ពេលស្តេចទតមានវាំងនៅស្រួលបួល ហើយបន្ទាប់ពីអុលឡោះតាអាឡាប្រោសប្រទានឲ្យគាត់បានសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវគ្រប់ទិសទី
១ របាក្សត្រ 22:7 - អាល់គីតាប ទតមានប្រសាសន៍ទៅកាន់ស៊ូឡៃម៉ានថា៖ «កូនអើយ! ឪពុកមានបំណងសង់ដំណាក់សម្រាប់លើកតម្កើងនាមអុលឡោះតាអាឡា ជាម្ចាស់របស់ឪពុក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌមានរាជឱង្ការទៅសាឡូម៉ូនថា៖ «កូនអើយ ក្នុងចិត្តយើងមានគំនិតចង់ស្អាងព្រះវិហារថ្វាយដល់ព្រះនាមព្រះយេហូវ៉ាជាព្រះនៃយើងហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចមានរាជឱង្ការទៅកាន់សម្ដេចសាឡូម៉ូនថា៖ «បុត្រអើយ! បិតាមានបំណងសង់ព្រះដំណាក់សម្រាប់លើកតម្កើងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់បិតា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដាវីឌក៏មានបន្ទូលនឹងសាឡូម៉ូនថា កូនអើយ ក្នុងចិត្តអញមានគំនិតចង់ស្អាងព្រះវិហារ ថ្វាយដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃអញហើយ |
ពេលស្តេចទតមានវាំងនៅស្រួលបួល ហើយបន្ទាប់ពីអុលឡោះតាអាឡាប្រោសប្រទានឲ្យគាត់បានសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវគ្រប់ទិសទី
សូមមើលមកដំណាក់នេះ ទាំងយប់ ទាំងថ្ងៃ គឺកន្លែងដែលទ្រង់មានបន្ទូលថា “ទីនេះ ជាកន្លែងសម្រាប់នាមយើង”។ ពេលខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ទូរអានៅទីនេះ សូមទ្រង់ស្តាប់ផង។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងឮពាក្យទូរអា និងពាក្យអង្វររបស់អ្នកហើយ។ យើងនឹងញែកដំណាក់ដែលអ្នកបានសង់នេះ ជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងរហូតតទៅ។ យើងនឹងតាមថែរក្សា ហើយជំពាក់ចិត្តនឹងទីនេះជានិច្ច។
ឥឡូវនេះ សូមតាំងចិត្ត តាំងគំនិតស្វែងរកអុលឡោះតាអាឡាជាម្ចាស់របស់អស់លោក។ សូមក្រោកឡើងនាំគ្នាសង់ទីសក្ការៈរបស់អុលឡោះតាអាឡា ដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា និងគ្រឿងបរិក្ខារដ៏សក្ការៈរបស់អុលឡោះទៅតម្កល់ទុកក្នុងដំណាក់ដែលនឹងសង់ឡើង សម្រាប់នាមរបស់អុលឡោះតាអាឡា»។
មួយវិញទៀត ខ្ញុំបានយកមាសប្រាក់ ដែលជាសម្បត្តិរបស់ខ្ញុំផ្ទាល់មកជូន សម្រាប់ដំណាក់នៃម្ចាស់របស់ខ្ញុំ បន្ថែមពីលើរបស់របរទាំងប៉ុន្មាន ដែលខ្ញុំត្រៀមសម្រាប់ដំណាក់ដ៏វិសុទ្ធ ព្រោះខ្ញុំជំពាក់ចិត្តនឹងដំណាក់របស់អុលឡោះខ្លាំងណាស់
ខ្ញុំចង់សង់ដំណាក់មួយជូននាមអុលឡោះតាអាឡាជាម្ចាស់របស់ខ្ញុំ ដើម្បីញែកជូនទ្រង់សម្រាប់ដុតគ្រឿងក្រអូប នៅចំពោះទ្រង់ សម្រាប់តម្កល់នំបុ័ងជូនទ្រង់ជាអចិន្ត្រៃយ៍ ព្រមទាំងធ្វើគូរបានដុតទាំងមូល នៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃឈប់សម្រាក នៅថ្ងៃចូលខែថ្មី និងនៅថ្ងៃបុណ្យសំខាន់ផ្សេងៗរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង ជាទំនៀមទម្លាប់ដែលអ៊ីស្រអែលត្រូវកាន់តាម រហូតតរៀងទៅ។
សូមឲ្យអុលឡោះដែលតាំងនាមរបស់ទ្រង់នៅទីនោះ ទម្លាក់ស្តេច ឬប្រជាជនណាដែលបំពានលើសេចក្ដីសម្រេចរបស់យើង ដោយមានបំណងបំផ្លាញដំណាក់របស់ទ្រង់ នៅក្រុងយេរូសាឡឹម។ យើងដារីយូសចេញបញ្ជានេះ ដូច្នេះ ត្រូវតែអនុវត្តតាមជាកំហិត»។
ដរាបណាខ្ញុំពុំទាន់រកបាន កន្លែងជូនអុលឡោះតាអាឡា ដរាបណាខ្ញុំពុំទាន់រកបាន ដំណាក់ជូនអុលឡោះដ៏មានចេស្ដា ជាម្ចាស់របស់យ៉ាកកូបទេនោះ!»។
ពេលនោះ អ្នករាល់គ្នាត្រូវយកជំនូនទាំងប៉ុន្មាន ដូចខ្ញុំបានបង្គាប់ ទៅជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នានៅកន្លែងដែលទ្រង់នឹងជ្រើសរើសជាដំណាក់ សម្រាប់សំដែងនាមរបស់ទ្រង់ គឺមានគូរបានដុត ជំនូនមួយភាគដប់ ជំនូនពិសេស និងជំនូនផ្សេងៗ ដែលអ្នករាល់គ្នាសន្យាជូនអុលឡោះតាអាឡា។
ប្រសិនបើកន្លែងដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកជ្រើសរើស សម្រាប់សំដែងនាមទ្រង់ស្ថិតនៅឆ្ងាយពីផ្ទះរបស់អ្នក នោះអ្នកអាចសម្លាប់គោ ឬចៀមដែលអុលឡោះតាអាឡាប្រទានមកអ្នក តាមរបៀបដូចខ្ញុំបានបង្គាប់ទុក រួចបរិភោគសាច់នៅកន្លែងដែលអ្នករស់នៅ តាមចិត្តប៉ងប្រាថ្នា។
អ្នករាល់គ្នាត្រូវតែទៅថ្វាយបង្គំអុលឡោះតាអាឡា នៅកន្លែងដែលទ្រង់បានជ្រើសរើសក្នុងទឹកដីនៃកុលសម្ព័ន្ធទាំងអស់របស់អ្នករាល់គ្នា ទុកជាដំណាក់សម្រាប់សំដែងនាមរបស់អុលឡោះ។