ស្តេចបានឲ្យពរអ៊ីប្រាំថា៖ «សូមអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរដល់អ៊ីប្រាំ
១ របាក្សត្រ 16:2 - អាល់គីតាប កាលស្តេចទតធ្វើគូរបានដុត និងគូរបានមេត្រីភាពចប់សព្វគ្រប់ហើយ ស្តេចក៏ប្រទានពរដល់ប្រជាជន ក្នុងនាមអុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះបាទដាវីឌបានថ្វាយតង្វាយដុត និងតង្វាយមេត្រីទាំងនោះរួចហើយ ទ្រង់ក៏ប្រទានពរដល់ប្រជាជន ដោយនូវព្រះនាមព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទដាវីឌថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាពចប់សព្វគ្រប់ហើយ ស្ដេចក៏ប្រទានពរដល់ប្រជាជន ក្នុងនាមព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលដាវីឌបានថ្វាយដង្វាយដុត នឹងដង្វាយមេត្រីទាំងនោះរួចហើយ នោះទ្រង់ក៏ប្រទានពរដល់ពួកជន ដោយនូវព្រះនាមព្រះយេហូវ៉ា |
ស្តេចបានឲ្យពរអ៊ីប្រាំថា៖ «សូមអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរដល់អ៊ីប្រាំ
ឥឡូវនេះ ចូរប្រគល់នាងទៅឲ្យបុរសនោះវិញទៅ ដ្បិតគាត់ជាណាពីមួយនាក់ គាត់នឹងអង្វរឲ្យអ្នក ដើម្បីឲ្យអ្នកបានរួចជីវិត។ ប្រសិនបើអ្នកមិនប្រគល់នាងទៅឲ្យគាត់វិញទេ តោងដឹងថា អ្នកមុខជាត្រូវស្លាប់ជាមួយញាតិវង្សរបស់អ្នកមិនខាន»។
យូសុះនាំយ៉ាកកូប ជាឪពុកមកជួបស្តេចហ្វៀរ៉អ៊ូនដែរ។ យ៉ាកកូបបានជូនពរដល់ស្តេចហ្វៀរ៉អ៊ូន។
លុះបានធ្វើគូរបានដុត និងគូរបានមេត្រីភាពរួចហើយ ស្តេចទតក៏ប្រទានពរដល់ប្រជាជនក្នុងនាមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
កាលដង្ហែហិបរបស់អុលឡោះទៅដល់ហើយ គេក៏តម្កល់នៅកណ្តាលជំរំសក្ការៈ ដែលស្តេចទតបានបម្រុងទុក រួចធ្វើគូរបានដុត និងគូរបានមេត្រីភាព នៅចំពោះអុលឡោះ។
បន្ទាប់មកស្តេចប្រទានម្ហូបអាហារដល់ប្រជាជនអ៊ីស្រអែលទាំងអស់ ទាំងប្រុសទាំងស្រី ម្នាក់ៗទទួលបាននំបុ័ងមួយដុំ ដំណាប់លម៉ើមួយដុំ និងនំទំពាំងបាយជូរក្រៀមមួយដុំ។
ពេលធ្វើគូរបានដុតរួចរាល់ហើយ ស្តេច និងអស់អ្នកដែលនៅជាមួយស្តេច នាំគ្នាក្រាបចុះថ្វាយបង្គំ។
ក្រុមអ៊ីមុាំ និងក្រុមលេវី នាំគ្នាក្រោកឡើង ជូនពរប្រជាជន។ ពាក្យទូរអាអង្វររបស់ពួកគេ លាន់ឮឡើង រហូតដល់ដំណាក់ដ៏វិសុទ្ធរបស់អុលឡោះនៅសូរ៉កា ហើយទ្រង់ស្តាប់ពាក្យរបស់ពួកគេ។
មេដឹកនាំមានភារកិច្ចចាត់ចែងគូរបានដុត ជំនូនផ្សេងៗ និងពិធីច្រួចស្រា ព្រមទាំងពិធីបុណ្យផ្សេងៗ បុណ្យចូលខែថ្មី ថ្ងៃឈប់សម្រាក និងបុណ្យដ៏សំខាន់ឯទៀតៗដែលកូនចៅអ៊ីស្រអែលប្រារព្ធធ្វើ។ គេនឹងជូនគូរបានលោះបាប ជំនូនម្សៅ គូរបានដុត គូរបាននៃមេត្រីភាព និងធ្វើពិធីរំដោះបាបកូនចៅអ៊ីស្រអែល»។
ប្រសិនបើជំនូននោះ ជាគោដែលត្រូវធ្វើជាគូរបានដុត គេត្រូវយកគោឈ្មោលល្អឥតខ្ចោះមួយក្បាល នាំទៅត្រង់ទ្វារនៃជំរំជួបអុលឡោះតាអាឡា ដើម្បីទូរអាសូមអុលឡោះតាអាឡាទទួលយក។
ធម្មតា អ្នកទទួលពរមានឋានៈតូចជាងអ្នកឲ្យពរ ត្រង់ចំណុចនេះ យើងពុំអាចប្រកែកបានឡើយ។
យ៉ូស្វេបានឲ្យពរ និងប្រាប់ពួកគេឲ្យចេញទៅ ពួកគេក៏វិលត្រឡប់ទៅជំរំរៀងៗខ្លួនវិញ។