Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 11:10 - អាល់គីតាប

10 ពួក​គេ​នឹង​ដើរ​តាមអុលឡោះ‌តាអាឡា ទ្រង់​នឹង​បន្លឺ​សំឡេង​ដូច​សត្វ​សិង្ហ ពេល​ឮ​ទ្រង់​បន្លឺ​សំឡេង កូន​ចៅ​របស់​ទ្រង់​នឹង​ប្រញាប់​រត់​ចេញ ពី​ស្រុក​ខាង​លិច​ទាំង​ញ័រ​រន្ធត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 គេ​នឹង​ដើរ​ជាប់​តាម​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​នឹង​គ្រហឹម​ដូច​ជា​សិង្ហ ពេល​ព្រះ‌អង្គ​គ្រហឹម ពួក​កូន​របស់​ព្រះ‌អង្គ​នឹង​រត់​មក ពី​ទិស​ខាង​លិច​ទាំង​ញាប់‌ញ័រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ពួក​គេ​នឹង​ដើរ​តាម​ព្រះ‌អម្ចាស់ ព្រះអង្គ​នឹង​បន្លឺ​ព្រះ‌សូរសៀង​ដូច​សត្វ​សិង្ហ ពេល​ឮ​ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង កូន​ចៅ​របស់​ព្រះអង្គ​នឹង​ប្រញាប់​រត់​ចេញ ពី​ស្រុក​ខាង​លិច​ទាំង​ញ័រ​រន្ធត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 គេ​នឹង​ដើរ​ជាប់​តាម​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បញ្ចេញ​ព្រះ‌សូរ‌សៀង​ដូច​ជា​សិង្ហ កាល​ណា​ទ្រង់​បញ្ចេញ​ព្រះ‌សូរ‌សៀង នោះ​ពួក​កូន​នឹង​រត់​មក​ពី​ទិស​ខាង​លិច​ទាំង​ញាប់‌ញ័រ

សូមមើលជំពូក ចម្លង




ហូសេ 11:10
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ខ្ញុំ​ញ័រ​រន្ធត់​ជា​ខ្លាំង ស្ទើរ​តែ​គាំង​បេះ‌ដូង។


រូប​កាយ​ខ្ញុំ​ភ័យ​ញាប់‌ញ័រ ដោយ​កោត​ខ្លាច​ទ្រង់ ខ្ញុំ​ភ័យ​ខ្លាច​វិន័យ​របស់​ទ្រង់។


ចូរ​បម្រើ​អុលឡោះ‌តាអាឡា​ដោយ​គោរព​កោត​ខ្លាច ចូរ​ត្រេក​អរ​សប្បាយ ទាំង​ញាប់​ញ័រ


នៅ​គ្រា​នោះ អុលឡោះ‌ជាអម្ចាស់​សំដែង​ការ​អស្ចារ្យ​សា​ជា​ថ្មី ដើម្បី​លោះ​ប្រជា‌ជន​របស់​ទ្រង់ ដែល​នៅ​សេស‌សល់ គឺ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អាស្ស៊ីរី ស្រុក​អេស៊ីប ស្រុក​ប៉ាត្រូស ស្រុក​អេត្យូ‌ពី ស្រុក​អេឡាម ស្រុក​ស៊ី‌ណើរ ក្រុង​ហា‌ម៉ាត់ និង​កោះ​ទាំង‌ឡាយ​នៅ​តាម​សមុទ្រ។


កូន​ចៅ​របស់​យ៉ាកកូប​អើយ ចូរ​នាំ​គ្នា​មក! យើង​ដើរ​ក្រោម​ពន្លឺ​របស់អុលឡោះ‌តាអាឡា!


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ: «ពេល​ណា​សត្វ​សិង្ហ ឬ​កូន​វា​គ្រហឹម​ទៅ​លើ​រំពា ទោះ​បី​ពួក​គង្វាល​លើក​គ្នា​មក​ស្រែក​គំរាម ចង់​ដណ្ដើម​រំពា​នោះ​ពី​វា​ក្ដី ក៏​វា​មិន​ភ័យ​ខ្លាច​សំរែក​របស់​ពួក​គេ ឬ​ដក​ខ្លួន​ថយ ដោយ​សំឡេង​បង្អើល របស់​ពួក​គង្វាល​នោះ​ឡើយ។ រីឯ​យើង​ដែល​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ក៏​ដូច្នោះ​ដែរ យើង​នឹង​ចុះ​ទៅ​ធ្វើ​សឹក​នៅ​ភ្នំ​ស៊ីយ៉ូន»។


អុលឡោះ‌តាអាឡា​ស្រឡាញ់​ប្រជា‌ជន របស់​ទ្រង់​យ៉ាង​ខ្លាំង ទ្រង់​ចេញ​ទៅ​ដូច​វីរ‌ជន ដូច​អ្នក​ចំបាំង​ដ៏​ចំណាន ទ្រង់​បន្លឺ​សំឡេង ស្រែក​កម្លា ហើយ​យក​ជ័យ‌ជំនះ​លើ​ខ្មាំង​សត្រូវ។


ពួក​គេ​លែង​ស្រេក​ឃ្លាន​ទៀត​ហើយ ខ្យល់​ក្ដៅ និង​ព្រះ‌អាទិត្យ មិន​ធ្វើ​ទុក្ខ​គេ​ទេ ដ្បិត​អុលឡោះ​ដែល​មាន​ចិត្ត មេត្តា‌ករុណា​ចំពោះ​គេ ទ្រង់​នាំ​ផ្លូវ​គេ ទ្រង់​ដឹក​នាំ​គេ​ឆ្ពោះ​ទៅ​កាន់​ប្រភព​ទឹក។


ពេល​ទ្រង់​សំដែង​អំណាច​ដ៏​អស្ចារ្យ ដែល​យើង​ខ្ញុំ​មិន​បាន​ទន្ទឹង​រង់‌ចាំ គឺ​នៅ​ពេល​ទ្រង់​ចុះ​មក ភ្នំ​ទាំង‌ឡាយ​មុខ​ជា​កក្រើក ចំពោះ​ទ្រង់​ពុំ‌ខាន។


គឺ​យើង​ទេ​តើ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​នោះ​មក ហើយ​អ្វីៗ​ទាំង​នោះ​ក៏​សុទ្ធ​តែ​ជា កម្មសិទ្ធិ​របស់​យើង​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា - យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ ជន​កំសត់​ទុគ៌ត ដែល​បាក់​ទឹក​ចិត្ត និង​ធ្វើ​តាម​ពាក្យ​យើង ដោយ​ញាប់‌ញ័រ។


អ្នក​រាល់​គ្នា​ដែល​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា ដោយ​ញាប់‌ញ័រ ចូរ​នាំ​គ្នា​ស្ដាប់​ទ្រង់។ បង​ប្អូន​របស់​អ្នក​រាល់​គ្នា ស្អប់ និង​កាត់‌កាល់​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​គោរព​ទ្រង់។ ពួក​គេ​ពោល​ថា “សូមអុលឡោះ‌តាអាឡា​សំដែង សិរី‌រុង‌រឿង ដើម្បី​ឲ្យ​យើង​ឃើញ​អំណរ របស់​អ្នក​រាល់​គ្នា​ផង!”។ អ្នក​ទាំង​នោះ​មុខ​ជា​ត្រូវ​អាម៉ាស់។


ចូរ​ទៅ​ស្រែក​ប្រកាស​ប្រាប់ អ្នក​ក្រុង​យេរូ‌សាឡឹម​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: «យើង​នឹក​ចាំ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក កាល​អ្នក​ទើប​នឹង​ពេញ​ក្រមុំ ហើយ​នឹក​ចាំ​ពី​សេចក្ដី​ស្នេហា​របស់​អ្នក ពេល​ទើប​នឹង​រៀប‌ការ គឺ​គ្រា​ដែល​អ្នក​បម្រើ​យើង​នៅ​វាល​រហោ‌ស្ថាន ជា​កន្លែង​ដែល​គ្មាន​អ្វី​ដុះ។


រីឯ​អ្នក​វិញ ចូរ​នាំ​ពាក្យ​ទាំង​នេះ​ទៅ​ថ្លែង​ប្រាប់​ពួក​គេ​ថា: “អុលឡោះ‌តាអាឡា​គំរាម​ពី​លើ​មេឃ​មក ទ្រង់​បន្លឺ​សំឡេង​ពី​ដំណាក់​ដ៏‌វិសុទ្ធ ទ្រង់​គំរាម​កំហែង​មក​លើ​ទឹក​ដី​របស់​ទ្រង់ ទ្រង់​ស្រែក​ដាក់​ទោស ប្រជា‌ជន​នៅ​លើ​ផែនដី​ទាំង​មូល ដូច​គេ​ស្រែក​ហ៊ោ នៅ​ពេល​គាប​ផ្លែ​ទំពាំង‌បាយជូរ។


ពួក​គេ​មក​ដល់ ទាំង​យំ​ផង ទាំង​ទូរអា‌អង្វរ​ផង យើង​នឹង​ដឹក​នាំ​ពួក​គេ​ដើរ​តាម​ផ្លូវ​រាប​ស្មើ គ្មាន​អ្វី​ជំពប់​ជើង តម្រង់​ទៅ​កន្លែង​ដែល​មាន​ទឹក​ហូរ ដ្បិត​យើង​ជា​ឪពុក​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​អេប្រាអ៊ីម​ជា​កូន​ច្បង​របស់​យើង»។


ក្រុង​នេះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អំណរ​សប្បាយ ហើយ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី។ ពេល​ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​ឮ​ដំណឹង​ថា យើង​ឲ្យ​ពរ​ដល់​ក្រុង​នេះ គេ​នឹង​នាំ​គ្នា​លើក​តម្កើង​យើង គេ​នឹង​ស្ងើច​សរសើរ ហើយ​រំជួល​ចិត្ត​ដោយ​ឃើញ​សុភ‌មង្គល និង​ភាព​ចំរុង​ចំរើន​គ្រប់​យ៉ាង ដែល​យើង​ផ្ដល់​ឲ្យ​ក្រុង​នេះ»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច ហើយ​ញាប់‌ញ័រ នៅ​ចំពោះ​មុខ​យើង​ទេ​ឬ? យើង​ដាក់​ឆ្នេរ​ខ្សាច់​ជា​ព្រំ‌ដែន​អស់‌កល្ប​ជា‌និច្ច សម្រាប់​សមុទ្រ ទឹក​សមុទ្រ​ពុំ​អាច​ឆ្លង​ហួស​បាន ទោះ​បី​រលក​បក់​បោក កញ្ជ្រោល​ខ្លាំង​យ៉ាង​ណា ក៏​ពុំ​អាច​ឆ្លង​ព្រំ‌ដែន​នេះ​បាន​ដែរ។


នៅ​គ្រា​នោះ កូន​ចៅ​អ៊ីស្រ‌អែល និង​កូន​ចៅ​យូដា វិល​ត្រឡប់​មក​វិញ​ជា​មួយ​គ្នា ពួក​គេ​ដើរ​ផង យំ​ផង ហើយ​ស្វែង​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា-។


ចូរ​ឈប់​ជិះ‌ជាន់​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ចូរ​ឈប់​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់​នៅ​ទី​នេះ ហើយ​ឈប់​រត់​ទៅ​គោរព​ព្រះ​ដទៃ​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា។


អ្នក​រាល់​គ្នា​លួច​ប្លន់ កាប់​សម្លាប់ ផិត​ក្បត់ ស្បថ​បំពាន ដុត​គ្រឿង​សក្ការៈ​បូជា​ជូន​ព្រះ​បាល និង​រត់​ទៅ​គោរព​ព្រះ​ដទៃ ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់​ពី​មុន


ស្ដេច​របស់​ស្រុក​នានា​នៅ​តាម​ឆ្នេរ​សមុទ្រ​នឹង​នាំ​គ្នា​ចុះ​ពី​បល្ល័ង្ក ដោះ​សម្លៀក‌បំពាក់ និង​អាវ​ប៉ាក់​ចេញ រួច​យក​ការ​ភ័យ​ខ្លាច​មក​ពាក់​ជំនួស ហើយ​អង្គុយ​ផ្ទាល់​ដី ទាំង​ភ័យ​ញាប់‌ញ័រ​ឥត​ឈប់‌ឈរ ព្រោះ​ឃើញ​អ្នក​ធ្លាក់​ខ្លួន​បែប​នេះ។


ប៉ុន្តែ ក្រោយ​មក ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​នាំ​គ្នា​វិល​មក​វិញ ពួក​គេ​ស្វែង​រកអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ពួក​គេ ព្រម​ទាំង​ស្តេច​ទត​ជា​ស្ដេច​របស់​ពួក​គេ។ នៅ​គ្រា​ចុង​ក្រោយ ពួក​គេ​នឹង​បែរ​ចិត្ត​មក​រកអុលឡោះ‌តាអាឡា​ទាំង​ញាប់‌ញ័រ ហើយ​ស្វែង​រក​ពរ​ពី​ទ្រង់។


អុលឡោះ‌តាអាឡា​ស្រែក​គំរាម​ពី​ភ្នំ​ស៊ីយ៉ូន ទ្រង់​បន្លឺ​សំឡេង​ពី​ក្រុង​យេរូ‌សាឡឹម ផ្ទៃ​មេឃ និង​ផែនដី​ក៏​កក្រើក​រំពើក តែអុលឡោះ‌តាអាឡា​ការ‌ពារ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​ជា​ជំរក​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។


គាត់​មាន​ប្រសាសន៍​ថា: អុលឡោះ‌តាអាឡា​ស្រែក​គំរាម​ពី​ភ្នំ​ស៊ីយ៉ូន ទ្រង់​បន្លឺ​សំឡេង​ពី​ក្រុង​យេរូ‌សាឡឹម វាល​ស្មៅ​របស់​ពួក​គង្វាល​ក៏​ក្រៀម​ស្ងួត ហើយ​កំពូល​ភ្នំ​កើមែល​ក៏​ហួត‌ហែង​អស់​ដែរ។


បើ​សត្វ​សិង្ហ​ចាប់​រំពា​មិន​ទាន់​បាន​ទេ តើ​ឲ្យ​វា​គ្រហឹម​ក្នុង​ព្រៃ​កើត​ឬ? បើ​សិង្ហ​ស្ទាវ​ចាប់​សត្វ​មិន​ទាន់​បាន​ទេ តើ​ឲ្យ​វា​គ្រហឹម​ក្នុង​រូង​ដូច​ម្ដេច​បាន?


ពេល​សត្វ​សិង្ហ​គ្រហឹម តើ​នរណា​មិន​ខ្លាច? ពេលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល តើ​នរណា​មិន​ថ្លែង​បន្ទូល​នេះ?


ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នាំ​គ្នា​ដើរ​តាម ព្រះ​របស់​គេ​រៀងៗ​ខ្លួន រីឯ​ពួក​យើង​វិញ យើង​នាំ​គ្នា​ដើរ​តាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង​ជា‌និច្ច រហូត​ត​រៀង​ទៅ។


ខ្ញុំ​បាន​ឮ​សូរ​សន្ធឹក​នេះ ខ្ញុំ​ក៏​ភ័យ​រន្ធត់ ហើយ​ញ័រ​បបូរ​មាត់ ឆ្អឹង​របស់​ខ្ញុំ​កាន់​តែ​ពុក​ទៅៗ។ ខ្ញុំ​ទន់​ដៃ​ទន់​ជើង នៅ​ស្ងៀម​ឥត​កំរើក ទន្ទឹង​រង់‌ចាំ​ថ្ងៃ​អាសន្ន គឺ​នៅ​ពេល​ដែល​ពួក​ឈ្លាន‌ពាន លើក​គ្នា​មក​ប្រហារ​ប្រជា‌ជន​របស់​យើង។


យើង​នឹង​ឲ្យ​ពួក​គេ​វិល​មក​ពី​ស្រុក​អេស៊ីប យើង​នឹង​ប្រមូល​ពួក​គេ​ពី​ស្រុក​អាស្ស៊ីរី យើង​នឹង​នាំ​ពួក​គេ​ទៅ​នៅ ស្រុក​កាឡាដ និង​ស្រុក​លីបង់ រហូត​ទាល់​តែ​ចង្អៀត​ទឹក​ដី។


យើង​នឹង​ពង្រឹង​កម្លាំង​ប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​មុខ​ក្នុង​នាម​យើង» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា: យើង​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​យើង​ដែល​នៅ​ស្រុក​ខាង​កើត និង​ស្រុក​ខាង​លិច។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដា‌ជន​សា​ជា​ថ្មី​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​មក​តាម​ខ្ញុំ​អ្នក​នោះ​នឹង​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​គេ​មាន​ពន្លឺ​នាំ​គេ​ទៅ​កាន់​ជីវិត»។


ប៉ុន្ដែ កាល​លោក​ប៉ូល​វែក​ញែក​អំពី​សេចក្ដី​សុចរិត អំពី​ការ​ទប់​ចិត្ដ​នឹង​តណ្ហា និង​អំពី​ការ​វិនិច្ឆ័យ​ទោស​នៅ​អនាគត​កាល លោក​ភេលិច​ក៏​ភ័យ ហើយ​ពោល​ទៅ​លោក​ប៉ូល​ថា៖ «ឥឡូវ​នេះ ចូរ​អ្នក​ត្រឡប់​ទៅ​វិញ​សិន​ចុះ កាល​ណា​ខ្ញុំ​មាន​ពេល ខ្ញុំ​នឹង​ហៅ​អ្នក​មក​ទៀត!»។


ឥឡូវ​នេះ អស់​អ្នក​ដែល​ចូល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ឥត​មាន​ទោស​ពៃរ៍​ទៀត​ឡើយ


ជា​ពិសេស​ទ្រង់​ដាក់​ទណ្ឌ‌កម្ម​អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ថោក​ទាប បំពេញ​តាម​តណ្ហា​របស់​និស្ស័យ​លោកីយ៍ ហើយ​មាក់‌ងាយ​អស់​ទាំង​អំណាច​ត្រួត‌ត្រា។ តួន​ក្លែង‌ក្លាយ​ទាំង​នោះ​វាយ​ឫក​ខ្ពស់ ព្រហើន​ក្អេង‌ក្អាង មិន​ញញើត​នឹង​ជេរ​ប្រមាថ​ពួក​ម៉ាឡា‌អ៊ីកាត់ ដែល​ប្រកប​ដោយ​សិរី‌រុង‌រឿង​ឡើយ។


គាត់​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង​ដូច​សឹង្ហ​គ្រហឹម ហើយ​ពេល​ម៉ាឡា‌អ៊ីកាត់​នោះ​បន្លឺ​សំឡេង ផ្គរ​ទាំង​ប្រាំ​ពីរ​ក៏​លាន់​ឮ​ឡើង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម