ហាបេលក៏បាននាំយកកូនសត្វដែលកើតមុនគេបង្អស់ ក្នុងហ្វូងសត្វរបស់គាត់ ព្រមទាំងខ្លាញ់របស់វាមកជូនដែរ។ អុលឡោះតាអាឡាពេញចិត្តនឹងហាបេល ព្រមទាំងជំនូនរបស់គាត់
១ សាំយូអែល 15:22 - អាល់គីតាប សាំយូអែលមានប្រសាសន៍ថា៖ «តើអុលឡោះតាអាឡាពេញចិត្តនឹងគូរបានដុត ព្រមទាំងគូរបានផ្សេងៗ ខ្លាំងជាងការស្តាប់បង្គាប់ទ្រង់ឬ? ទេ! ការស្តាប់បង្គាប់ប្រសើរជាងធ្វើគូរបានទៅទៀត ការយកចិត្តទុកដាក់ស្តាប់ ក៏ប្រសើរជាងការជូនខ្លាញ់ចៀមឈ្មោលដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសាំយូអែលទូលឆ្លើយថា៖ «តើព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងតង្វាយដុត និងយញ្ញបូជា ឲ្យស្មើនឹងការស្តាប់តាមព្រះយេហូវ៉ាឬ? ការពិត ដែលស្តាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា ហើយដែលផ្ទៀងត្រចៀក នោះក៏វិសេសជាងខ្លាញ់ នៃចៀមឈ្មោលទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំយូអែលមានប្រសាសន៍ថា៖ «តើព្រះអម្ចាស់សព្វព្រះហឫទ័យនឹងតង្វាយដុតទាំងមូល ព្រមទាំងយញ្ញបូជា ខ្លាំងជាងការស្ដាប់បង្គាប់ព្រះអង្គឬ? ទេ! ការស្ដាប់បង្គាប់ប្រសើរជាងថ្វាយយញ្ញបូជាទៅទៀត ការយកចិត្តទុកដាក់ស្ដាប់ក៏ប្រសើរជាងការថ្វាយខ្លាញ់ចៀមឈ្មោលដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាំយូអែលទូលឆ្លើយថា តើព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងដង្វាយដុត ហើយនឹងយញ្ញបូជា ឲ្យស្មើនឹងការស្តាប់តាមទ្រង់ឬអី មើល ដែលស្តាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា ហើយដែលផ្ទៀងត្រចៀក នោះក៏វិសេសជាងខ្លាញ់នៃចៀមឈ្មោលទៅទៀត |
ហាបេលក៏បាននាំយកកូនសត្វដែលកើតមុនគេបង្អស់ ក្នុងហ្វូងសត្វរបស់គាត់ ព្រមទាំងខ្លាញ់របស់វាមកជូនដែរ។ អុលឡោះតាអាឡាពេញចិត្តនឹងហាបេល ព្រមទាំងជំនូនរបស់គាត់
ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ប្រសិនបើអ្នករាល់គ្នាគោរពសម្ពន្ធមេត្រីរបស់យើង នោះអ្នករាល់គ្នានឹងទៅជាប្រជារាស្ត្ររបស់យើងផ្ទាល់ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជាកម្មសិទ្ធិរបស់យើង។
អុលឡោះតាអាឡាពេញចិត្តចំពោះយុត្តិធម៌ និងសេចក្ដីទៀងត្រង់ ជាងការធ្វើគូរបានទៅទៀត។
ពេលណាអ្នកទៅដំណាក់របស់អុលឡោះត្រូវពិចារណាឲ្យបានល្អិតល្អន់។ ត្រូវចូលទៅជិតទ្រង់ ដើម្បីត្រងត្រាប់ស្ដាប់ ជាជាងចង់ធ្វើគូរបានដោយចិត្តមិនស្មោះត្រង់ ដូចមនុស្សលេលា ដ្បិតអ្នកទាំងនោះពុំដឹងថាខ្លួនប្រព្រឹត្តអំពើអាក្រក់ទេ។
យើងបានចងសម្ពន្ធមេត្រីនេះជាមួយបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលយើងនាំពួកគេចាកចេញពីស្រុកអេស៊ីប ជាកន្លែងដែលពួកគេរងទុក្ខយ៉ាងខ្លាំង។ យើងបានពោលទៅពួកគេថា: “ចូរនាំគ្នាស្ដាប់ពាក្យរបស់យើង ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ដ្ររបស់យើង ហើយយើងជាម្ចាស់របស់អ្នករាល់គ្នា”។
ដ្បិតយើងបានទូន្មានបុព្វបុរសរបស់អ្នករាល់គ្នា តាំងពីថ្ងៃដែលយើងនាំពួកគេចេញពីស្រុកអេស៊ីប រហូតមកទល់ថ្ងៃនេះ គឺតាំងពីដើមរៀងមក យើងតែងតែដាស់តឿនថា “ចូរនាំគ្នាស្ដាប់ពាក្យរបស់យើង!”។
ឥឡូវនេះ សូមកែប្រែកិរិយាមារយាទឲ្យបានល្អត្រឹមត្រូវឡើង។ សូមត្រងត្រាប់ស្ដាប់បន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់របស់បងប្អូន នោះទ្រង់មុខជាមិនដាក់ទោសបងប្អូន ដូចទ្រង់បានសម្រេចទេ។
ដ្បិតយើងចង់បានតែចិត្តភក្ដីប៉ុណ្ណោះ គឺមិនចង់បានគូរបានទេ យើងចង់ឲ្យអ្នករាល់គ្នាស្គាល់យើង ជាជាងយកគូរបានមកឲ្យយើង។
ពួកគេយកសត្វមកធ្វើគូរបានជូនយើង ព្រោះពួកគេចូលចិត្តបរិភោគសាច់។ ប៉ុន្តែ យើងជាអុលឡោះតាអាឡា មិនពេញចិត្តនឹងជំនូនរបស់ពួកគេទេ យើងនឹកឃើញអំពើអាក្រក់របស់ពួកគេ ហើយរាប់ចំនួនអំពើបាបដែលពួកគេប្រព្រឹត្ត។ ពួកគេត្រូវតែវិលត្រឡប់ទៅស្រុកអេស៊ីបវិញ។
ប្រសិនបើអ្នករាល់គ្នាយល់អត្ថន័យនៃសេចក្ដីដែលមានចែងទុកមកថា “យើងមិនចង់បានគូរបានទេ គឺចង់បានតែចិត្ដមេត្ដាករុណាប៉ុណ្ណោះ” នោះអ្នករាល់គ្នាមុខជាមិនប្រកាន់ទោសជនដែលគ្មានទោសទាំងនេះឡើយ
ពួកតួន និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរនាងវង និងម្អមមួយភាគដប់មកជូនអុលឡោះ ប៉ុន្ដែ អ្នករាល់គ្នាលះបង់ហ៊ូកុំសំខាន់ៗចោល មានសេចក្ដីសុចរិត មេត្ដាករុណាធម៌ និងជំនឿស្មោះត្រង់ជាដើម។ ហ៊ូកុំទាំងប៉ុន្មានប្រការនេះហើយ ដែលអ្នករាល់គ្នាត្រូវប្រតិបត្ដិតាមដោយឥតលះបង់ចោលប្រការឯទៀតៗ។
ចូរទុកជំនូនរបស់អ្នក នៅកន្លែងជូនជំនូន ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន រួចសឹមវិលមកជូនជំនូនរបស់អ្នកវិញ។
ចូរអ្នករាល់គ្នាទៅរិះគិតមើល សេចក្ដីដែលមានចែងទុកមកថាៈ “យើងមិនចង់បានគូរបានទេ គឺចង់បានតែសេចក្ដីមេត្ដាករុណាប៉ុណ្ណោះ” មានន័យដូចម្ដេច? ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប»។
បើយើងស្រឡាញ់អុលឡោះអស់ពីចិត្ដគំនិត អស់ពីបញ្ញា និងអស់ពីកម្លាំងកាយ ហើយបើយើងស្រឡាញ់បងប្អូនឯទៀតៗ ឲ្យបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងធ្វើគូរបានដុត និងជំនូនផ្សេងៗទៅទៀត»។
នោះខ្ញុំគិតថា “ពួកភីលីស្ទីននឹងចុះមកវាយខ្ញុំនៅគីលកាល់ជាមិនខាន តែខ្ញុំមិនបានសូមអង្វរអុលឡោះតាអាឡា”។ ដូច្នេះ ខ្ញុំក៏បង្ខំចិត្តធ្វើគូរបានដុតនេះទៅ»។
សាំយូអែលជម្រាបស្តេចសូលថា៖ «លោកបានប្រព្រឹត្តដោយឥតពិចារណា! គឺលោកមិនធ្វើតាមបទបញ្ជាដែលអុលឡោះតាអាឡា ជាម្ចាស់របស់លោក បានបង្គាប់មកទេ។ បើលោកធ្វើតាមនោះ ម៉្លេះសមអុលឡោះតាអាឡាពង្រឹងរាជ្យរបស់លោក ឲ្យនៅស្ថិតស្ថេរលើជនជាតិអ៊ីស្រអែលមិនខាន។