ស្តេចទតអង្វរអុលឡោះថា៖ «ខ្ញុំប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះសូមទ្រង់អត់ទោសឲ្យខ្ញុំផង ដ្បិតខ្ញុំប្រព្រឹត្តដូចមនុស្សវង្វេងស្មាតីទាំងស្រុង!»។
ឯព្រះបាទដាវីឌទូលដល់ព្រះថា៖ «ទូលបង្គំបានធ្វើបាបធ្ងន់ណាស់ ដោយធ្វើការនេះ តែឥឡូវនេះ សូមទ្រង់អត់ទោសចំពោះការអាក្រក់របស់ទូលបង្គំផង ដ្បិតទូលបង្គំបានប្រព្រឹត្តចម្កួត»។
ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «ទូលបង្គំប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំផង ដ្បិតទូលបង្គំប្រព្រឹត្តដូចមនុស្សវង្វេងស្មារតីទាំងស្រុង!»។
ឯដាវីឌទ្រង់ទូលដល់ព្រះថា ទូលបង្គំបានធ្វើបាបមានទំងន់ណាស់ ដោយធ្វើការនេះ តែឥឡូវនេះ សូមទ្រង់អត់ទោសចំពោះការអាក្រក់របស់ទូលបង្គំផង ដ្បិតទូលបង្គំបានប្រព្រឹត្ត ដោយបែបចំកួតណាស់។
កាលកូនប្រុសៗរបស់យ៉ាកកូប វិលមកពីវាលវិញ បានដឹងរឿងនេះ គេយល់ឃើញថា គេក៏បាក់មុខដែរ ហើយក្តៅក្រហាយយ៉ាងខ្លាំង ព្រោះស៊ីគែមបានប្រព្រឹត្តអំពើមួយដ៏ថោកទាបបំផុត ជាអំពើដែលមិនត្រូវប្រព្រឹត្តដាច់ខាត នៅស្រុកអ៊ីស្រអែល គឺគាត់បានរំលោភលើកូនស្រីរបស់យ៉ាកកូប។
ស្តេចទតមានប្រសាសន៍ទៅកាន់ណាថានថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងរបស់អុលឡោះតាអាឡាហើយ!»។
បើធ្វើដូច្នេះ តើឲ្យខ្ញុំយកមុខទៅទុកនៅឯណា? ចំពោះម្ចាស់បងវិញ គេនឹងចាត់ទុកម្ចាស់បងជាមនុស្សទុយ៌សនៅស្រុកអ៊ីស្រអែល។ សូមម្ចាស់បងជម្រាបឪពុកទៅ គាត់នឹងមិនបដិសេធលើកខ្ញុំឲ្យម្ចាស់បងឡើយ»។
ស្តេចទតដឹងខ្លួនប្រព្រឹត្តខុស ដោយបានជំរឿនប្រជាជនដូច្នេះ គាត់ទូរអាថា៖ «អុលឡោះតាអាឡាអើយ ខ្ញុំបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះ សូមទ្រង់អត់ទោសឲ្យខ្ញុំផង ដ្បិតខ្ញុំប្រព្រឹត្តដូចមនុស្សវង្វេងស្មារតីទាំងស្រុង!»។
អុលឡោះមិនពេញចិត្តនឹងហេតុការណ៍នេះទេ ទ្រង់ក៏ប្រហារជនជាតិអ៊ីស្រអែល។
ស្តេចមានប្រសាសន៍ទៅពួកគេថា៖ «ប្រជាជនសុំឲ្យយើងសំរាលនឹម ដែលឪពុករបស់យើងបានដាក់លើពួកគេ។ តើអស់លោកមានយោបល់ណា? តាមយោបល់អស់លោក តើយើងត្រូវឆ្លើយនឹងប្រជាជននេះយ៉ាងដូចម្តេច?»។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ! ខ្ញុំមានកំហុសធ្ងន់ណាស់ ដោយយល់ដល់នាមទ្រង់ សូមលើកលែងទោសឲ្យខ្ញុំផង។
ខ្ញុំបានសារភាពអំពើបាបចំពោះទ្រង់ ខ្ញុំមិនបានលាក់លៀមកំហុស របស់ខ្ញុំឡើយ ខ្ញុំពោលថា «ខ្ញុំនឹងទទួលសារភាពអំពើបាប របស់ខ្ញុំចំពោះអុលឡោះតាអាឡា!» ទ្រង់ក៏លើកលែងទោសខ្ញុំ ឲ្យរួចពីបាប។ - សម្រាក
ចូរទទួលស្គាល់កំហុសរបស់ខ្លួន តែប៉ុណ្ណោះបានហើយ គឺនាងបានបះបោរប្រឆាំងនឹងអុលឡោះតាអាឡា ជាម្ចាស់របស់នាង នាងបានរត់ទៅរកព្រះដទៃគ្រប់ទីកន្លែង គឺនៅក្រោមដើមឈើណាដែលមានស្លឹកខៀវខ្ចី ហើយនាងពុំបានស្ដាប់យើងទេ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ចូរនាំគ្នាវិលត្រឡប់មករកអុលឡោះតាអាឡាវិញ ដោយរៀបចំពាក្យសំដី ហើយជម្រាបទ្រង់ថា: សូមលើកលែងទោសទាំងប៉ុន្មានឲ្យយើងខ្ញុំ សូមមេត្តាទទួលពាក្យសរសើរតម្កើងរបស់យើងខ្ញុំ ទុកជាគូរបានជំនួសគោបា។
នៅថ្ងៃបន្ទាប់ យ៉ះយ៉ាឃើញអ៊ីសាតម្រង់មករកគាត់ រួចគាត់ក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! អ្នកនេះហើយជាកូនចៀមរបស់អុលឡោះ ដែលដកបាបចេញពីមនុស្សលោក
ប៉ុន្ដែ បើយើងទទួលសារភាពអំពើបាបរបស់យើង នោះអុលឡោះដែលស្មោះស្ម័គ្រ និងសុចរិត ទ្រង់នឹងអត់ទោសយើងឲ្យរួចពីបាប ព្រមទាំងជម្រះយើងឲ្យបានបរិសុទ្ធ រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។
សាំយូអែលជម្រាបស្តេចសូលថា៖ «លោកបានប្រព្រឹត្តដោយឥតពិចារណា! គឺលោកមិនធ្វើតាមបទបញ្ជាដែលអុលឡោះតាអាឡា ជាម្ចាស់របស់លោក បានបង្គាប់មកទេ។ បើលោកធ្វើតាមនោះ ម៉្លេះសមអុលឡោះតាអាឡាពង្រឹងរាជ្យរបស់លោក ឲ្យនៅស្ថិតស្ថេរលើជនជាតិអ៊ីស្រអែលមិនខាន។
ស្តេចសូលនិយាយថា៖ «ទតកូនអើយ ឪពុកខុសហើយ! ចូរវិលត្រឡប់មកវិញ ឪពុកឈប់ធ្វើបាបកូនទៀតហើយ ព្រោះថ្ងៃនេះ កូនបានទុកជីវិតឲ្យឪពុក។ ឪពុកបានប្រព្រឹត្តដូចជាមនុស្សលេលា ឪពុកបានធ្វើខុសយ៉ាងធ្ងន់»។