ទោះបីអុលឡោះបានតែងតាំងខ្ញុំ ជាស្តេចក្តី ក៏ខ្ញុំនៅតែទន់ខ្សោយដែរ។ រីឯកូនៗរបស់អ្នកស្រីសេរូយ៉ា គេកាចជាងខ្ញុំ។ ដូច្នេះ សូមអុលឡោះតាអាឡាដាក់ទោសមនុស្សអាក្រក់ តាមអំពើអាក្រក់ដែលគេបានប្រព្រឹត្តចុះ»។
១ របាក្សត្រ 29:1 - អាល់គីតាប ស្តេចទតមានប្រសាសន៍ទៅកាន់អង្គប្រជុំទាំងមូលថា៖ «អុលឡោះបានជ្រើសរើសស៊ូឡៃម៉ាន ជាកូនរបស់ខ្ញុំតែម្នាក់គត់ដែលនៅក្មេងខ្ចី។ រីឯការងារដែលត្រូវបំពេញធំធេងណាស់ ដ្បិតដំណាក់ដែលយើងសង់នេះ មិនមែនសម្រាប់មនុស្សទេ គឺជូនអុលឡោះតាអាឡាជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ក្រុមជំនុំទាំងអស់គ្នាថា៖ «សាឡូម៉ូន ជាបុត្ររបស់យើងនេះ គឺជាបុត្រមួយដែលព្រះបានរើសទុក ទ្រង់នៅក្មេងខ្ចីនៅឡើយ ហើយការនេះធំណាស់ ដ្បិតព្រះវិហារ នេះមិនមែនសម្រាប់មនុស្ស គឺសម្រាប់ព្រះយេហូវ៉ាដ៏ជាព្រះវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អង្គប្រជុំទាំងមូលថា៖ «ព្រះជាម្ចាស់បានជ្រើសរើសសាឡូម៉ូន ជាបុត្ររបស់ខ្ញុំតែម្នាក់គត់ ដែលនៅក្មេងខ្ចី។ រីឯការងារដែលត្រូវបំពេញធំធេងណាស់ ដ្បិតព្រះដំណាក់ដែលយើងសង់នេះ មិនមែនសម្រាប់មនុស្សទេ គឺថ្វាយព្រះជាអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លំដាប់មក ស្តេចដាវីឌទ្រង់មានបន្ទូលដល់ពួកជំនុំទាំងអស់គ្នាថា សាឡូម៉ូន ជាបុត្រយើងនេះ គឺជាបុត្រ១ដែលព្រះបានរើសទុក ទ្រង់នៅក្មេងខ្ចីនៅឡើយ ហើយការនេះធំណាស់ ដ្បិតព្រះវិហារនេះមិនមែនសំរាប់មនុស្ស គឺសំរាប់ព្រះយេហូវ៉ាដ៏ជាព្រះវិញ |
ទោះបីអុលឡោះបានតែងតាំងខ្ញុំ ជាស្តេចក្តី ក៏ខ្ញុំនៅតែទន់ខ្សោយដែរ។ រីឯកូនៗរបស់អ្នកស្រីសេរូយ៉ា គេកាចជាងខ្ញុំ។ ដូច្នេះ សូមអុលឡោះតាអាឡាដាក់ទោសមនុស្សអាក្រក់ តាមអំពើអាក្រក់ដែលគេបានប្រព្រឹត្តចុះ»។
សូមជម្រាបស្តេច! ឥឡូវនេះ ប្រជាជនអ៊ីស្រអែលរង់ចាំតែស្តេចប្រកាសថា តើនរណានឹងឡើងស្នងរាជ្យបន្តពីស្តេច។
អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំ ទ្រង់បានតែងតាំងខ្ញុំ ឲ្យឡើងស្នងរាជ្យរបស់ស្តេចទតជាបិតាខ្ញុំ។ ប៉ុន្តែ ខ្ញុំនៅក្មេងខ្ចីពេក មិនទាន់ចេះគ្រប់គ្រងស្រុកនៅឡើយ។
ស្តេចទតចេញបញ្ជាឲ្យប្រមូលជនបរទេសដែលរស់នៅក្នុងស្រុកអ៊ីស្រអែល ហើយស្តេចក៏ចាត់ពួកគេឲ្យធ្វើជាអ្នកដាប់ថ្ម សម្រាប់សង់ដំណាក់ជូនអុលឡោះ។
ស្តេចទតគិតថា៖ «ស៊ូឡៃម៉ានជាកូនរបស់យើងនៅក្មេងខ្ចី ហើយខ្វះបទពិសោធន៍ផង រីឯដំណាក់ដែលសង់ជូនអុលឡោះតាអាឡា ត្រូវតែថ្កុំថ្កើងរុងរឿង ហើយល្បីល្បាញជាងគេទាំងអស់ ក្នុងចំណោមស្រុកនានា។ ហេតុនេះ យើងត្រូវតែត្រៀមសម្ភារៈសាងសង់សម្រាប់កូនរបស់យើង»។ ស្តេចទតបានត្រៀមសម្ភារៈសាងសង់ជាច្រើន មុនពេលស្តេចស្លាប់។
ស្តេចទតបានកោះហៅមេដឹកនាំទាំងអស់នៃជនជាតិអ៊ីស្រអែល មេដឹកនាំកុលសម្ព័ន្ធ មេបញ្ជាការកងពលនានាដែលបម្រើស្តេច មេកង មេក្រុម អស់អ្នកដែលគ្រប់គ្រងលើរាជ្យទ្រព្យ និងហ្វូងសត្វរបស់ស្តេច ព្រមទាំងពួកកូនច្បង ពួកមហាតលិក ពួកវីរជន និងពួកអ្នកមុខអ្នកការទាំងអស់ ឲ្យមកជួបជុំគ្នានៅក្រុងយេរូសាឡឹម។
ឥឡូវនេះចូរពិចារណាចុះ អុលឡោះតាអាឡាពេញចិត្តជ្រើសរើសកូន ឲ្យសង់ដំណាក់ទុកជាទីសក្ការៈ។ ដូច្នេះចូរមានចិត្តក្លាហានហើយបំពេញការងារចុះ!»។
ឥឡូវនេះនៅចំពោះមុខជនជាតិអ៊ីស្រអែលទាំងមូល ដែលជាក្រុមជំអះរបស់អុលឡោះតាអាឡា ហើយនៅចំពោះមុខម្ចាស់នៃយើង ដែលទ្រង់ស្តាប់អ្នករាល់គ្នា ចូរនាំគ្នាស្វែងយល់ និងប្រតិបត្តិតាមបទបញ្ជាទាំងអស់របស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នានៅតែកាន់កាប់ស្រុកដ៏ល្អនេះ ព្រមទាំងរក្សាទុកជាមត៌ក ឲ្យកូនចៅរបស់អ្នករាល់គ្នារហូតតទៅ។
សូមប្រោសប្រទានឲ្យស៊ូឡៃម៉ាន ជាកូនរបស់ខ្ញុំមានចិត្តស្មោះត្រង់ កាន់តាមបទបញ្ជាដំបូន្មាន និងហ៊ូកុំរបស់ទ្រង់ ហើយប្រតិបត្តិតាមឥតងាករេឡើយ ដើម្បីឲ្យគេសង់ដំណាក់ដែលខ្ញុំត្រៀមទុកនេះ»។
ស្តេចស៊ូឡៃម៉ានកោះហៅជនជាតិអ៊ីស្រអែលទាំងមូល ពួកមេកង មេក្រុម ចៅក្រម អ្នកដឹកនាំជនជាតិអ៊ីស្រអែលទាំងអស់ និងមេក្រុមគ្រួសារ។
មនុស្សពាល និងមនុស្សមិនបានការ បានចូលដៃជាមួយស្តេចយេរ៉ូបោម ហើយពួកគេមានប្រៀបលើស្តេចរេហូបោម ជាបុត្ររបស់ស្តេចស៊ូឡៃម៉ាន។ ស្តេចរេហូបោមនៅក្មេងខ្ចី ខ្វះបទពិសោធន៍ ពុំអាចទប់ទល់នឹងពួកគេបានទេ។
អុលឡោះតាអាឡាមានបន្ទូលដូចតទៅ៖ «យើងនឹងស្ដារពូជពង្សរបស់យ៉ាកកូបឡើងវិញ យើងនឹងអាណិតអាសូរក្រុមគ្រួសាររបស់គេ។ គេនឹងសង់ក្រុងនៅលើគំនរបាក់បែកឡើងវិញ ហើយសង់វិមាននៅកន្លែងដើមវិញដែរ។