Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 21:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឯ​ព្រះបាទ​ដាវីឌ​ទូល​ដល់​ព្រះ​ថា៖ «ទូល‌បង្គំ​បាន​ធ្វើ​បាប​ធ្ងន់​ណាស់ ដោយ​ធ្វើ​ការ​នេះ តែ​ឥឡូវ​នេះ សូម​ទ្រង់​អត់​ទោស​ចំពោះ​ការ​អាក្រក់​របស់​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​ចម្កួត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌បាទ​ដាវីឌ​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «ទូលបង្គំ​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់! ឥឡូវ​នេះ សូម​ព្រះអង្គ​អត់‌ទោស​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ប្រព្រឹត្ត​ដូច​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​ដាវីឌ​ទ្រង់​ទូល​ដល់​ព្រះ​ថា ទូលបង្គំ​បាន​ធ្វើ​បាប​មាន​ទំងន់​ណាស់ ដោយ​ធ្វើ​ការ​នេះ តែ​ឥឡូវ​នេះ សូម​ទ្រង់​អត់​ទោស​ចំពោះ​ការ​អាក្រក់​របស់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត ដោយ​បែប​ចំកួត​ណាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ស្តេច​ទត​អង្វរ​អុលឡោះ​ថា៖ «ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់! ឥឡូវ​នេះ​សូម​ទ្រង់​អត់​ទោស​ឲ្យ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ប្រព្រឹត្ត​ដូច​មនុស្ស​វង្វេង​ស្មាតី​ទាំង​ស្រុង!»។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 21:8
16 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​បាន​ឮ​ដំណឹង​នោះ គេ​ក៏​វិល​មក​ពី​វាល​វិញ អ្នក​ទាំង​នោះ​ឈឺ​ចិត្ត ហើយ​ខឹង​ជា​ខ្លាំង ដោយ​ព្រោះ​ស៊ីគែម​បាន​ប្រព្រឹត្ត​អំពើ​យង់​ឃ្នង​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល គឺ​បាន​រួម​ដំណេក​ជាមួយ​កូន​ក្រមុំ​របស់​លោក​យ៉ាកុប ជា​អំពើ​ដែល​មិន​គួរ​គប្បី​ប្រព្រឹត្ត​ជា​ដាច់​ខាត។


ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​ណា‌ថាន់​ថា៖ «យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ» ណា‌ថាន់​ក៏​ទូល​តប​ថា៖ «ព្រះ‌យេហូវ៉ា​ក៏​បាន​ប្រោស​លើក​ទោស​ទ្រង់​ចោល​ដែរ ទ្រង់​មិន​ត្រូវ​សុគត​ទេ។


តើ​ឲ្យ​ខ្ញុំ​ម្ចាស់​យក​សេចក្ដី​ខ្មាស​ទៅ​ទុក​ឯ​ណា? ហើយ​ចំណែក​បង​វិញ នោះ​គេ​នឹងចាត់ទុក​បង​ថា​ជា​មនុស្ស​ល្ងើ​ក្នុង​សាសន៍​អ៊ីស្រា‌អែល។ ដូច្នេះ សូម​ទូល​ដល់​ស្តេច​ចុះ ដ្បិត​ទ្រង់​មិន​ប្រកែក ដែល​ឲ្យ​ខ្ញុំ​ម្ចាស់​ដល់​បង​ទេ»។


ក្រោយ​ដែល​រាប់​ចំនួន​ប្រជាជន​ហើយ នោះ​ព្រះបាទ​ដាវីឌ​មាន​ព្រះ‌ហឫ‌ទ័យ​ឈឺ​ស្តាយ​ជា​ខ្លាំង រួច​ទ្រង់​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា៖ «ទូល‌បង្គំ​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់​ក្នុង​ការ​ដែល​ទូល‌បង្គំ​ធ្វើ​នោះ តែ​ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​លើក​លែង​ទោស​នៃ​ការ​អា‌ក្រក់​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដ្បិត​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​ដោយ​ខ្លៅ​ល្ងង់»។


ព្រះ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ការ​នោះ​ដែរ ហេតុ​ដូច្នោះ ទ្រង់​ក៏​ប្រហារ​សាសន៍​អ៊ីស្រា‌អែល។


ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​យោបល់​យ៉ាង​ណា ដែល​យើង​ឆ្លើយ​នឹង​ប្រជា‌រាស្ត្រ ដែល​គេ​បាន​សូម​យើង​ថា "សូម​ទ្រង់​មេត្តា​សម្រាល​នឹម​យ៉ាង​ធ្ងន់ ដែល​បិតា​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង"?»


ឱ​ព្រះ‌យេហូវ៉ា​អើយ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ សូម​អត់​ទោស​អំពើ​បាប ដ៏​ធ្ងន់​របស់​ទូល‌បង្គំ​ផង។


៙ ទូល‌បង្គំ​បាន​សារភាព​អំពើ​បាប របស់​ទូល‌បង្គំ នៅ​ចំពោះ​ព្រះ‌អង្គ ឥត​លាក់​លៀម​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ​ឡើយ ទូល‌បង្គំ​ពោល​ថា «ទូល‌បង្គំ​នឹង​លន់‌តួ​អំពើ​រំលង របស់​ទូល‌បង្គំ​ចំពោះ​ព្រះ‌យេហូវ៉ា» ហើយ​ព្រះ‌អង្គ​ក៏​បាន​អត់​ទោស​អំពើ​បាប ឲ្យ​ទូល‌បង្គំ។ –បង្អង់


អ្នក​គ្រាន់​តែ​ទទួល​ព្រម​ថា អ្នក​មាន​អំពើ​ទុច្ចរិត​មែន ដោយ​បាន​រំលង​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​បាន​ចែក​អំពើ​គោរព​របស់​អ្នក ឲ្យ​សុស‌សាយ​ទៅ​ដល់​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី​ផង តែ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​យើង​សោះ»។


ចូរ​រៀបចំ​ពាក្យ​សម្ដី ហើយ​វិល​មក​រក​ព្រះ‌យេហូវ៉ា​វិញ ត្រូវ​ឲ្យ​ទូល​ព្រះ‌អង្គ​ថា សូម​ដក​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​ចេញ សូម​ទទួល​យើង​ខ្ញុំ​ដោយ​ព្រះ‌គុណ​ផង ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ថ្វាយ​ផល នៃ​បបូរ​មាត់​របស់​យើង​ខ្ញុំ។


លុះ​ស្អែក​ឡើង លោក​យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូវ​កំពុង​យាង​មក​រក​លោក ហើយ​ពោល​ថា៖ «ន៎ុះន៏ កូន​ចៀម​របស់​ព្រះ​ដែល​ដោះ​បាប​មនុស្ស​លោក!


ប្រសិន‌បើ​យើង​លន់‌តួ​បាប​របស់​យើង នោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់ ហើយ​សុចរិត ព្រះ‌អង្គ​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​សម្អាត​យើង​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់។


លោកសាំយូ‌អែល​ឆ្លើយ​ថា៖ «ទ្រង់​បាន​ប្រព្រឹត្ត​នេះ​វរ​គំនិត​ហើយ ទ្រង់​មិន​បាន​រក្សា​បញ្ញត្តិ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់ ដែល​បាន​បង្គាប់​មក​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ តាំង​ឲ្យ​ទ្រង់​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល ជា​រៀង​រហូត​ទៅ


ពេល​នោះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ធ្វើ​បាប​ហើយ ដាវីឌ​កូន​អើយ ចូរ​មក​វិញ​ចុះ យើង​លែង​ធ្វើ​បាប​ឯង​ហើយ ព្រោះ​នៅ​ថ្ងៃ​នេះ ជីវិត​យើង​ថ្លៃ​វិសេស​នៅ​ចំពោះ​ឯង យើង​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដី​ចម្កួត ហើយ​ធ្វើ​ខុស​ធ្ងន់​ណាស់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម