នៅថ្ងៃដដែលនោះ អ្នកនាំសាររបស់អុលឡោះក៏ប្រកាសទៀតថា៖ «អុលឡោះតាអាឡាប្រទានទីសំគាល់មួយ ដើម្បីបញ្ជាក់ថា ទ្រង់ពិតជាមានបន្ទូលមែន គឺអាសនៈនឹងត្រូវបាក់បែក ហើយផេះនៅលើអាសនៈក៏នឹងធ្លាក់ខ្ចាត់ខ្ចាយដែរ»។
១ សាំយូអែល 2:34 - អាល់គីតាប អ្នកនឹងឃើញការដែលកើតមានចំពោះកូនប្រុសទាំងពីររបស់អ្នក គឺហូបនី និងភីនេហាស ទុកជាទីសំគាល់។ ពួកគេទាំងពីរនាក់នឹងត្រូវស្លាប់ក្នុងថ្ងៃតែមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាទីសម្គាល់សម្រាប់អ្នក ជាការដែលត្រូវកើតដល់ហុបនី និងភីនេហាស កូនទាំងពីរនាក់របស់អ្នក គឺគេនឹងស្លាប់ទាំងពីរនាក់នៅថ្ងៃតែមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនឹងឃើញការដែលកើតមានចំពោះកូនប្រុសទាំងពីររបស់អ្នក គឺហូបនី និងភីនេហាស ទុកជាទីសម្គាល់។ ពួកគេទាំងពីរនាក់នឹងត្រូវស្លាប់ក្នុងថ្ងៃតែមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាទីសំគាល់ដល់ឯង ជាការដែលត្រូវកើតដល់ហុបនី នឹងភីនេហាស កូនឯងទាំង២ គឺគេនឹងស្លាប់ទៅទាំង២នាក់នៅថ្ងៃតែ១ |
នៅថ្ងៃដដែលនោះ អ្នកនាំសាររបស់អុលឡោះក៏ប្រកាសទៀតថា៖ «អុលឡោះតាអាឡាប្រទានទីសំគាល់មួយ ដើម្បីបញ្ជាក់ថា ទ្រង់ពិតជាមានបន្ទូលមែន គឺអាសនៈនឹងត្រូវបាក់បែក ហើយផេះនៅលើអាសនៈក៏នឹងធ្លាក់ខ្ចាត់ខ្ចាយដែរ»។
រីឯនាងវិញ សូមក្រោកឡើង វិលត្រឡប់ទៅដំណាក់ចុះ! ពេលនាងចូលដល់ទីក្រុង កូននោះនឹងស្លាប់។
នេះជាសញ្ញាសំគាល់ឲ្យអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នាមុខជាឃើញទារកមួយ ទើបនឹងប្រសូត រុំដោយសំពត់ ផ្ដេកនៅក្នុងស្នូកសត្វ»។
កាលណាអ្នកឃើញទីសំគាល់ទាំងនោះកើតមាន កិច្ចការទាំងប៉ុន្មានដែលអ្នកយល់ថាត្រូវធ្វើ សូមធ្វើចុះ ដ្បិតអុលឡោះនៅជាមួយអ្នកហើយ។
ទោះជាយ៉ាងណាក្តី យើងនឹងទុកឲ្យមានមនុស្សម្នាក់ក្នុងពូជពង្សរបស់អ្នក បំពេញមុខងារនៅជិតអាសនៈរបស់យើង ដើម្បីឲ្យអ្នកឈឺចិត្ត និងបាត់បង់សេចក្តីសង្ឃឹម។ រីឯកូនចៅឯទៀតៗរបស់អ្នកដែលកើតមកតាមក្រោយនឹងត្រូវស្លាប់ ក្នុងពេលកំពុងតែពេញវ័យ។
នៅថ្ងៃនោះ យើងនឹងប្រព្រឹត្តចំពោះអេលីស្របតាមសេចក្តីទាំងអស់ ដែលយើងបានព្រមានគ្រួសារគាត់តាំងពីដើមដល់ចប់។
ហិបរបស់អុលឡោះត្រូវខ្មាំងដណ្តើមយកបាន ហើយកូនប្រុសទាំងពីររបស់លោកអេលី គឺ ហូបនី និងភីនេហាសក៏បាត់បង់ជីវិតដែរ។
បុរសដែលនាំដំណឹងមកនោះ ជម្រាបគាត់ថា៖ «ពួកអ៊ីស្រអែលយើងបានបាក់ទ័ពរត់នៅចំពោះមុខពួកភីលីស្ទីន គឺយើងទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ កូនប្រុសទាំងពីររបស់តា គឺ ហូបនី និងភីនេហាសក៏ស្លាប់ រីឯហិបរបស់អុលឡោះក៏ត្រូវគេដណ្តើមយកទៅដែរ»។
នាងដាក់ឈ្មោះកូននោះថា «អ៊ីកាបុដ» ដែលមានន័យថា «សិរីរុងរឿងបានចាកចេញពីជនជាតិអ៊ីស្រអែលហើយ!»។ នាងពោលដូច្នេះ មកពីខ្មាំងដណ្តើមយកបានហិបរបស់អុលឡោះ ហើយឪពុកក្មេក និងប្ដីរបស់នាងក៏ស្លាប់ដែរ។
នាងពោលថា៖ «សិរីរុងរឿងបានចាកចេញពីជនជាតិអ៊ីស្រអែលហើយ» ដ្បិតខ្មាំងដណ្តើមយកបានហិបរបស់អុលឡោះ!