Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 37:9 - អាល់គីតាប

9 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រាប់​ខ្យល់​ដង្ហើម! ចូរ​ប្រាប់​ខ្យល់​ដង្ហើម​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: ខ្យល់​ដង្ហើម​អើយ! សូម​បក់​មក​ពី​ទិស​ទាំង​បួន! ហើយ​ផ្លុំ​លើ​សាក‌សព​ទាំង​នេះ​ឲ្យ​មាន​ជីវិត​រស់​ឡើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរថ្លែង ហើយ​ប្រាប់​ដល់​ខ្យល់ ឱ​កូន​មនុស្ស​អើយ ចូរ​ថ្លែងទំនាយ​ចុះ ត្រូវ​ប្រាប់​ដល់​ខ្យល់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឱ​ខ្យល់​ដង្ហើម ចូរ​មក​ពី​ខ្យល់​ទាំង​បួន​ទិស ផ្លុំ​លើ​ខ្មោច​ស្លាប់​ទាំង​នេះ ឲ្យ​មាន​ជីវិត​រស់​ឡើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រាប់​ខ្យល់​ដង្ហើម! ចូរ​ប្រាប់​ខ្យល់​ដង្ហើម​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ខ្យល់​ដង្ហើម​អើយ! សូម​បក់​មក​ពី​ទិស​ទាំង​បួន! ហើយ​ផ្លុំ​លើ​សាក‌សព​ទាំង​នេះ​ឲ្យ​មាន​ជីវិត​រស់​ឡើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នោះ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ទាយ ហើយ​ប្រាប់​ដល់​ខ្យល់ ឱ​កូន​មនុស្ស​អើយ ចូរ​ទាយ​ចុះ ត្រូវ​ប្រាប់​ដល់​ខ្យល់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ឱ​ខ្យល់​ដង្ហើម ចូរ​មក​ពី​ខ្យល់​ទាំង​៤​ទិស ផ្លុំ​លើ​ខ្មោច​ស្លាប់​ទាំង​នេះ ឲ្យ​មាន​ជីវិត​រស់​ឡើង

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 37:9
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ណា​ទ្រង់​ប្រទាន​ខ្យល់​ដង្ហើម សត្វ​ទាំង​នោះ​នឹង​កកើត​ឡើង ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី មាន​ជីវិត​ឡើង​វិញ។


ខ្យល់​ពី​ទិស​ខាង​ជើង​អើយ ចូរ​ភ្ញាក់​ឡើង ខ្យល់​ពី​ទិស​ខាង​ត្បូង​អើយ ចូរ​បក់​មក ចូរ​បក់​មក​លើ​សួន​ឧទ្យាន​របស់​ខ្ញុំ ដើម្បី​ឲ្យ​សាយ​ក្លិន​ក្រអូប! សូម​ម្ចាស់​ចិត្ត​របស់​អូន ចូល​មក​ក្នុង​សួន​ឧទ្យាន​របស់​បង ហើយ​ពិសា​ផ្លែ​ឈើ​ដ៏​ល្អ​វិសេស​របស់​សួន​នេះ​ចុះ!


យើង​នឹង​ដាក់​រស​របស់​យើង​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន។ យើង​និយាយ​យ៉ាង​ណា​យើង​នឹង​ធ្វើ​យ៉ាង​នោះ» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រាប់​ឆ្អឹង​ទាំង​នេះ​ថា: ឆ្អឹង​ដ៏​ស្ងួត​អើយ ចូរ​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា!


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា “យើង​នឹង​បញ្ចូល​ខ្យល់​ដង្ហើម​ក្នុង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​រស់​ឡើង។


ខ្ញុំ​សង្កេត​ឃើញ​មាន​សរសៃ​នៅ​លើ​ឆ្អឹង ហើយ​សាច់​ដុះ​ពី​លើ រួច​មាន​ស្បែក​រុំ​ស្រោប​ផង ប៉ុន្តែ មិន​ទាន់​មាន​ខ្យល់​ដង្ហើម​នៅ​ឡើយ​ទេ។


ពេល​ស្ដេច​បាន​ថ្កុំ‌ថ្កើង​ឡើង ចក្រ‌ភព​របស់​ស្ដេច​ត្រូវ​បាក់​បែក​ជា​បួន​ចំណែក។ រាជ‌វង្ស​របស់​ស្ដេច​នឹង​មិន​ស្នង​រាជ​សម្បត្តិ​ឡើយ ដ្បិត​រាជ​សម្បត្តិ​នោះ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ផ្សេង តែ​អ្នក​ទាំង​នោះ​ពុំ​មាន​ឫទ្ធិ​អំណាច​ដូច​ស្ដេច​មុន​ទេ។


តើ​យើង​គួរ​រំដោះ​ពួក​គេ​ពី​ផ្នូរ​ឬ? តើ​យើង​គួរ​លោះ​ពួក​គេ​ឲ្យ​រួច​ពី​ស្លាប់​ឬ? មច្ចុរាជ​អើយ មហន្ត‌រាយ​របស់​ឯង​នៅ​ឯ​ណា? សេចក្តី​ស្លាប់​អើយ អំណាច​ប្រហារ​ជីវិត​របស់​ឯង​នៅ​ឯ​ណា? យើង​លែង​មាន​ចិត្ត​អាណិត​មេត្តា​ទៀត​ហើយ។


ម៉ាឡា‌អ៊ីកាត់​តប​មក​វិញ​ថា៖ «រទេះ​សេះ​ទាំង​បួន​ជា​ខ្យល់​ពី​ទិស​ទាំង​បួន បក់​ចេញ​មក​ពី​កន្លែង​ដែល​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល​នៅ»។


ខ្យល់ចង់​បក់​ទៅ​ទិស​ណា​ក៏​បាន លោក​ឮ​ស្នូរ​វា តែ​លោក​ពុំ​ដឹង​ថា​ខ្យល់​បក់​មក​ពី​ទី​ណា ទៅ​ទី​ណា​ឡើយ រីឯ​អ្នក​ដែល​កើត​មក​ពី​រស‌អុលឡោះ ក៏​ដូច្នោះ​ដែរ»។


បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​ថា៖ «អ្នក​ត្រូវ​ថ្លែង​បន្ទូល​នៃ​អុលឡោះ​សា​ជា​ថ្មី​ទៀត អំពី​ប្រជា‌ជន អំពី​ជាតិ​សាសន៍ អំពី​ភាសា​នានា និង​អំពី​ស្ដេច​ជា​ច្រើន​ផង»។


បី​ថ្ងៃ​កន្លះ​ក្រោយ​មក មាន​ដង្ហើម​ជីវិតមួយ​ចេញ​ពី​អុលឡោះ មក​ចូល​ក្នុង​សាក‌សព​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ក៏​ក្រោក​ឈរ​ឡើង​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​ភ័យ​ខ្លាច​ជា​ខ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម