ខ្ញុំរក្សាបន្ទូលរបស់ទ្រង់ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យប្រព្រឹត្តអំពើបាប ទាស់នឹងបំណងទ្រង់។
១ យ៉ូហាន 2:14 - អាល់គីតាប ក្មេងៗទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់អុលឡោះជាបិតា។ ចាស់ទុំទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ទ្រង់ ដែលនៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកមានកម្លាំងពលំ បន្ទូលរបស់អុលឡោះក៏ស្ថិតនៅក្នុងអ្នក ហើយអ្នកបានឈ្នះអ៊ីព្លេសកំណាច។ ព្រះគម្ពីរខ្មែរសាកល កូនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះបិតា; ឪពុករាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីដើមដំបូង; យុវជនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាជាមនុស្សរឹងមាំ ហើយព្រះបន្ទូលរបស់ព្រះក៏ស្ថិតនៅក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានឈ្នះមេអាក្រក់ហើយ។ Khmer Christian Bible ក្មេងរាល់គ្នាអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះវរបិតាហើយ។ ឪពុករាល់គ្នាអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីដើមដំបូងមក។ កំលោះរាល់គ្នាអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាមានកម្លាំង ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងអ្នករាល់គ្នា អ្នករាល់គ្នាបានឈ្នះអារក្សសាតាំងហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្មេងរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានស្គាល់ព្រះវរបិតា។ ឪពុករាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានស្គាល់ព្រះ ដែលគង់នៅតាំងពីដើមរៀងមក។ យុវជនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកមានកម្លាំង ហើយព្រះបន្ទូលក៏ស្ថិតនៅក្នុងអ្នក ហើយអ្នកបានឈ្នះមេកំណាចហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្មេងៗទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះបិតា។ ចាស់ទុំទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះអង្គ ដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកមានកម្លាំងពលំ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ស្ថិតនៅក្នុងអ្នក ហើយអ្នកបានឈ្នះមារកំណាច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឪពុករាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះ ដែលគង់នៅតាំងពីដើមរៀងមក កំឡោះរាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះមានកំឡាំង ហើយព្រះបន្ទូលក៏ស្ថិតនៅក្នុងអ្នករាល់គ្នា អ្នករាល់គ្នាបានឈ្នះមេកំណាចហើយ |
ខ្ញុំរក្សាបន្ទូលរបស់ទ្រង់ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យប្រព្រឹត្តអំពើបាប ទាស់នឹងបំណងទ្រង់។
បើអ្នករាល់គ្នាស្ថិតនៅជាប់នឹងខ្ញុំ ហើយបើពាក្យខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នា ចូរទូលសុំអ្វីៗតាមតែអ្នករាល់គ្នា ប្រាថ្នាចង់បានចុះ នោះអ្នករាល់គ្នាមុខតែបានទទួលជាមិនខាន។
អ្នករាល់គ្នាគ្មានបន្ទូលរបស់អុលឡោះនៅក្នុងចិត្ដទេ ព្រោះអ្នករាល់គ្នា ពុំជឿអ្នកដែលអុលឡោះជាបិតាបានចាត់ឲ្យមក។
ពេលនោះ អ៊ីសាមានប្រសាសន៍ទៅកាន់ជនជាតិយូដា ដែលបានជឿលើគាត់ថា៖ «ប្រសិនបើអ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំមែន។
ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាកូនចៅរបស់អ៊ីព្រហ៊ីម ក៏ប៉ុន្ដែ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យរបស់ខ្ញុំមិនស្ថិតនៅក្នុងចិត្ដអ្នករាល់គ្នាឡើយ។
មួយវិញទៀត ចូរទាញយកកម្លាំង ដោយរួមជាមួយអ៊ីសាជាអម្ចាស់ និងដោយសារអំណាចដ៏ខ្លាំងក្លារបស់គាត់។
សូមឲ្យបងប្អូនមានកម្លាំងមាំមួនគ្រប់ជំពូក ដោយចេស្ដាដ៏រុងរឿងរបស់ទ្រង់ ដើម្បីឲ្យបងប្អូនអាចស៊ូទ្រាំនឹងអ្វីៗទាំងអស់ និងចេះអត់ធ្មត់ទៀតផង។
សូមពាក្យរបស់អាល់ម៉ាហ្សៀសសណ្ឋិតនៅក្នុងបងប្អូនឲ្យបានបរិបូណ៌។ ចូរប្រៀនប្រដៅ និងដាស់តឿនគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរច្រៀងអរគុណអុលឡោះក្នុងចិត្ដ ដោយប្រើទំនុកតម្កើង បទសរសើរ និងបទចំរៀងមកពីរសអុលឡោះ។
ដូច្នេះ កូនអើយ ចូរមានកម្លាំងឡើង ដោយពឹងផ្អែកលើគុណដែលយើងមានដោយរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា។
អុលឡោះជាអម្ចាស់មានបន្ទូលថា «លុះគ្រានេះកន្លងផុតទៅ យើងនឹងចងសម្ពន្ធមេត្រីជាមួយពូជពង្ស អ៊ីស្រអែលដូចតទៅៈ យើងនឹងដាក់ហ៊ូកុំរបស់យើងទាំងប៉ុន្មាន ក្នុងប្រាជ្ញារបស់ពួកគេ យើងនឹងចារហ៊ូកុំទាំងនោះទុក នៅក្នុងចិត្ដរបស់ពួកគេ យើងនឹងបានទៅជាម្ចាស់របស់ពួកគេ ហើយគេជាប្រជារាស្ដ្ររបស់យើង។
បន្ទូលរបស់អុលឡោះដែលផ្ដល់ជីវិត នៅកាលពីដើមដំបូងបង្អស់ យើងបានឮបន្ទូលនេះ បានឃើញផ្ទាល់នឹងភ្នែក បានរំពឹងគិត និងបានពាល់ដោយដៃយើងផ្ទាល់
ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះដូចជាយើងចោទថា អុលឡោះកុហកទៅវិញ ហើយបន្ទូលរបស់ទ្រង់មិនស្ថិតនៅក្នុងខ្លួនយើងទេ។
ចាស់ទុំទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ទ្រង់ដែលនៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានឈ្នះអ៊ីព្លេសកំណាចហើយ។
ព្រោះតែសេចក្ដីពិតនៅជាប់នឹងយើងឥឡូវនេះ ហើយក៏នឹងនៅជាមួយយើង រៀងរហូតអស់កល្បជានិច្ច។
នៅពេលបងប្អូនយើងមកដល់ ហើយរៀបរាប់ប្រាប់ខ្ញុំថា ប្អូនស្ថិតនៅជាប់នឹងសេចក្ដីពិត ដូចប្អូនប្រតិបត្ដិតាមសេចក្ដីពិតជានិច្ចនោះ ខ្ញុំសប្បាយចិត្ដខ្លាំងណាស់។
អ្នកមានចិត្ដព្យាយាម អ្នកបានរងទុក្ខលំបាក ព្រោះតែនាមយើងឥតបាក់ទឹកចិត្ដសោះឡើយ។
ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលរសអុលឡោះមានបន្ទូលមកកាន់ក្រុមជំអះទាំងនេះឲ្យមែនទែន!។ អ្នកណាមានជ័យជំនះ យើងនឹងឲ្យអ្នកនោះបរិភោគផ្លែឈើ ដែលបេះពីដើមនៃជីវិត នៅក្នុងសួនឧទ្យានរបស់អុលឡោះ”»។