១ សាំយូអែល 1:23 - អាល់គីតាប23 លោកអែលកាណាជាប្ដីតបវិញថា៖ «ចូរធ្វើតាមដែលនាងយល់ឃើញថាល្អចុះ។ ដូច្នេះ ចូរនៅជាមួយកូនរហូតដល់ពេលផ្តាច់ដោះ ហើយសូមអុលឡោះតាអាឡាសម្រេចតាមបន្ទូលសន្យារបស់ទ្រង់»។ នាងហាណាក៏នៅចាំផ្ទះ និងបំបៅកូន រហូតដល់ពេលផ្តាច់ដោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 លោកអែលកាណាជាប្តីឆ្លើយថា៖ «ចូរធ្វើតាមដែលនាងគិតឃើញថាត្រូវចុះ ចូរនៅចាំទាល់តែវាលែងដោះសិន សូមឲ្យព្រះយេហូវ៉ាបានសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ»។ ដូច្នេះ នាងក៏នៅបំបៅកូនរហូតដល់ពេលផ្តាច់ដោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 លោកអែលកាណាជាប្ដី តបវិញថា៖ «ចូរធ្វើតាមដែលនាងយល់ឃើញថាល្អចុះ។ ដូច្នេះ ចូរនៅជាមួយកូនរហូតដល់ពេលផ្ដាច់ដោះ ហើយសូមព្រះអម្ចាស់សម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ»។ នាងហាណាក៏នៅចាំផ្ទះ និងបំបៅកូន រហូតដល់ពេលផ្ដាច់ដោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 នោះអែលកាណាជាប្ដីឆ្លើយថា ចូរធ្វើតាមដែលនាងគិតឃើញថាត្រូវចុះ ចូរនៅចាំទាល់តែវាលែងដោះសិន សូមតែឲ្យព្រះយេហូវ៉ាបានសំរេចតាមព្រះបន្ទូលទ្រង់ប៉ុណ្ណោះ ដូច្នេះនាងក៏នៅបំបៅកូន ទាល់តែបានផ្តាច់ដោះហើយ សូមមើលជំពូក |
យើងបំពេញតាមពាក្យសំដីអ្នកបម្រើរបស់យើង ហើយធ្វើឲ្យគម្រោងការរបស់អស់អ្នកដែល យើងចាត់ឲ្យមកនោះ បានសម្រេច។ យើងថ្លែងអំពីក្រុងយេរូសាឡឹមថា ចូរឲ្យមានប្រជាជនរស់នៅក្នុងក្រុងនេះវិញ យើងថ្លែងអំពីក្រុងនានាក្នុងស្រុកយូដាថា ចូរសង់ក្រុងទាំងនោះឡើងវិញ យើងនឹងធ្វើឲ្យអ្វីៗដែលបាក់បែក មានរូបរាងឡើងវិញ។
ស្តេចសូលបានបញ្ជាថា៖ «យប់នេះ ចូរយើងនាំគ្នាដេញតាមពួកភីលីស្ទីន ហើយរឹបអូសយកទ្រព្យសម្បត្តិពីពួកគេរហូតដល់ថ្ងៃរះ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ»។ ពួកទាហានជម្រាបស្តេចវិញថា៖ «សូមសម្រេចតាមតម្រិះរបស់ស្តេចចុះ»។ ប៉ុន្តែ អ៊ីមុាំនិយាយថា៖ «យើងគួរតែទូរអាសួរអុលឡោះសិន»។