Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 16:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដូច្នេះ សាំយូ‌អែល​ក៏​ធ្វើ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​មក​លោកបាន​ទៅ​ដល់​បេថ្លេ‌ហិម ឯ​ពួក​ចាស់‌ទុំ​នៅ​ទី​ក្រុង​នោះ គេ​ចេញ​មក​ទទួល​លោក​ដោយ​ភ័យ​ញ័រ ហើយ​សួរ​ថា លោក​អញ្ជើញ​មក​ដោយ​មេត្រី​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 លោកសាំយូ‌អែល​បាន​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​លោក ហើយ​ក៏​បាន​ទៅ​ដល់​បេ‌ថ្លេ‌ហិម។ ពួក​ចាស់​ទុំ​នៅ​ទី​ក្រុង​នោះ គេ​ចេញ​មក​ទទួល​លោក​ដោយ​ភ័យ​ញ័រ ហើយ​សួរ​ថា៖ «តើ​លោក​អញ្ជើញ​មក​ដោយ​មេត្រី​ទេ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​សាំយូ‌អែល​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេ‌ហិម។ អស់​លោក​ព្រឹទ្ធា‌ចារ្យ​ក្នុង​ភូមិ​នោះ​ចេញ​មក​ទទួល​លោក ទាំង​ភ័យ​ញាប់‌ញ័រ ហើយ​សួរ​លោក​ថា៖ «តើ​លោក​អញ្ជើញ​មក​នេះ ក្នុង​គោល​បំណង​ល្អ​ឬ?»។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 សាំយូ‌អែល​ធ្វើ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា ហើយ​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេ‌ហិម។ អស់​លោក​អះលី‌ជំអះ​ក្នុង​ភូមិ​នោះ​ចេញ​មក​ទទួល​គាត់ ទាំង​ភ័យ​ញាប់‌ញ័រ ហើយ​សួរ​គាត់​ថា៖ «តើ​លោក​អញ្ជើញ​មក​នេះ ក្នុង​គោល​បំណង​ល្អ​ឬ?»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 16:4
13 ការដាក់ឲ្យឆ្លើយតបគ្នា  

រ៉ាជែល​ក៏​ស្លាប់​ទៅ ហើយ​គេ​កប់​នាង​តាម​ផ្លូវ​ទៅ​ឯ​អេប្រាតា គឺ​ជា​បេថ្លេ‌ហិម


ឯ​អញ កាល​មក​ពី​ប៉ាដាន់ នោះ​ម្តាយ​ឯង​បាន​ស្លាប់​ចោល​អញ​ទៅ តាម​ផ្លូវ​នៅ​ស្រុក​កាណាន ក្នុង​កាល​ដែល​ជិត​ដល់​អេប្រាតា​ហើយ អញ​ក៏​បាន​កប់​សព​នៅ​ទី​នោះ​តាម​ផ្លូវ​អេប្រាតា គឺ​ជា​បេថ្លេ‌ហិម។


នៅ​ថ្ងៃ​នោះដាវីឌ​ក៏​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​មាន​បន្ទូល​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ឯ​អញ​បាន


ដូច្នេះ នាង​និយាយ​ទៅ​អេលីយ៉ា​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ តើ​ខ្ញុំនឹង​លោក​មាន​ការណ៍​អ្វី​នឹង​គ្នា លោក​បាន​មក​ឯ​ណេះ ដើម្បី​រំឭក​ពី​អំពើ​បាប​របស់​ខ្ញុំ ហើយ​នឹង​សំឡាប់​កូន​ខ្ញុំ​ឬ


គ្រា​១​អ័ដូ‌នីយ៉ា ជា​បុត្រ​នាង​ហាគីត ចូល​មក​គាល់​បាត‌សេបា ជា​មាតា​សាឡូម៉ូន ព្រះ‌នាង​សួរ​ថា ឯង​មក​នេះ​ដោយ​មេត្រី​ឬ​អី ទ្រង់​ទូល​ឆ្លើយ​ថា ដោយ​មេត្រី​ទេ


កាល​យ៉ូរ៉ាម​ទ្រង់​ឃើញ​យេហ៊ូវ នោះ​ទ្រង់​មាន​បន្ទូល​សួរ​ថា យេហ៊ូវ​អើយ តើ​អ្នក​មក​ដោយ​មេត្រី​ឬ លោក​ឆ្លើយ​តប​ថា កំពុង​ដែល​មាន​សេចក្ដី​កំផិត នឹង​មន្ត‌អាគម​របស់​យេសិ‌បិល ជា​មាតា​ទ្រង់​ជា​ច្រើន​ម៉្លេះ នោះ​តើ​នឹង​មាន​សេចក្ដី​មេត្រី​ឯ​ណា​បាន


គេ​នឹង​ដើរ​ជាប់​តាម​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បញ្ចេញ​ព្រះ‌សូរ‌សៀង​ដូច​ជា​សិង្ហ កាល​ណា​ទ្រង់​បញ្ចេញ​ព្រះ‌សូរ‌សៀង នោះ​ពួក​កូន​នឹង​រត់​មក​ពី​ទិស​ខាង​លិច​ទាំង​ញាប់‌ញ័រ


ដោយ​ហេតុ​នោះ អញ​បាន​កាប់​គេ ដោយ‌សារ​ពួក​ហោរា ហើយ​បាន​សំឡាប់​គេ ដោយ​ពាក្យ​ពី​មាត់​អញ ឯ​សេចក្ដី​វិនិច្ឆ័យ​របស់​អញ នោះ​ប្រៀប​ដូច​ជា​ពន្លឺ​ដែល​ចាំង​មក


ឯ​យ៉ូសែប គាត់​ក៏​ចេញ​ពី​ណា‌សារ៉ែត ស្រុក​កាលី‌ឡេ ឡើង​ទៅ​ឯ​ស្រុក​យូដា ដល់​ក្រុង​របស់​ហ្លួង​ដាវីឌ​ដែល​ឈ្មោះ​ថា បេថ្លេ‌ហិម ពី​ព្រោះ​គាត់​ជា​ព្រះ‌វង្ស ហើយ​ជា​ព្រះ‌ញាតិ​នឹង​ហ្លួង​ដាវីឌ​ដែរ


កាល​ស៊ីម៉ូន-ពេត្រុស​បាន​ឃើញ​ដូច្នោះ នោះ​គាត់​ក្រាប​នៅ​ទៀប​ព្រះ‌ជង្ឃ​ព្រះ‌យេស៊ូវ ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ថយ​ចេញ​ពី​ទូលបង្គំ ដ្បិត​ទូលបង្គំ​ជា​មនុស្ស​មាន​បាប


រួច​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​ស្រុក​គេរ៉ា‌ស៊ីន គេ​សូម​ឲ្យ​ទ្រង់​ថយ​ចេញ​ពី​គេ​ទៅ ដ្បិត​គេ​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ជា​ខ្លាំង នោះ​ទ្រង់​យាង​ចុះ​ទូក​ត្រឡប់​វិល​វិញ​ទៅ


ដាវីឌ​ក៏​ទៅ​ឯ​អ័ហ៊ី‌ម៉ា‌លេក​ដ៏​ជា​សង្ឃ នៅ​ត្រង់​ណូប ឯ​អ័ហ៊ី‌ម៉ា‌លេក ក៏​ចេញ​មក​ទទួល​ទាំង​ភ័យ​ញ័រ ហើយ​សួរ​ថា ហេតុ​អ្វី​បាន​ជា​លោក​អញ្ជើញ​មក​តែ​ម្នាក់​ឯង ឥត​មាន​អ្នក​ណា​មក​ជា​មួយ​ផង​ដូច្នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម