១ សាំយូអែល 14:40 - អាល់គីតាប ស្តេចសូលមានប្រសាសន៍ទៅកាន់កងទ័ពអ៊ីស្រអែលទាំងមូលថា៖ «ចូរអ្នករាល់គ្នាឈរនៅម្ខាងទៅ ចំណែកយ៉ូណាថាន ជាកូនខ្ញុំ និងខ្ញុំឈរនៅម្ខាង»។ ពួកទាហានប្រាប់ថា៖ «សូមសម្រេចតាមតម្រិះរបស់ស្តេចចុះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ស្ដេចសូលមានរាជឱង្ការទៅពួកអ៊ីស្រាអែលថា៖ «ចូរអ្នករាល់គ្នានៅជាម្ខាង ហើយយើង និងយ៉ូណាថាន ជាកូនយើងនៅម្ខាង» ពួកពលទ័ពទូលឆ្លើយថា៖ «សូមព្រះអង្គសម្រេចតាមព្រះហឫទ័យចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលមានរាជឱង្ការទៅកាន់កងទ័ពអ៊ីស្រាអែលទាំងមូលថា៖ «ចូរអ្នករាល់គ្នាឈរនៅម្ខាងទៅ ចំណែកយ៉ូណាថាន ជាបុត្រខ្ញុំ និងខ្ញុំ ឈរនៅម្ខាង»។ ពួកទាហានទូលថា៖ «សូមសម្រេចតាមព្រះតម្រិះរបស់ព្រះករុណាចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់មានបន្ទូលទៅពួកអ៊ីស្រាអែលថា ចូរឯងរាល់គ្នានៅជាម្ខាង ហើយយើង នឹងយ៉ូណាថាន ជាកូនយើង នឹងនៅជាម្ខាង ពួកពលទ័ពទូលឆ្លើយថា សូមទ្រង់សំរេចតាមព្រះទ័យចុះ |
លោកអែលកាណាជាប្ដីតបវិញថា៖ «ចូរធ្វើតាមដែលនាងយល់ឃើញថាល្អចុះ។ ដូច្នេះ ចូរនៅជាមួយកូនរហូតដល់ពេលផ្តាច់ដោះ ហើយសូមអុលឡោះតាអាឡាសម្រេចតាមបន្ទូលសន្យារបស់ទ្រង់»។ នាងហាណាក៏នៅចាំផ្ទះ និងបំបៅកូន រហូតដល់ពេលផ្តាច់ដោះ។
ស្តេចសូលបានបញ្ជាថា៖ «យប់នេះ ចូរយើងនាំគ្នាដេញតាមពួកភីលីស្ទីន ហើយរឹបអូសយកទ្រព្យសម្បត្តិពីពួកគេរហូតដល់ថ្ងៃរះ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ»។ ពួកទាហានជម្រាបស្តេចវិញថា៖ «សូមសម្រេចតាមតម្រិះរបស់ស្តេចចុះ»។ ប៉ុន្តែ អ៊ីមុាំនិយាយថា៖ «យើងគួរតែទូរអាសួរអុលឡោះសិន»។
ខ្ញុំសុំស្បថក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្បហើយជាម្ចាស់សង្គ្រោះជនជាតិអ៊ីស្រអែលថា បើអ្នកណាម្នាក់ប្រព្រឹត្តខុស អ្នកនោះនឹងមានទោសដល់ជីវិត ទោះបីយ៉ូណាថានជាកូនរបស់ខ្ញុំក៏ដោយ»។ នៅក្នុងជួរទ័ពទាំងមូលគ្មាននរណាម្នាក់ឆ្លើយតបទេ។
ស្តេចសូលសូមអុលឡោះតាអាឡាថា៖ «ឱអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលអើយ! សូមសំដែងឲ្យយើងខ្ញុំស្គាល់ការពិតផង!»។ ពេលនោះ គេផ្សងចំលើសម្តេចយ៉ូណាថាន និងស្តេចសូល។ ដូច្នេះ ពួកទាហានក៏រួចខ្លួន។
សេនានោះក៏ឆ្លើយតបវិញថា៖ «សូមធ្វើតាមគំនិតរបស់សម្តេចចុះ! កុំបង្អង់ឡើយ ខ្ញុំដើរតាមក្រោយសម្តេចជានិច្ច»។