Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 15:15 - អាល់គីតាប

15 ពួក​មន្ត្រី​ជម្រាប​ថា៖ «ស្តេច​សម្រេច​យ៉ាង​ណា ខ្ញុំ​ទាំង​អស់​គ្នា​នឹង​ធ្វើ​តាម»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ពួក​មហា‌តលិក​របស់​ស្តេច​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​រាល់​គ្នា​ប្រុង​ប្រៀប នឹង​ធ្វើ​តាម​តែ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គម្ចាស់​នៃ​ទូល‌បង្គំ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពួក​មន្ត្រី​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ទ្រង់​សម្រេច​យ៉ាង​ណា ទូលបង្គំ​ទាំង​អស់​គ្នា​នឹង​ធ្វើ​តាម»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ពួក​មហា‌តលិក​របស់​ស្តេច​ទូល​ថា បពិត្រ ព្រះ‌ករុណា ទូលបង្គំ​រាល់​គ្នា​ប្រុង​ប្រៀប នឹង​ធ្វើ​តាម​តែ​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​ហើយ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 15:15
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ក៏​បញ្ជា​ទៅ​កាន់​មន្ត្រី​ទាំង​អស់ នៅ​ក្រុង​យេរូ‌សាឡឹម​ថា៖ «ចូរ​នាំ​គ្នា​រត់​ចេញ​ទៅ ដ្បិត​យើង​មិន​អាច​គេច​ផុត​ពី​កណ្តាប់​ដៃ​របស់​អាប់‌សា‌ឡុម​បាន​ទេ។ ចូរ​ប្រញាប់‌ប្រញាល់​រត់​ភៀស​ខ្លួន​ចេញ​ទៅ ក្រែង​លោ​អាប់‌សា‌ឡុម​មក​ទាន់ ហើយ​ប្រហារ​យើង និង​អ្នក​ក្រុង​នេះ​ដោយ​មុខ​ដាវ»។


ពេល​នោះ ស្តេច​ទត​ចាក​ចេញ​ពី​ទី‌ក្រុង ជា​មួយ​រាជ‌វង្សា‌នុវង្ស ដោយ​ថ្មើរ​ជើង។ ស្តេច​បាន​ទុក​ស្រី​ស្នំ​ដប់​នាក់​តែ​ប៉ុណ្ណោះ ឲ្យ​នៅ​ចាំ​ដំណាក់។


គាត់​ជម្រាប​ថា៖ «ខ្ញុំ​នឹង​ប្រព្រឹត្ត​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ស្តេច»។ ចាប់​ពី​ពេល​នោះ​ទៅ លោក​មេភី‌បូសែត​បាន​ពិសា​បាយ​រួម​តុ​ជា​មួយ​ទត ដ្បិត​គាត់​ជា​ពូជ‌ពង្ស​របស់​ស្តេច។


អ្នក​ណា​មាន​មិត្ត‌ភក្ដិ​ច្រើន អ្នក​នោះ​អាច​កើត​ទុក្ខ​ច្រើន តែ​មាន​មិត្ត‌ភក្ដិ​ម្នាក់​ស្មោះ​ត្រង់​លើស​បង​ប្អូន​បង្កើត​ទៅ​ទៀត។


បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ​តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​មក អ្នក​រាល់​គ្នា​ពិត​ជា​មិត្ដ​សម្លាញ់​របស់​ខ្ញុំ​មែន។


សេនា​នោះ​ក៏​ឆ្លើយ​តប​វិញ​ថា៖ «សូម​ធ្វើ​តាម​គំនិត​របស់​សម្តេច​ចុះ! កុំ​បង្អង់​ឡើយ ខ្ញុំ​ដើរ​តាម​ក្រោយ​សម្តេច​ជា‌និច្ច»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម