Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 13:12 - អាល់គីតាប

12 នោះ​ខ្ញុំ​គិត​ថា “ពួក​ភីលី‌ស្ទីន​នឹង​ចុះ​មក​វាយ​ខ្ញុំ​នៅ​គីល‌កាល់​ជា​មិន​ខាន តែ​ខ្ញុំ​មិន​បាន​សូម​អង្វរអុលឡោះ‌តាអាឡា”។ ដូច្នេះ ខ្ញុំ​ក៏​បង្ខំ​ចិត្ត​ធ្វើ​គូរបាន​ដុត​នេះ​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 នោះ​បាន​ជា​ខ្ញុំ​នឹក​ថា ពួក​ភីលី‌ស្ទីន​នឹង​ចុះ​មក​លើ​ខ្ញុំ នៅ​គីល‌កាល​ឥឡូវ​នេះ​ហើយ ខ្ញុំ​ក៏​ឥត​ទាន់​បាន​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ផង ដូច្នេះ ខ្ញុំ​បាន​បង្ខំ​ខ្លួន​ឲ្យ​ថ្វាយ​តង្វាយ​នេះ​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 នោះ​ខ្ញុំ​គិត​ថា “ពួក​ភីលីស្ទីន​នឹង​ចុះ​មក​វាយ​ខ្ញុំ​នៅ​គីល‌កាល់​ជា​មិន​ខាន តែ​ខ្ញុំ​មិន​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់”។ ដូច្នេះ ខ្ញុំ​ក៏​បង្ខំ​ចិត្ត​ថ្វាយ​តង្វាយ​ដុត​នេះ​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នោះ​បាន​ជា​ខ្ញុំ​នឹក​ថា ពួក​ភីលីស្ទីន​នឹង​ចុះ​មក​លើ​ខ្ញុំ នៅ​គីល‌កាល​ឥឡូវ​នេះ​ហើយ ខ្ញុំ​ក៏​ឥត​ទាន់​បាន​សូម​អង្វរ ដល់​ព្រះ‌យេហូវ៉ា​ផង ដូច្នេះខ្ញុំ​បាន​បង្ខំ​ខ្លួន​ឲ្យ​ថ្វាយ​ដង្វាយ​នេះ​ទៅ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 13:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ជម្រាប​ទ្រង់​ថា: អុលឡោះ​អើយ ស្នា‌ដៃ​របស់​ទ្រង់ គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់! ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់​នាំ​គ្នា​លុត​ក្រាប ដោយ​ឃើញ​អំណាច​ដ៏​ធំ‌ធេង​របស់​ទ្រង់។


អ្នក​រាល់​គ្នា​តែងតែ​បន់​ឲ្យ​បុណ្យ​ចូល​ខែ​ថ្មី និង​ថ្ងៃ​ឈប់​សម្រាក​ឆាប់​ចប់ ដើម្បី​បើក​ជង្រុក​លក់​ស្រូវ ដោយ​យក​តៅ​តូច​ជាង​ធម្មតា​មក​វាល់ ហើយ​ដំឡើង​ថ្លៃ ព្រម​ទាំង​កេង‌ប្រវ័ញ្ច​គេ ដោយ​បំបាត់​ភ្នែក​ជញ្ជីង​ទៀត​ផង។


ហេតុ​នេះ ម្នាក់ៗ​ត្រូវ​តែ​ចូល​ប្រាក់​តាម​តែ​ខ្លួន​សម្រេច​ចិត្ដ ដោយ​មិន​នឹក​ស្ដាយ ឬ​ទើស​ទ័ល​ឡើយ ដ្បិត​អុលឡោះ​គាប់​ចិត្ត​នឹង​អ្នក​ណា​ដែល​ធ្វើ​អំណោយ​ដោយ​ចិត្ដ​រីក‌រាយ។


សាំយូ‌អែល​សួរ​ថា៖ «តើ​លោក​ធ្វើ​អ្វី​ហ្នឹង?»។ ស្តេច​សូល​ឆ្លើយ​ថា៖ «កាល​ខ្ញុំ​ឃើញ​ពល​ទាហាន​រត់​គេច​ខ្លួន​ចេញ​ឆ្ងាយ​ពី​ខ្ញុំ រីឯ​លោក​សោត ក៏​ពុំ​ឃើញ​អញ្ជើញ​មក​ដូច​កំណត់។ ខ្ញុំ​ឃើញ​ពួក​ភីលី‌ស្ទីន​ប្រមូល​ផ្តុំ​គ្នា​នៅ​មីក‌ម៉ាស់


សាំយូ‌អែល​ជម្រាប​ស្តេច​សូល​ថា៖ «លោក​បាន​ប្រព្រឹត្ត​ដោយ​ឥត​ពិចារណា! គឺ​លោក​មិន​ធ្វើ​តាម​បទ​បញ្ជា​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​លោក បាន​បង្គាប់​មក​ទេ។ បើ​លោក​ធ្វើ​តាម​នោះ ម៉្លេះ​សមអុលឡោះ‌តាអាឡា​ពង្រឹង​រាជ្យ​របស់​លោក ឲ្យ​នៅ​ស្ថិត‌ស្ថេរ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​មិន​ខាន។


សាំយូ‌អែល​ក្រោក​ពី​ព្រលឹម ធ្វើ​ដំណើរ​ទៅ​ជួប​ស្តេច​សូល តែ​គេ​ជម្រាប​គាត់​ថា ស្តេច​សូល​ទៅ​កើ‌មែល ដើម្បី​សង់​ស្តូប​មួយ​សម្រាប់​ស្តេច​ផ្ទាល់ រួច​ហើយ​ស្តេច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​គីល‌កាល់។


សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «តើអុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​គូរបាន​ដុត ព្រម​ទាំង​គូរបាន​ផ្សេងៗ ខ្លាំង​ជាង​ការ​ស្តាប់​បង្គាប់​ទ្រង់​ឬ? ទេ! ការ​ស្តាប់​បង្គាប់​ប្រសើរ​ជាង​ធ្វើ​គូរបាន​ទៅ​ទៀត ការ​យក​ចិត្ត​ទុក​ដាក់​ស្តាប់ ក៏​ប្រសើរ​ជាង​ការ​ជូន​ខ្លាញ់​ចៀម​ឈ្មោល​ដែរ។


ថ្ងៃ​នោះ​អ្នក​បម្រើ​ម្នាក់​របស់​ស្តេច​សូល​ស្ថិត​នៅ​ក្នុង​ទី​សក្ការៈ​របស់អុលឡោះ‌តាអាឡា ដើម្បី​បំពេញ​កិច្ចការ​ខាង​សាសនា គឺ​គាត់​ឈ្មោះ​ដូអេក ជា​ជន‌ជាតិ​អេដុម ដែល​ទទួល​ខុស​ត្រូវ​លើ​ពួក​គង្វាល​របស់​ស្តេច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម