ប៉ុន្តែ យើងនឹងមិនដកសេចក្តីសប្បុរសចេញពីគេ ដូចយើងបានដកពីសូល ដែលយើងបោះបង់ចោល ហើយតែងតាំងអ្នកជំនួសនោះទេ។
១ សាំយូអែល 16:14 - អាល់គីតាប រសរបស់អុលឡោះតាអាឡាបានចាកចេញពីស្តេចសូល ហើយអុលឡោះបណ្តោយឲ្យអ៊ីព្លេសមួយមកធ្វើឲ្យស្តេចវិលវល់ស្មារតី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាក៏ដកថយចេញពីស្ដេចសូល ហើយព្រះយេហូវ៉ាបានចាត់វិញ្ញាណអាក្រក់មួយឲ្យមកបំភ័យទ្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានចាកចេញពីព្រះបាទសូល ហើយមានវិញ្ញាណអាក្រក់មួយមកពីព្រះអម្ចាស់ ធ្វើឲ្យស្ដេចវិលវល់ស្មារតី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ក៏ដកថយចេញពីសូលទៅ ហើយព្រះយេហូវ៉ាទ្រង់ចាត់វិញ្ញាណអាក្រក់១ឲ្យមកបំភ័យទ្រង់ |
ប៉ុន្តែ យើងនឹងមិនដកសេចក្តីសប្បុរសចេញពីគេ ដូចយើងបានដកពីសូល ដែលយើងបោះបង់ចោល ហើយតែងតាំងអ្នកជំនួសនោះទេ។
លោកមីកាយ៉ាជម្រាបថា៖ «ពិតមែនហើយ! ដូច្នេះ សូមស្តាប់បន្ទូលរបស់អុលឡោះតាអាឡា។ ខ្ញុំបានឃើញអុលឡោះតាអាឡានៅលើរាជបល្ល័ង្ក ហើយមានកងពលនៃសូរ៉កាទាំងមូលឈរជួបទ្រង់ ទាំងឆ្វេង ទាំងស្តាំផង។
វិញ្ញាណនោះឆ្លើយថា “ខ្ញុំនឹងបណ្តាលចិត្តអ្នកប្រឹក្សាទាំងអស់របស់ស្តេចឲ្យពោលតែពាក្យភូតកុហក”។ អុលឡោះតាអាឡាមានបន្ទូលថា “នេះជាមធ្យោបាយដ៏ប្រសើរសម្រាប់ទាក់ទាញចិត្តគេ ដូច្នេះ ចូរទៅធ្វើចុះ!”។
សូមកុំបោះបង់ខ្ញុំឲ្យនៅឆ្ងាយពីទ្រង់ សូមកុំដករសដ៏វិសុទ្ធ របស់ទ្រង់ចេញពីខ្ញុំឡើយ។
ប្រសិនបើពួកគេចិញ្ចឹមកូនប្រុសៗ យើងនឹងដកកូនទាំងនោះចេញពីពួកគេ មុនពេលវាធំពេញវ័យ។ កាលណាយើងនឹងចាកចេញពីពួកគេ ពួកគេពិតជាត្រូវវេទនាមិនខាន!
នាងដេលីឡាពោលទៅគាត់ថា៖ «បងសាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ លោកសាំសុនភ្ញាក់ពីដំណេក ហើយគិតថា គាត់នឹងរំដោះខ្លួនរួច ដូចសព្វមួយដង ព្រោះគាត់ពុំបានដឹងថាអុលឡោះតាអាឡាថយចេញពីគាត់នោះទេ។
បន្ទាប់មក លោកសាំសុនស្ទាបសសរកន្លោងទាំងពីរដែលទ្រវិហារ គាត់សង្កត់ដៃស្តាំរបស់គាត់ទៅលើសសរមួយ ហើយដៃឆ្វេងទៅលើសសរមួយទៀត
ក្រោយមក អុលឡោះបានធ្វើឲ្យលោកអប៊ីម៉ាឡេក និងពួកអ្នកមុខអ្នកការនៅស៊ីគែម មានគំនិតបាក់បែកគ្នា គឺពួកគេបាននាំគ្នាក្បត់នឹងលោកអប៊ីម៉ាឡេក។
ពួកមន្ត្រីរបស់ស្តេចសូលជម្រាបស្តេចថា៖ «អុលឡោះបណ្តោយអ៊ីព្លេសធ្វើឲ្យស្តេចវិលវល់ស្មារតីដូច្នេះ។
សូមស្តេចមានបញ្ជាមកចុះ យើងខ្ញុំរង់ចាំធ្វើតាមបញ្ជាជានិច្ច យើងខ្ញុំនឹងរកមនុស្សម្នាក់ ដែលចេះដេញពិណមកជូនស្តេច។ កាលណាអុលឡោះបណ្តោយឲ្យអ៊ីព្លេសមកសង្កត់លើស្តេច អ្នកនោះនឹងដេញពិណ ដើម្បីឲ្យស្តេចបានធូរស្រាល»។
កាលណាអុលឡោះបណ្តោយឲ្យអ៊ីព្លេសមកសង្កត់លើស្តេចសូល ទតទាញពិណយកមកដេញ។ ពេលនោះ ស្តេចសូលបានធូរស្រាល និងស្រួលខ្លួនឡើងវិញ ហើយអ៊ីព្លេសក៏ដកថយចេញពីស្តេចដែរ។
លុះស្អែកឡើង អុលឡោះបណ្តោយឲ្យអ៊ីព្លេសមកចូលក្នុងស្តេចសូលទៅជាវិកលចរិតនៅក្នុងម៉ាស្ទិទ។ ទតលេងភ្លេងជូនស្តេចដូចសព្វដង ពេលនោះស្តេចសូលកាន់លំពែង
សាំយូអែលសួរស្តេចសូលថា៖ «ហេតុអ្វីបានជាស្តេចរំខានខ្ញុំ ដោយហៅខ្ញុំ ឡើងមកដូច្នេះ?»។ ស្តេចសូលឆ្លើយតបថា៖ «ខ្ញុំមានទុក្ខធុរៈធ្ងន់ណាស់ ព្រោះពួកភីលីស្ទីននាំគ្នាមកធ្វើសង្គ្រាមនឹងខ្ញុំ ហើយអុលឡោះបោះបង់ខ្ញុំចោល ទ្រង់លែងឆ្លើយតបមកខ្ញុំទៀតហើយ ទោះបីតាមរយៈណាពី ឬការយល់សប្តិក្តី។ ហេតុនេះហើយបានជាខ្ញុំអញ្ជើញលោកមក ដើម្បីឲ្យលោកប្រាប់ខ្ញុំថា តើត្រូវធ្វើយ៉ាងណា?»។