Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 3:23 - អាល់គីតាប

23 គ្រប់​កិច្ចការ​ដែល​បង​ប្អូន​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ដ ដូច​ជា​ធ្វើ​សម្រាប់​អ៊ីសា‌ជាអម្ចាស់​ដែរ គឺ​មិន​មែន​ធ្វើ​សម្រាប់​មនុស្ស​លោក​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 អ្វីក៏ដោយដែល​អ្នករាល់គ្នា​ធ្វើ ចូរ​ធ្វើ​អស់ពី​ចិត្ត ដូចជា​ធ្វើ​សម្រាប់​ព្រះអម្ចាស់ មិនមែន​សម្រាប់​មនុស្ស​ទេ

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ហើយ​ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ធ្វើ​ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ដ​ចុះ​ ដូច​ជា​បម្រើ​ព្រះអម្ចាស់​ មិន​មែន​ដូច​ជា​បម្រើ​មនុស្ស​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ព្រះ‌អម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 គ្រប់​កិច្ចការ​ដែល​បងប្អូន​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ដូច​ជា​ធ្វើ​ថ្វាយ​ព្រះ‌អម្ចាស់​ដែរ គឺ​មិន​មែន​ធ្វើ​សម្រាប់​មនុស្ស​លោក​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ហើយ​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ

សូមមើលជំពូក ចម្លង




កូឡុស 3:23
18 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រប់​កិច្ចការ​ដែល​ស្តេច​ធ្វើ គឺ​ការ​ចាត់​ចែង​ឲ្យ​មាន​ពិធី​គោរព​បម្រើ​អុលឡោះ​ក្នុង​ដំណាក់​ក្តី ការ​គោរព​ហ៊ូកុំ និង​បទ​បញ្ជា​របស់​អុលឡោះ​ក្តី ស្តេច​ធ្វើ​ដោយ​ចិត្ត​ស្វែង​រក​ទ្រង់ ហើយ​ស្តេច​ក៏​ធ្វើ​យ៉ាង​អស់​ពី​ចិត្ត រហូត​ដល់​សម្រេច​បាន​ជោគ​ជ័យ។


ខ្ញុំ​សូម​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា! ខ្ញុំ​សូម​សរសើរ​តម្កើង​នាម​ដ៏‌វិសុទ្ធ របស់​ទ្រង់​អស់​ពី​ដួង​ចិត្ត!


ខ្ញុំ​ស្វែង​រក​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត សូម​កុំ​បណ្តោយ​ឲ្យ​ខ្ញុំ​ងាក​ចេញ ពី​បទ​បញ្ជា​របស់​ទ្រង់​ឡើយ!


ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​អង្វរ​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត សូម​ឆ្លើយ​តប​មក​ខ្ញុំ​ផង ដើម្បី​ឲ្យ​ខ្ញុំ ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​ទ្រង់!


សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ប្រាជ្ញា ដើម្បី​រក្សា​ហ៊ូកុំ​របស់​ទ្រង់ ហើយ​ប្រតិបត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត!។


ការ​អ្វី​ដែល​អ្នក​អាច​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​កម្លាំង​កាយ​ទៅ ដ្បិត​នៅ​ក្នុង​ផ្នូរ​ខ្មោច​ដែល​អ្នក​នឹង​ទៅ​នៅ គ្មាន​សកម្ម‌ភាព​ការ​វិនិច្ឆ័យ ការ​ចេះ​ដឹង និង​ប្រាជ្ញា​ទៀត​ឡើយ។


ទោះ​បី​យ៉ាង​នេះ​ក្ដី យូដា ជា​ប្អូន​ដែល​ផិត​ក្បត់ មិន​បាន​វិល​មក​រក​យើង​ដោយ​ចិត្ត​ស្មោះ​ឡើយ គឺ​គេ​គ្រាន់​តែ​និយាយ​ប៉ុណ្ណោះ»- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


«កាល​ណា​អ្នក​រាល់​គ្នា​តម​អាហារ កុំ​ធ្វើ​មុខ​ក្រៀម​ដូច​ពួក​អ្នក​មាន​ពុត​នោះ​ឡើយ។ ពួក​គេ​បង្ហាញ​ទឹក​មុខ​ឲ្យ​អ្នក​ដទៃ​ឃើញ​ថា ខ្លួន​តម​អាហារ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។


ចំពោះ​អ្នក​ដែល​ប្រកាន់​ថា​មាន​ថ្ងៃ​សំខាន់ ឬ​មិន​សំខាន់​នោះ គេ​ប្រកាន់​ដូច្នេះ ដើម្បី​គោរព​អ៊ីសា‌ជាអម្ចាស់។ អ្នក​ដែល​បរិភោគ​អ្វី​ទាំង​អស់ គេ​បរិភោគ​ដើម្បី​គោរព​អ៊ីសា‌ជាអម្ចាស់ ដ្បិត​គេ​អរ​គុណ​អុលឡោះ។ អ្នក​ដែល​មិន​បរិភោគ គេ​មិន​បរិភោគ ដើម្បី​គោរព​អ៊ីសា‌ជាអម្ចាស់ ហើយ​គេ​ក៏​អរ​គុណ​អុលឡោះ​ដែរ


ដ្បិត​បើ​យើង​រស់ យើង​រស់​សម្រាប់​អ៊ីសា‌ជាអម្ចាស់ ហើយ​បើ​យើង​ស្លាប់ ក៏​ស្លាប់​សម្រាប់​អ៊ីសា‌ជាអម្ចាស់​ដែរ។ ទោះ​បី​យើង​រស់​ក្ដី ស្លាប់​ក្ដី យើង​ប្រគល់​ខ្លួន​ទៅ​អ៊ីសា‌ជាអម្ចាស់​ជា‌និច្ច


បង​ប្អូន​ជា​ស្ដ្រី​ដែល​មាន​ស្វាមី ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដូច​ជា​គោរព​ចុះ​ចូល​នឹង​អ៊ីសា‌ជាអម្ចាស់​ដែរ


ការ​អ្វី​ក៏​ដោយ​ដែល​បង​ប្អូន​ធ្វើ ទោះ​ជា​ពាក្យ​សំដី ឬ​កាយ‌វិការ​ក្ដី ត្រូវ​ធ្វើ​ក្នុង​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​ទាំង​អស់ ទាំង​អរ​គុណ​អុលឡោះ​ជា​បិតា តាម​រយៈ​អ៊ីសា​ផង។


បង​ប្អូន​បាន​ជម្រះ​ព្រលឹង​ឲ្យ​បាន​បរិសុទ្ធ​ដោយ​ស្ដាប់​តាម​សេចក្ដី​ពិត ដើម្បី​ឲ្យ​បង​ប្អូន​ចេះ​ស្រឡាញ់​គ្នា​យ៉ាង​ស្មោះ‌ស្ម័គ្រ ដូច​បង​ប្អូន​បង្កើត។ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​អស់​ពី​ចិត្ដ​ទៅ។


សូម​គោរព​ចុះ​ចូល​អំណាច​នានា នៅ​លើ​ផែនដី​នេះ​ដោយ​យល់​ដល់​អុលឡោះ‌ជាអម្ចាស់ គឺ​ត្រូវ​គោរព​ចុះ​ចូល​ស្តេច ក្នុង​ឋានៈ​គាត់​ជា​អ្នក​មាន​អំណាច​ធំ​ជាង​គេ


អុលឡោះ​ពេញ​ចិត្ត​ឲ្យ​បង​ប្អូន​បំបិទ​មាត់​ពួក​មនុស្ស​ខ្លៅ ដោយ​បង​ប្អូន​ប្រព្រឹត្ដ​អំពើ​ល្អ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម