Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




៣ យ៉ូហាន 1:3 - អាល់គីតាប

3 នៅ​ពេល​បង​ប្អូន​យើង​មក​ដល់ ហើយ​រៀប​រាប់​ប្រាប់​ខ្ញុំ​ថា ប្អូន​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ពិត ដូច​ប្អូន​ប្រតិបត្ដិ​តាម​សេចក្ដី​ពិត​ជា‌និច្ច​នោះ ខ្ញុំ​សប្បាយ​ចិត្ដ​ខ្លាំង​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 មាន​បងប្អូន​បាន​មក ហើយ​ធ្វើបន្ទាល់​អំពី​ការ​ដែល​អ្នក​ស្ថិតនៅក្នុង​សេចក្ដីពិត គឺអំពី​របៀបដែល​អ្នក​កំពុង​ដើរ​ក្នុង​សេចក្ដីពិត ធ្វើឲ្យ​ខ្ញុំ​អរសប្បាយ​ខ្លាំងណាស់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ខ្ញុំ​ត្រេកអរ​ខ្លាំង​ណាស់​ ព្រោះ​មាន​បងប្អូន​មក​ធ្វើ​បន្ទាល់​អំពី​អ្នក​ថា​បាន​នៅ​ក្នុង​សេចក្ដី​ពិត​ ដូច​ដែល​អ្នក​កំពុង​ប្រព្រឹត្ដ​តាម​សេចក្ដី​ពិត​នោះ​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដ្បិត​ខ្ញុំ​មាន​អំណរ​ជា​ខ្លាំង នៅ​ពេល​ពួក​បង‌ប្អូនបាន​មកដល់ ហើយ​បាន​ធ្វើ​បន្ទាល់ប្រាប់​ពី​សេចក្ដី​ពិត​របស់​ប្អូន ដូច​ប្អូន​កំពុង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 នៅ​ពេល​បងប្អូន​យើង​មក​ដល់ ហើយ​រៀប​រាប់​ប្រាប់​ខ្ញុំ​ថា ប្អូន​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ពិត ដូច​ប្អូន​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​ជានិច្ច​នោះ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដ្បិត​ខ្ញុំ​បាន​អរ​ជា​ខ្លាំង​ណាស់ ដោយ​មាន​បង​ប្អូន​មក​ធ្វើ​បន្ទាល់ ពី​សេចក្ដី​ពិត​ដែល​នៅ​ក្នុង​អ្នក ដូច​ជា​អ្នក​ធ្លាប់​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​នោះ

សូមមើលជំពូក ចម្លង




៣ យ៉ូហាន 1:3
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​រក្សា​បន្ទូល​របស់​ទ្រង់ ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណង​ទ្រង់។


នៅ​គ្រា​នោះ មាន​បង​ប្អូន​ប្រមាណ​មួយ​រយ​ម្ភៃ​នាក់​នៅ​ជុំ​គ្នា ពេត្រុស​ក្រោក​ឈរ​ឡើង​នៅ​កណ្ដាល​ពួក​គេ​ហើយ​ពោល​ថា៖


មិន​អប‌អរ​នឹង​អំពើ​ទុច្ចរិត​ទេ តែ​រីក‌រាយ​នឹង​សេចក្ដី​ពិត​វិញ។


ហេតុ​នេះ ពេល​យើង​មាន​ឱកាស​នៅ​ឡើយ យើង​ត្រូវ​ប្រព្រឹត្ដ​អំពើ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់ ជា​ពិសេស ចំពោះ​បង​ប្អូន​រួម​ជំនឿ។


គឺ​គ្រប់​ពេល ខ្ញុំ​ទូរអា‌អង្វរ​អុលឡោះ​សម្រាប់​បង​ប្អូន​ទាំង​អស់​គ្នា ខ្ញុំ​ទូរអា‌អង្វរ​ដោយ​ចិត្ដ​រីក‌រាយ​ជា​ដរាប


ព្រោះ​តែ​សេចក្ដី​ពិត​នៅ​ជាប់​នឹង​យើង​ឥឡូវ​នេះ ហើយ​ក៏​នឹង​នៅ​ជា​មួយ​យើង រៀង​រហូត​អស់‌កល្ប​ជា‌និច្ច។


ខ្ញុំ​សប្បាយ​ចិត្ដ​ណាស់ ដោយ​បាន​ឃើញ​កូន​ចៅ​របស់​លោក​ស្រី​មួយ​ចំនួន ប្រតិបត្ដិ​តាម​សេចក្ដី​ពិត ស្រប​តាម​បទ​បញ្ជា​ដែល​យើង​បាន​ទទួល​ពី​អុលឡោះ​ជា​បិតា​មក។


ដូច្នេះ កាល​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​រំលឹក​ពី​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ដ គឺ​គាត់​ដើរ​និយាយ​បរិហារ​អាក្រក់​ពី​យើង។ មិន​តែ​ប៉ុណ្ណោះ​សោត គាត់​បាន​បដិសេធ​មិន​ព្រម​ទទួល​បង​ប្អូន​យើង​ទេ ព្រម​ទាំង​ឃាត់​ឃាំង​អស់​អ្នក​ដែល​ចង់​ទទួល មិន​ឲ្យ​ទទួល និង​ដេញ​គេ​ចេញ​ពី​ក្រុម‌ជំអះ​ថែម​ទៀត​ផង។


ប្អូន​ជា​ទី​ស្រឡាញ់ ខ្ញុំ​សូម​ជូន​ពរ​ឲ្យ​ប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខ គ្រប់​ជំពូក​ទាំង​អស់ គឺ​ឲ្យ​ប្អូន​មាន​សុខ‌ភាព​ល្អ​បរិបូណ៌ ដូច​ព្រលឹង​របស់​ប្អូន ដែល​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ហើយ​នោះ​ដែរ។


គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ ខ្លាំង​ជាង​បាន​ឮ​ថា កូន​ចៅ​របស់​ខ្ញុំ​ប្រតិបត្ដិ​តាម​សេចក្ដី​ពិត​នោះ​ឡើយ។


ប្អូន​ជា​ទី​ស្រឡាញ់ ប្អូន​ប្រព្រឹត្ដ​ស្រប​តាម​ជំនឿ​របស់​ប្អូន​មែន គឺ​បាន​ជួយ​ទំនុក​បម្រុង​បង​ប្អូន​យើង ទោះ​បី​គេ​ជា​ជន​បរទេស​ក៏​ដោយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម