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ណាម៉ាន់​ក៏​មាន​ប្រសាសន៍​ថា៖ «បើ​លោក​មិន​ព្រម​ទេ​នោះ សូម​មេត្តា​អនុញ្ញាត ឲ្យ​ខ្ញុំ​យក​ដី ផ្ទុក​លើ​ខ្នង​លា​ពីរ ដឹក​ទៅ​ផង ដ្បិត​ពី​ពេល​នេះ​ត​ទៅ ខ្ញុំ​មិន​ធ្វើ​គូរបាន​ដុត ឬ​គូរបាន​ជូន​ព្រះ​ដទៃ ក្រៅ​ពីអុលឡោះ‌តាអាឡា​ឡើយ។


យើង​បាន​ដើរ​កាត់​តាម​នោះ ឃើញ​នាង​កំពុង​តែ​បំរះ​ក្នុង​ថ្លុក​ឈាម យើង​ក៏​ប្រាប់​នាង​ថា ចូរ​មាន​ជីវិត​ឡើង! ទោះ​បី​នាង​ស្ថិត​នៅ​ក្នុង​ឈាម​ក៏​ដោយ ចូរ​មាន​ជីវិត​ឡើង!


យើង​នឹង​ដាក់​រស​របស់​យើង​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន។ យើង​និយាយ​យ៉ាង​ណា​យើង​នឹង​ធ្វើ​យ៉ាង​នោះ» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រាប់​ខ្យល់​ដង្ហើម! ចូរ​ប្រាប់​ខ្យល់​ដង្ហើម​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: ខ្យល់​ដង្ហើម​អើយ! សូម​បក់​មក​ពី​ទិស​ទាំង​បួន! ហើយ​ផ្លុំ​លើ​សាក‌សព​ទាំង​នេះ​ឲ្យ​មាន​ជីវិត​រស់​ឡើង»។


មនុស្ស​ព្រហើន​កោង‌កាច​មុខ​ជា​ត្រូវ​វិនាស រីឯ​មនុស្ស​សុចរិត​នឹង​មាន​ជីវិត​ដោយ‌សារ​ជំនឿ។


យើង​នឹង​កំចាត់‌កំចាយ​ពួក​គេ ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ពេល​នៅ​ឆ្ងាយ ពួក​គេ​នឹង​នឹក​ដល់​យើង ពួក​គេ​នឹង​បង្កើត​កូន​ចៅ ហើយ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ។


អុលឡោះ​នឹង​រំដោះ​យើង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ដើម្បី​យើង​អាច​គោរព​បម្រើ​ទ្រង់​បាន ដោយ​ឥត​ភ័យ​ខ្លាច


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ​ហើយ​ជឿ​លើ​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គេ​មិន​ត្រូវ​ទទួល​ទោស​ឡើយ គឺ​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទៅ​រក​ជីវិត។


អុលឡោះ​ជា​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​មាន​ជីវិត​រស់ ហើយ​ខ្ញុំ​មាន​ជីវិត​ដោយ‌សារ​ទ្រង់​យ៉ាង​ណា​អ្នក​បរិភោគ​ខ្ញុំ ក៏​នឹង​មាន​ជីវិត​រស់ ដោយ‌សារ​ខ្ញុំ​យ៉ាង​នោះ​ដែរ។


ហេតុ​នេះ បង​ប្អូន​អើយ ខ្ញុំ​សូម​ដាស់‌តឿន​បង​ប្អូន​ថា ដោយ​អុលឡោះ​អាណិត​អាសូរ​បង​ប្អូន ចូរ​ប្រគល់​ខ្លួន​ទៅ​អុលឡោះ ទុក​ជា​គូរបាន​ដ៏​មាន​ជីវិត ដ៏​វិសុទ្ធ ហើយ​ជា​ទី​គាប់​បំណង​របស់​អុលឡោះ។ បើ​បង​ប្អូន​ធ្វើ​ដូច្នេះ ទើប​ហៅ​ថា​គោរព​បម្រើ​អុលឡោះ​តាម​របៀប​ត្រឹម​ត្រូវ​មែន។


អ៊ីសា​ត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់​ព្រោះ​តែ​កំហុស​របស់​យើង ហើយ​អុលឡោះ​ប្រោស​អ៊ីសា​ឲ្យ​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​បាន​សុចរិត។


ទេ មិន​កើត​ទេ! យើង​ទាំង​អស់​គ្នា​ដែល​បាន​រួច​ផុត​ពី​អំណាច​បាប ហើយ​តើ​ឲ្យ​យើង​នៅ​តែ​ប្រព្រឹត្ដ​អំពើ​បាប​ត​ទៅ​ទៀត​ដូច​ម្ដេច​កើត!


យើង​ដឹង​ថា ចរិត​ចាស់​របស់​យើង​បាន​ជាប់​ឆ្កាង​ជា​មួយ​អ៊ីសា​រួច​ហើយ ដើម្បី​ឲ្យ​ខ្លួន​យើង ដែល​ជាប់​បាប​នេះ​ត្រូវ​វិនាស​សាប​សូន្យ កុំ​ឲ្យ​យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​បាប​ត​ទៅ​ទៀត


ប្រសិន​បើ​អាល់ម៉ា‌ហ្សៀស​នៅ​ក្នុង​បង​ប្អូន ទោះ​បី​រូប​កាយ​របស់​បង​ប្អូន​ស្លាប់ ព្រោះ​តែ​បាប​ក៏​ដោយ ក៏​រស‌អុលឡោះ​នៅ​តែ​ផ្ដល់​ជីវិត​ឲ្យ​បង​ប្អូន​ដែរ មក​ពី​អុលឡោះ​ប្រោស​បង​ប្អូន​ឲ្យ​បាន​សុចរិត។


ដ្បិត​ហ៊ូកុំ​របស់​រស‌អុលឡោះ​ដែល​ផ្ដល់​ជីវិត​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​បាប និង​ពី​សេចក្ដី​ស្លាប់។


ការ​គិត​ខាង​លោកីយ៍​នាំ​ឲ្យ​ស្លាប់ រីឯ​ការ​គិត​ខាង​រស‌អុលឡោះ​នាំ​ឲ្យ​មាន​ជីវិត និង​សេចក្ដី​សុខ‌សាន្ដ​វិញ


រីឯ​ខ្ញុំ​វិញ​ក៏​ដូច្នោះ​ដែរ ខ្ញុំ​ខំ​ប្រឹង​ផ្គាប់​ចិត្ដ​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កិច្ចការ ខ្ញុំ​មិន​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ គឺ​ស្វែង​រក​ប្រយោជន៍​សម្រាប់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​គេ​ទទួល​ការ​សង្គ្រោះ។


ហេតុ​នេះ ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស ខ្ញុំ​អរ​សប្បាយ​នៅ​ពេល​ទន់​ខ្សោយ នៅ​ពេល​គេ​ជេរ​ប្រមាថ នៅ​ពេល​ខ្វះ​ខាត នៅ​ពេល​គេ​បៀត‌បៀន នៅ​ពេល​តប់‌ប្រមល់ ដ្បិត​ពេល​ណា​ខ្ញុំ​ទន់​ខ្សោយ គឺ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​មាន​កម្លាំង។


អុលឡោះ​ក៏​ប្រទាន​ឲ្យ​យើង​មាន​សមត្ថ‌ភាព​ធ្វើ​ជា​អ្នក​បម្រើ​សម្ពន្ធ‌មេត្រី​ថ្មី​ដែរ ជា​សម្ពន្ធ‌មេត្រី​ដែល​មិន​មែន​ចង​ឡើង ដោយ​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ​នោះ​ទេ គឺ​ចង​ឡើង​ដោយ​រស‌អុលឡោះ​វិញ ដ្បិត​ហ៊ូកុំ​ដែល​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ​បណ្ដាល​ឲ្យ​ស្លាប់ រីឯ​រស‌អុលឡោះ​ប្រទាន​ជីវិត។


ដូច្នេះ ពី​ពេល​នេះ​ត​ទៅ យើង​ឈប់​រាប់​នរណា​ម្នាក់​តាម​របៀប​មនុស្ស​ទៀត​ហើយ ទោះ​បី​យើង​ធ្លាប់​ស្គាល់​អាល់ម៉ា‌ហ្សៀស កាល​គាត់​នៅ​ជា​មនុស្ស​ធម្មតា​ក៏​ដោយ ក៏​ឥឡូវ​នេះ យើង​មិន​ស្គាល់​គាត់ តាម​របៀប​មុន​ទៀត​ឡើយ។


ប្រសិន​បើ​យើង​មាន​ជីវិត​ដោយ‌សារ​រស‌អុលឡោះ​មែន យើង​ក៏​ត្រូវ​ប្រតិបត្ដិ​តាម​រស‌អុលឡោះ​ដែរ។


ដូច្នេះ ខ្ញុំ​សូម​ជម្រាប​បង​ប្អូន និង​បញ្ជាក់​ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់​ថា សូម​កុំ​រស់​នៅ​ដូច​សាសន៍​ដទៃ ដែល​ប្រព្រឹត្ដ​តាម​ប្រាជ្ញា​ដ៏​ឥត​ប្រយោជន៍​របស់​គេ​នោះ​ទៀត​ឡើយ។


ដ្បិត​អំពើ​ណា​ដែល​លេច​មក​ឲ្យ​គេ​ឃើញ​ហើយ​នោះ​បាន​ប្រែ​ទៅ​ជា​ពន្លឺ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ថ្លែង​ទុក​មក​ថាៈ «អ្នក​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ឡើង​ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ អាល់ម៉ា‌ហ្សៀស​នឹង​ភ្លឺ​ចាំង​មក​លើ​អ្នក»។


ពេល​បង​ប្អូន​ទទួល​ពិធី​ជ្រមុជ​ទឹក បង​ប្អូន​ត្រូវ​កប់​ក្នុង​ផ្នូរ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ហើយ ដោយ​បង​ប្អូន​រួម​ក្នុង​ខ្លួន​អាល់ម៉ា‌ហ្សៀស បង​ប្អូន​ក៏​មាន​ជីវិត​រស់​ឡើង​វិញ​រួម​ជា​មួយ​គាត់​ដែរ ព្រោះ​បង​ប្អូន​មាន​ជំនឿ​លើ​អំណាច​របស់​អុលឡោះ ដែល​បាន​ប្រោស​អាល់ម៉ា‌ហ្សៀស​ឲ្យ​រស់​ឡើង​វិញ។


ដូច្នេះ ប្រសិន​បើ​បង​ប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​សូរ៉កា ជា​កន្លែង​ដែល​អាល់ម៉ា‌ហ្សៀស​នៅ​ខាង​ស្ដាំ​អុលឡោះ​នោះ​វិញ។


ការ​អ្វី​ក៏​ដោយ​ដែល​បង​ប្អូន​ធ្វើ ទោះ​ជា​ពាក្យ​សំដី ឬ​កាយ‌វិការ​ក្ដី ត្រូវ​ធ្វើ​ក្នុង​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​ទាំង​អស់ ទាំង​អរ​គុណ​អុលឡោះ​ជា​បិតា តាម​រយៈ​អ៊ីសា​ផង។


គ្រប់​កិច្ចការ​ដែល​បង​ប្អូន​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ដ ដូច​ជា​ធ្វើ​សម្រាប់​អ៊ីសា‌ជាអម្ចាស់​ដែរ គឺ​មិន​មែន​ធ្វើ​សម្រាប់​មនុស្ស​លោក​ទេ


បាន​ស្លាប់​សម្រាប់​យើង ដើម្បី​ឲ្យ​យើង​រស់​រួម​ជា​មួយ​គាត់ ទោះ​បី​យើង​នៅ​រស់​ក្ដី ស្លាប់​ក្ដី។


អ៊ីសា​បាន​លះបង់​ជីវិត​របស់​គាត់​ផ្ទាល់​សម្រាប់​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ផុត​ពី​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង និង​ជម្រះ​ប្រជា‌រាស្ដ្រ​មួយ​ទុក​សម្រាប់​គាត់​ផ្ទាល់ជា​ប្រជា‌រាស្ដ្រ​ដែល​ខ្នះ‌ខ្នែង​ប្រព្រឹត្ដ​អំពើ​ល្អ។


ហេតុ​នេះ សូម្បី​តែ​មនុស្ស​ស្លាប់ ក៏​ទ្រង់​បាន​នាំ​ដំណឹង‌ល្អ​ទៅ​ឲ្យ​គេ​ឮ​ដែរ។ ដូច្នេះ ទោះ​បី​ពួក​គេ​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ​ទោស​ខាង​រូប​កាយ​ពេល​គេ​រស់​នៅ​ក្នុង​លោកីយ៍​នេះ​ក៏​ដោយ ក៏​គេ​អាច​មាន​ជីវិត​រស់​ខាង​វិញ្ញាណ​តាម​អុលឡោះ​ដែរ។


អុលឡោះ​បាន​សំដែង​ចិត្ត​ស្រឡាញ់​របស់​ទ្រង់​ក្នុង​ចំណោម​យើង គឺ​ទ្រង់​បាន​ចាត់​បុត្រា តែ​មួយ​គត់​របស់​ទ្រង់​ឲ្យ​មក​ក្នុង​លោក​នេះ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដោយ‌សារ​បុត្រា​នោះ។


យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​នៅ​ក្នុង​ផ្នូរ។