លោកសាដុក ជាកូនរបស់លោកអហ៊ីទូប និងលោកអហ៊ីមាឡេក ជាកូនរបស់លោកអបៀថើរ មានមុខងារជាអ៊ីមុាំ។
១ របាក្សត្រ 9:11 - អាល់គីតាប លោកអសារាជាកូនរបស់លោកហ៊ីលគីយ៉ា ជាចៅរបស់លោកមស៊ូឡាម ជាចៅទួតរបស់អ៊ីមុាំសាដុក ជាចៅលួតរបស់លោកមេរ៉ាយ៉ូត ជាចៅលារបស់លោកអហ៊ីទូប ជាអ្នកគ្រប់គ្រងលើដំណាក់របស់អុលឡោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ័សារាជាកូនរបស់ហ៊ីលគីយ៉ា ដែលជាកូនរបស់មស៊ូឡាម មស៊ូឡាមជាកូនសាដុក សាដុកជាកូនមេរ៉ាយ៉ូត មេរ៉ាយ៉ូតជាកូនអ័ហ៊ីទូប ដែលជាអ្នកត្រួតត្រាក្នុងព្រះដំណាក់របស់ព្រះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអសារា ជាកូនរបស់លោកហ៊ីលគីយ៉ា ជាចៅរបស់លោកមស៊ូឡាម ជាចៅទួតរបស់លោកសាដុក ជាចៅលួតរបស់លោកមេរ៉ាយ៉ូត ជាចៅលារបស់លោកអហ៊ីទូប ជាអ្នកគ្រប់គ្រងលើព្រះដំណាក់របស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័សារា ជាកូនហ៊ីលគីយ៉ា ដែលជាកូនរបស់មស៊ូឡាមៗ ជាកូនសាដុកៗ ជាកូនមេរ៉ាយ៉ូតៗ ជាកូនអ័ហ៊ីទូប ដែលជាអ្នកត្រួតត្រាក្នុងព្រះវិហារនៃព្រះ |
លោកសាដុក ជាកូនរបស់លោកអហ៊ីទូប និងលោកអហ៊ីមាឡេក ជាកូនរបស់លោកអបៀថើរ មានមុខងារជាអ៊ីមុាំ។
ហើយស្រែកហៅស្តេចស្រុកយូដា។ ពេលនោះ លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើបរមរាជវាំងបានចេញទៅជួបពួកគេ ដោយមានលោកសេបណា ជាស្មៀនស្តេច និងលោកយ៉ូអាកូនរបស់លោកអេសាភ ជាអ្នកនាំពាក្យរបស់ស្តេចទៅជាមួយផង។
ស្តេចចេញបញ្ជាដល់មូស្ទីហ៊ីលគីយ៉ា និងពួកអ៊ីមុាំថ្នាក់បន្ទាប់ ព្រមទាំងក្រុមយាមទ្វារឲ្យយកវត្ថុទាំងប៉ុន្មាន ដែលគេជូនព្រះបាល ព្រះអាសេរ៉ា និងផ្កាយទាំងប៉ុន្មាននៅលើមេឃ ចេញពីម៉ាស្ជិទរបស់អុលឡោះតាអាឡា។ គេយកវត្ថុទាំងនោះទៅដុតចោលនៅក្រៅក្រុងយេរូសាឡឹម ក្នុងជ្រោះកេដ្រូន រួចយកផេះទៅចោលនៅបេតអែល។
លោករាជប្រតិភូបានចាប់មូស្ទីសេរ៉ាយ៉ា និងលោកសេផានាជាអ៊ីមុាំរង ព្រមទាំងអ្នកយាមទ្វារម៉ាស្ជិទបីនាក់យកទៅជាមួយ។
ការបែងចែកនេះធ្វើឡើង ដោយចាប់ឆ្នោត ហើយមានចំនួនស្មើៗគ្នា ដ្បិតអ្នកគ្រប់គ្រងការងារនៅក្នុងទីសក្ការៈ និងអ្នកគ្រប់គ្រងការងាររបស់អុលឡោះសុទ្ធតែមកពីចំណោមកូនចៅរបស់លោកអេឡាសារ ក៏ដូចជាពីចំណោមកូនចៅរបស់លោកអ៊ីថាម៉ារដែរ។
លោកអដាយ៉ាជាកូនរបស់លោកយេរ៉ូហាំ ជាចៅរបស់លោកផាសហ៊ើរ ជាចៅទួតរបស់លោកម៉ាល់គា។ លោកម៉ាសាយជាកូនរបស់លោកអឌីអែល ជាចៅរបស់លោកយ៉ាសេរ៉ា ជាចៅទួតរបស់លោកមស៊ូឡាម ជាចៅលួតរបស់លោកមេស៊ីលេមីត ជាចៅលារបស់លោកអ៊ីមមើរ
ស្តេចហេសេគា និងមូស្ទីអសារា ដែលទទួលខុសត្រូវលើការងារក្នុងដំណាក់របស់អុលឡោះបានតែងតាំងលោកយេហ៊ីអែល លោកអសាស៊ា លោកណាហាត លោកអេសាអែល លោកយេរីម៉ុត លោកយ៉ូសាបាដ លោកអេលាល លោកយីសម៉ាគា លោកម៉ាហាត និងលោកបេណាយ៉ាឲ្យធ្វើការនៅក្រោមបញ្ជារបស់លោកកូណានា និងលោកស៊ីម៉ៃ ជាប្អូន។
លោកសេរ៉ាយ៉ាជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាកូនរបស់លោកមស៊ូឡាម ដែលជាកូនរបស់លោកសាដុក ដែលជាកូនរបស់លោកមេរ៉ាយ៉ូត ដែលជាកូនរបស់លោកអហ៊ីទូប ដែលជាអ្នកដឹកនាំកិច្ចការក្នុងដំណាក់របស់អុលឡោះ។
ពេលអ៊ីមុាំផាសហ៊ើរ ជាកូនរបស់លោកអ៊ីមមើរ និងជាអនុរក្សដំណាក់របស់អុលឡោះជាម្ចាស់ បានឮយេរេមាថ្លែងបន្ទូលទាំងនេះ
នេះហើយជាមុខងារដែលអំបូរគើសូនត្រូវបំពេញ នៅក្នុងជំរំជួបអុលឡោះតាអាឡា ព្រមទាំងអ្វីៗទាំងអស់ដែលពួកគេមើលថែទាំ ក្រោមបញ្ជារបស់អ៊ីថាម៉ារ ជាកូនរបស់អ៊ីមុាំហារូន។
នេះហើយជាមុខងារដែលអំបូរម៉្រារីត្រូវបំពេញ គឺមុខងារទាំងអស់ដែលពួកគេត្រូវបំពេញនៅក្នុងជំរំអុលឡោះតាអាឡាក្រោមបញ្ជារបស់អ៊ីថាម៉ារ ជាកូនរបស់អ៊ីមុាំហារូន»។
យូដាសបានទៅពិគ្រោះជាមួយពួកអ៊ីម៉ាំ និងមេក្រុមរក្សាម៉ាស្ជិទ អំពីឧបាយកលដែលត្រូវបញ្ជូនអ៊ីសាទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។
កាលមេកងរក្សាម៉ាស្ជិទ និងពួកអ៊ីមុាំឮដូច្នោះ គេមិនដឹងជាត្រូវគិតយ៉ាងណាអំពីក្រុមសាវ័ក និងអំពីហេតុការណ៍ដែលកើតឡើងនោះឡើយ។
មេកងរក្សាម៉ាស្ជិទ ក៏នាំទាហានចេញទៅចាប់ក្រុមសាវ័កបណ្ដើរមក តែឥតមានធ្វើបាបអ្វីទេ ព្រោះគេខ្លាចប្រជាជនយកដុំថ្មគប់។