ទ្រង់បានយកទឹកដីរបស់ប្រជាជាតិនានា មកចែកឲ្យពួកគេ ព្រមទាំងឲ្យពួកគេទទួលភោគផល ដែលប្រជាជាតិទាំងនោះបានដាំ
១ សាំយូអែល 12:8 - អាល់គីតាប ក្រោយពេលដែលយ៉ាកកូបទៅដល់ស្រុកអេស៊ីប បុព្វបុរសរបស់អ្នករាល់គ្នាបានស្រែកអង្វររកអុលឡោះតាអាឡា។ ទ្រង់ក៏ចាត់ម៉ូសា និងហារូនឲ្យទៅនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប មករស់នៅក្នុងស្រុកនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺកាលយ៉ាកុបបានចូលទៅនៅស្រុកអេស៊ីព្ទ និងបុព្វបុរសរបស់អ្នករាល់គ្នាបានអំពាវនាវដល់ព្រះយេហូវ៉ា ព្រះអង្គក៏ចាត់លោកម៉ូសេ និងលោកអើរ៉ុនឲ្យទៅនាំបុព្វបុរសអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ព្រមទាំងឲ្យគេមានទីលំនៅនៅទីនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពេលដែលលោកយ៉ាកុបទៅដល់ស្រុកអេស៊ីប បុព្វបុរសរបស់អ្នករាល់គ្នាបានស្រែកអង្វររកព្រះអម្ចាស់ ។ ព្រះអង្គក៏ចាត់លោកម៉ូសេ និងលោកអើរ៉ុនឲ្យទៅនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប មករស់នៅក្នុងស្រុកនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺកាលយ៉ាកុបបានចូលទៅនៅស្រុកអេស៊ីព្ទ ហើយពួកឰយុកោនៃអ្នករាល់គ្នាបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ក៏ចាត់ម៉ូសេនឹងអើរ៉ុន ឲ្យទៅនាំពួកឰយុកោ នៃអ្នករាល់គ្នាចេញ ពីស្រុកអេស៊ីព្ទមក ព្រមទាំងឲ្យគេមានទីលំនៅនៅទីនេះ |
ទ្រង់បានយកទឹកដីរបស់ប្រជាជាតិនានា មកចែកឲ្យពួកគេ ព្រមទាំងឲ្យពួកគេទទួលភោគផល ដែលប្រជាជាតិទាំងនោះបានដាំ
នៅថ្ងៃកំណត់នោះ អុលឡោះតាអាឡានាំជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ព។
អុលឡោះតាអាឡាបានបង្គាប់ឲ្យហារូន និងម៉ូសានេះនាំកូនចៅអ៊ីស្រអែលចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ពមួយ។
បុព្វបុរសរបស់យើងខ្ញុំបានចុះទៅស្រុកអេស៊ីប ហើយយើងខ្ញុំរស់នៅក្នុងស្រុកនោះជាយូរឆ្នាំ។ ក៏ប៉ុន្តែ ជនជាតិអេស៊ីបបានធ្វើបាបពួកយើង គឺទាំងយើងខ្ញុំផ្ទាល់ ទាំងបុព្វបុរសរបស់យើងខ្ញុំ។
យ៉ាកកូបក៏ចុះទៅស្រុកអេស៊ីប ហើយគាត់បានស្លាប់ទៅ ពួកបុព្វបុរសក៏បានស្លាប់នៅស្រុកនោះដែរ។
ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកនឹងនាំប្រជាជននេះឲ្យគ្រប់គ្រងស្រុកដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេថានឹងប្រគល់ឲ្យពួកគេ។
អុលឡោះតាអាឡាបានប្រគល់ស្រុកនោះទាំងមូលឲ្យជនជាតិអ៊ីស្រអែល ស្របតាមបន្ទូលដែលទ្រង់បានសន្យាថានឹងប្រទានឲ្យបុព្វបុរសរបស់គេ។ ពួកគេបានកាន់កាប់ស្រុកជាកម្មសិទ្ធិ ហើយតាំងទីលំនៅ នៅទីនោះ។
គាត់និយាយទៅកាន់ប្រជាជនអ៊ីស្រអែលថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា “អ៊ីស្រអែលអើយ យើងបាននាំអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប យើងបានរំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្តាប់ដៃរបស់ជនជាតិអេស៊ីប និងពីកណ្តាប់ដៃរបស់នគរទាំងប៉ុន្មានដែលសង្កត់សង្កិនអ្នករាល់គ្នា”។
សាំយូអែលនិយាយទៅកាន់ប្រជាជនទៀតថា៖ «អុលឡោះតាអាឡាបានប្រើម៉ូសា និងហារូន ដើម្បីនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប។