លោកហេម៉ាន និងលោកយេឌូថិនក៏ទទួលខុសត្រូវលើត្រែ និងឈិងរបស់ពួកតន្ត្រីករ ព្រមទាំងឧបករណ៍ឯទៀតៗ សម្រាប់ប្រគំបទចំរៀងជូនអុលឡោះ។ កូនចៅរបស់លោកយេឌូថិនក៏មានមុខងារ ជាឆ្មាំនៅមាត់ទ្វារដែរ។
ហេម៉ាន និងយេឌូថិន មានត្រែ និងឈិង សម្រាប់ពួកអ្នកភ្លេង និងប្រដាប់ឯទៀតសម្រាប់ប្រកបភ្លេងថ្វាយព្រះ ហើយពួកកូនចៅយេឌូថិន នៅត្រង់មាត់ទ្វារ។
លោកហេម៉ាន និងលោកយេឌូថិន ក៏ទទួលខុសត្រូវលើត្រែ និងឈិងរបស់ពួកតន្ត្រីករ ព្រមទាំងឧបករណ៍ឯទៀតៗ សម្រាប់ប្រគំបទចម្រៀងថ្វាយព្រះជាម្ចាស់។ កូនចៅរបស់លោកយេឌូថិនក៏មានមុខងារជាឆ្មាំនៅមាត់ទ្វារដែរ។
ហេម៉ាន នឹងយេឌូថិននេះ គេមានត្រែនឹងឈឹង សំរាប់ពួកអ្នកភ្លេង នឹងប្រដាប់ឯទៀតសំរាប់ប្រកបភ្លេងថ្វាយព្រះ ហើយពួកកូនចៅយេឌូថិន គេនៅត្រង់មាត់ទ្វារ
ក្រុមលេវីបានចាត់គ្នាឲ្យបំពេញមុខងាររបស់ខ្លួន គឺលោកហេម៉ានជាកូនរបស់លោកយ៉ូអែល ហើយក្នុងចំណោមបងប្អូនរបស់គាត់ មានលោកអេសាភជាកូនរបស់លោកបេរេគា បន្ទាប់មក ក្នុងចំណោមកូនចៅរបស់លោកម៉្រារី ជាបងប្អូនរបស់ពួកគេ មានលោកអេថាន ជាកូនរបស់លោកគូសាយ៉ា។
រីឯកូនចៅរបស់លោកយេឌូថិនមាន លោកកេដាលា លោកសេរី លោកយេសាយ៉ា លោកហាសាបយ៉ា លោកម៉ាធិធា និងលោកស៊ីម៉ាយ។ អ្នកទាំងប្រាំមួយនាក់នេះ ស្ថិតនៅក្រោមការដឹកនាំរបស់លោកយេឌូថិនជាឪពុក ដែលច្រៀងថ្លែងបន្ទូល ដោយប្រគំពិណលើកតម្កើង និងសរសើរអុលឡោះតាអាឡា។
ក្រុមអ្នកផ្លុំត្រែ និងក្រុមចំរៀងនាំគ្នាប្រគំជាបទភ្លេង និងបន្លឺសំឡេងច្រៀងព្រមគ្នា ដើម្បីសរសើរ និងលើកតម្កើងអុលឡោះតាអាឡា។ កាលសំឡេងត្រែ ស្គរ និងឧបករណ៍តន្ត្រីឯទៀតៗប្រគំឡើង ក្រុមចំរៀងនាំគ្នាច្រៀងសរសើរអុលឡោះតាអាឡា ដោយពាក្យថា «ទ្រង់ជាម្ចាស់ដ៏ល្អសប្បុរស ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់នៅស្ថិតស្ថេររហូតតទៅ!» ស្រាប់តែមានពពកពេញក្នុងដំណាក់របស់អុលឡោះតាអាឡា។
អ៊ីមុាំឈរនៅតាមកន្លែងរបស់គេរៀងៗខ្លួន រីឯក្រុមលេវីកាន់ឧបករណ៍ភ្លេងផ្សេងៗ គឺឧបករណ៍ដែលស្តេចទតបានធ្វើ ដើម្បីលើកតម្កើងអុលឡោះតាអាឡា នៅពេលស្តេចចាត់ក្រុមលេវី ឲ្យច្រៀងសរសើរអុលឡោះថា «ចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ»។ ក្រុមអ៊ីមុាំដែលស្ថិតនៅទល់មុខនឹងក្រុមលេវី នាំគ្នាផ្លុំត្រែ ហើយប្រជាជនអ៊ីស្រអែលទាំងមូលក៏ក្រោកឈរឡើងដែរ។
មួយថ្ងៃ នៅក្នុងម៉ាស្ជិទរបស់ទ្រង់ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត ហេតុនេះបានជាខ្ញុំសម្រេចចិត្តឈរនៅ មាត់ទ្វារដំណាក់នៃអុលឡោះជាម្ចាស់របស់ខ្ញុំ ជាជាងទៅស្នាក់នៅក្នុងផ្ទះរបស់មនុស្សអាក្រក់