រ៉ាជែលបានស្លាប់ ហើយគេបញ្ចុះសពគាត់នៅតាមផ្លូវទៅភូមិអេប្រាតា គឺភូមិបេថ្លេហិម។
១ សាំយូអែល 16:4 - អាល់គីតាប សាំយូអែលធ្វើតាមបញ្ជារបស់អុលឡោះតាអាឡា ហើយធ្វើដំណើរទៅភូមិបេថ្លេហិម។ អស់លោកអះលីជំអះក្នុងភូមិនោះចេញមកទទួលគាត់ ទាំងភ័យញាប់ញ័រ ហើយសួរគាត់ថា៖ «តើលោកអញ្ជើញមកនេះ ក្នុងគោលបំណងល្អឬ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសាំយូអែលបានធ្វើដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោក ហើយក៏បានទៅដល់បេថ្លេហិម។ ពួកចាស់ទុំនៅទីក្រុងនោះ គេចេញមកទទួលលោកដោយភ័យញ័រ ហើយសួរថា៖ «តើលោកអញ្ជើញមកដោយមេត្រីទេឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំយូអែលធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ ហើយធ្វើដំណើរទៅភូមិបេថ្លេហិម។ អស់លោកព្រឹទ្ធាចារ្យក្នុងភូមិនោះចេញមកទទួលលោក ទាំងភ័យញាប់ញ័រ ហើយសួរលោកថា៖ «តើលោកអញ្ជើញមកនេះ ក្នុងគោលបំណងល្អឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សាំយូអែលក៏ធ្វើ ដូចជាព្រះយេហូវ៉ាទ្រង់បានមានបន្ទូលមកលោកបានទៅដល់បេថ្លេហិម ឯពួកចាស់ទុំនៅទីក្រុងនោះ គេចេញមកទទួលលោកដោយភ័យញ័រ ហើយសួរថា លោកអញ្ជើញមកដោយមេត្រីទេឬអី |
រ៉ាជែលបានស្លាប់ ហើយគេបញ្ចុះសពគាត់នៅតាមផ្លូវទៅភូមិអេប្រាតា គឺភូមិបេថ្លេហិម។
ពេលពុកត្រឡប់មកពីស្រុកប៉ាដាន់វិញ រ៉ាជែល ម្តាយកូន បានស្លាប់នៅនឹងដៃឪពុក ជិតភូមិអេប្រាតា នៅស្រុកកាណាន ពុកបានបញ្ចុះសពម្តាយកូននៅទីនោះ តាមផ្លូវទៅអេប្រាតា គឺភូមិបេថ្លេហិម»។
នៅថ្ងៃនោះ ស្តេចទតភ័យខ្លាចអុលឡោះតាអាឡា ហើយនិយាយថា៖ «យើងមិនហ៊ានយកហិបនៃអុលឡោះតាអាឡាចូលទៅក្នុងដំណាក់របស់យើងទេ!»។
ស្ត្រីជាម្តាយពោលទៅកាន់អេលីយ៉េសថា៖ «អ្នកនាំសាររបស់អុលឡោះអើយ! តើនាងខ្ញុំ និងលោកមានរឿងអ្វីជាមួយគ្នា បានជាលោកអញ្ជើញមកស្នាក់នៅផ្ទះនាងខ្ញុំ ដើម្បីរំលឹកពីកំហុសរបស់នាងខ្ញុំ ហើយធ្វើឲ្យកូននាងខ្ញុំស្លាប់ដូច្នេះ!»។
ថ្ងៃមួយសម្តេចអដូនីយ៉ា ជាបុត្ររបស់ស្តេចទត និងនាងហាគីត ទៅជួបនាងបាតសេបាជាម្តាយរបស់ស្តេចស៊ូឡៃម៉ាន។ នាងបាតសេបាសួរសម្តេចអដូនីយ៉ាថា៖ «តើសម្តេចមកទីនេះ ក្នុងបំណងល្អឬ?»។ សម្តេចតបថា៖ «ខ្ញុំមកដោយបំណងល្អទេ!»។
កាលស្តេចយ៉ូរ៉ាមឃើញលោកយេហ៊ូវគាត់មានប្រសាសន៍ថា៖ «តើលោកមក ដោយសន្តិភាពឬ?»។ លោកយេហ៊ូវឆ្លើយថា៖ «គ្មានសន្តិភាពទេដរាបស្តេចនៅតែប្រព្រឹត្តអំពើពេស្យាចារ និងអំពើអាបធ្មប់យ៉ាងច្រើន ដូចម្ចាស់ក្សត្រីយេសិបិលជាម្តាយ!»។
ពួកគេនឹងដើរតាមអុលឡោះតាអាឡា ទ្រង់នឹងបន្លឺសំឡេងដូចសត្វសិង្ហ ពេលឮទ្រង់បន្លឺសំឡេង កូនចៅរបស់ទ្រង់នឹងប្រញាប់រត់ចេញ ពីស្រុកខាងលិចទាំងញ័ររន្ធត់។
ហេតុនេះហើយបានជាយើងប្រើពួកណាពី ឲ្យទៅវាយអ្នករាល់គ្នា។ យើងប្រហារអ្នករាល់គ្នា ដោយពាក្យសំដីដែលយើងថ្លែងប្រាប់។ ការវិនិច្ឆ័យរបស់យើងមកដល់ដូចផ្លេកបន្ទោរ
រីឯយូសុះក៏ចេញដំណើរពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ឆ្ពោះទៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ជាភូមិកំណើតរបស់ទត ព្រោះគាត់ជាញាតិវង្សនឹងទត។
ពេលលោកស៊ីម៉ូន-ពេត្រុសឃើញដូច្នោះ គាត់ក្រាបដល់ជើងអ៊ីសា អង្វរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ សូមចេញឲ្យឆ្ងាយពីខ្ញុំទៅ ព្រោះខ្ញុំជាមនុស្សបាប»។
អ្នកស្រុកនៅតំបន់គេរ៉ាស៊ីនទាំងអស់ អង្វរអ៊ីសាឲ្យចាកចេញពីស្រុកភូមិរបស់គេ ដ្បិតគេភ័យខ្លាចខ្លាំងណាស់។ អ៊ីសាក៏ចុះទូកត្រឡប់ទៅវិញ។
ទតទៅរកអ៊ីមុាំអហ៊ីម៉ាឡេក នៅភូមិណូប។ លោកអហ៊ីម៉ាឡេកចេញមកទទួលទាំងញ័ររន្ធត់ ហើយសួរថា៖ «ហេតុអ្វីបានជាលោកអញ្ជើញមកតែម្នាក់ឯង គ្មាននរណាមកជាមួយដូច្នេះ?»។