យេរេមា 20:1 - អាល់គីតាប1 ពេលអ៊ីមុាំផាសហ៊ើរ ជាកូនរបស់លោកអ៊ីមមើរ និងជាអនុរក្សដំណាក់របស់អុលឡោះជាម្ចាស់ បានឮយេរេមាថ្លែងបន្ទូលទាំងនេះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ពេលលោកផាសហ៊ើរ ជាកូនរបស់សង្ឃអ៊ីមមើរ ដែលជានាយកធំក្នុងព្រះវិហារនៃព្រះយេហូវ៉ា បានឮថាហោរាយេរេមាកំពុងថ្លែងទំនាយសេចក្ដីទាំងនេះ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ពេលលោកបូជាចារ្យផាសហ៊ើរ ជាកូនរបស់លោកអ៊ីមមើរ និងជាអនុរក្សព្រះដំណាក់របស់ព្រះជាម្ចាស់ បានឮលោកយេរេមាថ្លែងព្រះបន្ទូលទាំងនេះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 រីឯផាសហ៊ើរ ជាកូនអ៊ីមមើរដ៏ជាសង្ឃ ដែលជានាយកធំក្នុងព្រះវិហារនៃព្រះយេហូវ៉ា លោកបានឮកំពុងដែលយេរេមាទាយសេចក្ដីទាំងនេះ សូមមើលជំពូក |
ពួកមន្ត្រីរបស់ស្តេចក៏ស្ម័គ្រចិត្តយកសត្វរបស់ខ្លួនប្រគល់ជូនប្រជាជន ក្រុមអ៊ីមុាំ និងក្រុមលេវីដែរ។ លោកហ៊ីលគីយ៉ា លោកសាការីយ៉ា និងលោកយេហ៊ីអែលជាអ្នកទទួលខុសត្រូវកិច្ចការក្នុងដំណាក់របស់អុលឡោះយកចៀម ២ ៦០០ ក្បាល ព្រមទាំងគោ ៣០០ ក្បាល ប្រគល់ជូនក្រុមអ៊ីមុាំសម្រាប់ពិធីបុណ្យរំលង។
“លោកសេផានាអើយ អុលឡោះតាអាឡាតែងតាំងអ្នកជាអ៊ីមុាំ ជំនួសអ៊ីមុាំយេហូយ៉ាដា ដើម្បីឲ្យអ្នកទទួលខុសត្រូវលើការងារក្នុងដំណាក់របស់អុលឡោះតាអាឡា ហើយពិនិត្យមើលក្រែងលោមាននរណាម្នាក់កើតគំនិតលេលាតាំងខ្លួនជាណាពី។ អ្នកត្រូវតែយកជនប្រភេទនោះដាក់ច្រវាក់ និងយកឃ្នាងមកដាក់កដែរ។