១ សាំយូអែល 16:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាក៏ដកថយចេញពីស្ដេចសូល ហើយព្រះយេហូវ៉ាបានចាត់វិញ្ញាណអាក្រក់មួយឲ្យមកបំភ័យទ្រង់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានចាកចេញពីព្រះបាទសូល ហើយមានវិញ្ញាណអាក្រក់មួយមកពីព្រះអម្ចាស់ ធ្វើឲ្យស្ដេចវិលវល់ស្មារតី។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 គ្រានោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ក៏ដកថយចេញពីសូលទៅ ហើយព្រះយេហូវ៉ាទ្រង់ចាត់វិញ្ញាណអាក្រក់១ឲ្យមកបំភ័យទ្រង់ សូមមើលជំពូកអាល់គីតាប14 រសរបស់អុលឡោះតាអាឡាបានចាកចេញពីស្តេចសូល ហើយអុលឡោះបណ្តោយឲ្យអ៊ីព្លេសមួយមកធ្វើឲ្យស្តេចវិលវល់ស្មារតី។ សូមមើលជំពូក |
លោកសាំយូអែលទូលសួរថា៖ «ហេតុអ្វីបានជារំខានទូលបង្គំ ដោយហៅទូលបង្គំឡើងមកដូច្នេះ?»។ ស្ដេចសូលមានរាជឱង្ការឆ្លើយថា៖ «ខ្ញុំមានសេចក្ដីទុក្ខខ្លាំងណាស់ ព្រោះពួកសាសន៍ភីលីស្ទីនមកច្បាំងនឹងខ្ញុំ ហើយព្រះបានថយចេញពីខ្ញុំទៅ ព្រះអង្គឥតមានព្រះបន្ទូលឆ្លើយមកខ្ញុំទៀតឡើយ ទោះបើដោយហោរា ឬដោយការពន្យល់សប្តិក្តី ហេតុនេះហើយបានជាខ្ញុំហៅលោកមក ដើម្បីឲ្យលោកបង្ហាញថា តើខ្ញុំគួរធ្វើយ៉ាងណា?»