Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 14:41 - អាល់គីតាប

41 ស្តេច​សូល​សូមអុលឡោះ‌តាអាឡា​ថា៖ «ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ! សូម​សំដែង​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ការ​ពិត​ផង!»។ ពេល​នោះ គេ​ផ្សង​ចំ​លើ​សម្តេច​យ៉ូណា‌ថាន និង​ស្តេច​សូល។ ដូច្នេះ ពួក​ទាហាន​ក៏​រួច​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ដូច្នេះ ស្ដេច​សូល​ក៏​ទូល​ថា៖ «ឱព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ [ហេតុអ្វី​បាន​ជា​ព្រះ‌អង្គ​មិន​ឆ្លើយ​មក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​នៅ​ថ្ងៃ​នេះ? ប្រសិន‌បើ​នេះ​ជា​កំហុស​របស់​ទូលបង្គំ ឬ​កំហុស​របស់​យ៉ូណាថាន​កូន​ទូល​បង្គំ ឱព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ] សូម​ព្រះ‌អង្គ​បង្ហាញ​តាម​អ៊ូរីម ចុះ។ ប៉ុន្តែ ប្រសិន‌បើ​នេះ​ជា​កំហុស​របស់​ប្រជា​ជន​អ៊ីស្រា‌អែល សូម​បង្ហាញ​តាម​ធូមីម »។ ពេល​នោះ ឆ្នោត​បង្ហាញ​ចំ​លើ​យ៉ូណា‌ថាន និង​ស្ដេច​សូល តែ​ប្រជា​ជន​រួច​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 ព្រះ‌បាទ​សូល​ទូល​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ! សូម​សម្តែង​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ការ​ពិត​ផង!»។ ពេល​នោះ គេ​ផ្សង​ចំ​លើ​សម្ដេច​យ៉ូណា‌ថាន និង​ព្រះ‌បាទ​សូល។ ដូច្នេះ ពួក​ទាហាន​ក៏​រួច​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 ដូច្នោះសូល​ក៏​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ សូម​ឲ្យ​យើង​ខ្ញុំ​ដឹង​ការ​ខុស​ត្រូវ​នេះ នោះ​គេ​ចាប់​ឆ្នោត​ត្រូវ​លើ​រូប​យ៉ូណា‌ថាន ហើយ​នឹង​សូល តែ​ឯ​ពួក​បណ្តា​ទ័ព​គេ​រួច​ខ្លួន​វិញ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 14:41
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​តែងតែ​រក​គ្រូ​គន់‌គូរ​មើល​ជោគ‌វាសនា ប៉ុន្តែ គឺអុលឡោះ‌តាអាឡា​ទេ ដែល​សម្រេច​អ្វីៗ​ទាំង​អស់។


ការ​ស្បថ‌ស្បែ​អាច​បញ្ឈប់​ជំលោះ ហើយ​អារ​កាត់​រឿង‌រ៉ាវ​រវាង​អ្នក​មាន​អំណាច​ផង។


ពួក​អ្នក​សំពៅ​និយាយ​គ្នា​ថា៖ «មក៍! យើង​នាំ​គ្នា​ចាប់​ឆ្នោត ដើម្បី​ឲ្យ​ដឹង​ថា តើ​នរណា​ជា​អ្នក​បង្ក​អន្តរាយ​ដល់​ពួក​យើង​ដូច្នេះ?»។ ពួក​គេ​ក៏​នាំ​គ្នា​ចាប់​ឆ្នោត ហើយ​ប៉ះ​ចំ​លើ​យូណើស។


បន្ទាប់​មក​គេ​នាំ​គ្នា​ទូរអា​ដូច​ត​ទៅ៖ «ឱ​អ៊ីសា‌ជាអម្ចាស់​អើយ! លោក​ម្ចាស់​ជ្រាប​ចិត្ដ​គំនិត​របស់​មនុស្ស​ទាំង​អស់ ហេតុ​នេះ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង​ថា ក្នុង​ចំណោម​បង​ប្អូន​ទាំង​ពីរ​នាក់​នេះ តើ​លោក​ម្ចាស់​គាប់​ចិត្ត​ជ្រើស​រើស​អ្នក​ណា


សិស្ស​នាំ​គ្នា​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​ម៉ាត់ធាស ហើយ​លោក​ម៉ាត់ធាស​ក៏​បាន​ចូល​រួម​ក្នុង​ក្រុម​សាវ័ក​ដប់​មួយ​នាក់​ទៀត។


ស្តេច​សូល​មាន​ប្រសាសន៍​ទៅ​កាន់​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឈរ​នៅ​ម្ខាង​ទៅ ចំណែក​យ៉ូណា‌ថាន ជា​កូន​ខ្ញុំ និង​ខ្ញុំ​ឈរ​នៅ​ម្ខាង»។ ពួក​ទាហាន​ប្រាប់​ថា៖ «សូម​សម្រេច​តាម​តម្រិះ​របស់​ស្តេច​ចុះ»។


ស្តេច​សូល​មាន​ប្រសាសន៍​ទៀត​ថា៖ «ចូរ​ផ្សង​រវាង​ខ្ញុំ និង​កូន​ខ្ញុំ​មើល៍» នោះ​ក៏​ចំ​លើ​សម្តេច​យ៉ូណា‌ថាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម