Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 2:3 - អាល់គីតាប

3 អ្នក​មាន​ចិត្ដ​ព្យាយាម អ្នក​បាន​រង‌ទុក្ខ​លំបាក ព្រោះ​តែ​នាម​យើង​ឥត​បាក់​ទឹក​ចិត្ដ​សោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 អ្នក​មាន​ការអត់ធ្មត់ ហើយ​បាន​ទ្រាំទ្រ​ព្រោះតែ​នាម​របស់យើង ក៏​មិន​បាន​នឿយហត់​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 អ្នក​បាន​អត់ធ្មត់​ ហើយ​ស៊ូទ្រាំ​ដោយ​ព្រោះ​ឈ្មោះ​របស់​យើង​ ឥត​នឿយ​ណាយ​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 យើងក៏​ដឹង​ថា អ្នក​បាន​អត់‌ធន់ ហើយ​ទ្រាំ‌ទ្រ ទាំង​ធ្វើ​ការ​ដោយ​នឿយ​ហត់ ដោយ​ព្រោះ​នាម​របស់​យើង ឥត​ណាយ​ចិត្ត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 អ្នក​មាន​ចិត្ត​ព្យាយាម អ្នក​បាន​រង‌ទុក្ខ​លំបាក ព្រោះ​តែ​នាម​យើង​ឥត​បាក់​ទឹក​ចិត្ត​សោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឯង​បាន​អត់‌ធន់ ហើយ​ទ្រាំ‌ទ្រ ទាំង​ធ្វើ​ការ​ដោយ​នឿយ‌ហត់ ឥត​ណាយ​ចិត្ត​ឡើយ ដោយ​ព្រោះ​ឈ្មោះ​អញ

សូមមើលជំពូក ចម្លង




វិវរណៈ 2:3
49 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ស្ងប់​ស្ងៀម​នៅ​ចំពោះ អុលឡោះ‌តាអាឡា ហើយ​ទុក​ចិត្ត​លើ​ទ្រង់​ទៅ មិន​ត្រូវ​ចង​កំហឹង​នឹង​អ្នក ដែល​បាន​ចំរុង​ចំរើន​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចង​កំហឹង​នឹង​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។


ដ្បិត​ខ្ញុំ​ទ្រាំ‌ទ្រ​ឲ្យ​គេ​ជេរ​ប្រមាថ ខ្ញុំ​សុខ​ចិត្ត​អាម៉ាស់​មុខ ព្រោះ​តែ​ទ្រង់។


ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ទ្រាំ​នឹង​កំហឹង​របស់អុលឡោះ‌តាអាឡា ដ្បិត​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ទាស់​នឹង​បំណង​ទ្រង់។ គង់​តែ​មាន​ថ្ងៃ​ណា​មួយ ទ្រង់​នឹង​ការពារ​ក្តី​របស់​ខ្ញុំ ហើយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​មិន​ខាន។ ទ្រង់​នឹង​នាំ​ខ្ញុំ​ចេញ​ទៅ​រក​ពន្លឺ ខ្ញុំ​នឹង​ឃើញ​សេចក្ដី​សុចរិត​របស់​ទ្រង់។


ពេល​នោះ មាន​បុរស​ម្នាក់​ជា​អ្នក​ស្រុក​គីរ៉ែន​ត្រឡប់​មក​ពី​ចម្ការ គេ​ចាប់​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង​របស់​អ៊ីសា។ អ្នក​នោះ​ឈ្មោះ​ស៊ីម៉ូន ជា​ឪពុក​របស់​អលេ‌ក្សាន‌ត្រុស និង​រូភូស។


អ្នក​ណា​មិន​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ទេ អ្នក​នោះ​ក៏​ពុំ​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ដែរ។


បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ជា​ប្រស្នា ពន្យល់​សិស្ស​ឲ្យ​ដឹង​ថា ត្រូវ​តែ​ទូរអា​ជា‌និច្ច មិន​ត្រូវ​រសាយ​ចិត្ដ​ឡើយ៖


អ្នក​រាល់​គ្នា​នឹង​បាន​រួច​ជីវិត ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ដ​ស៊ូ​ទ្រាំ»។


លោក​ស៊ីម៉ូន​តប​ទៅ​អ៊ីសា​វិញ​ថា៖ «តួន! យើង​ខ្ញុំ​បាន​អូស​អួន​ពេញ​មួយ​យប់​ហើយ អត់​បាន​ត្រី​សោះ ប៉ុន្តែ បើ​តួន​មាន​ប្រសាសន៍​ដូច្នេះ ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​តួន»។


រីឯ​គ្រាប់​ពូជ​ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​ស្ដាប់​បន្ទូល​របស់​អុលឡោះ ហើយ​ចង​ចាំ​ទុក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ដ រហូត​ដល់​បាន​បង្កើត​ផល​ផ្លែ​ជា​ច្រើន ដោយ​ចិត្ដ​ស៊ូ​ទ្រាំ»។


ប៉ុន្ដែ គេ​ប្រព្រឹត្ដ​អំពើ​ទាំង​នោះ​ចំពោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ ហើយ​គេ​ពុំ​បាន​ស្គាល់​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។


ចូរ​សប្បាយ​រីក‌រាយ​ដោយ​ចិត្ដ​សង្ឃឹម។ ចូរ​កាន់​ចិត្ដ​អត់‌ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​ទូរអា។


សូម​ជម្រាប​សួរ​នាង​ទ្រី‌ភែន និង​នាង​ទ្រី‌ផូស នាង​ទាំង​ពីរ​បាន​នឿយ‌ហត់​បម្រើ​អ៊ីសា‌ជាអម្ចាស់។ សូម​ជម្រាប​សួរ​នាង​ពើស៊ីស​ដ៏​ជា​ទី​ស្រឡាញ់ ដែល​បាន​នឿយ‌ហត់​បម្រើ​អ៊ីសា‌ជាអម្ចាស់។


អុលឡោះ​ប្រទាន​ជីវិត​អស់‌កល្ប​ជា‌និច្ច ដល់​អស់​អ្នក​ដែល​ព្យាយាម​ប្រព្រឹត្ដ​អំពើ​ល្អ ហើយ​ស្វែង​រក​សិរី‌រុង‌រឿង​កិត្ដិយស និង​អ្វីៗ​ដែល​មិន​ចេះ​សាប​សូន្យ


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​អ្វីៗ ដែល​យើង​មិន​ទាន់​មាន នោះ​យើង​ទន្ទឹង​រង់‌ចាំ​ដោយ​ចិត្ដ​ព្យាយាម។


អ្នក​មាន​ចិត្ដ​ស្រឡាញ់ អត់​ឱន​ឲ្យ​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ‌ទ្រ​ទាំង​អស់។


ដូច្នេះ​សូម​បង​ប្អូន​គោរព​ចុះ​ចូល​នឹង​មនុស្ស​ដ៏​ប្រសើរ​បែប​នេះ​វិញ ព្រម​ទាំង​គោរព​អស់​អ្នក​ដែល​ធ្វើ​ការ​ទាំង​នឿយ‌ហត់ រួម​ជា​មួយ​បង​ប្អូន​ទាំង​នេះ​ដែរ។


យើង​មិន​អួត​ខ្លួន​ហួស​កំរិត គឺ​មិន​អួត​អំពី​កិច្ចការ​ដែល​អ្នក​ដទៃ​បាន​ធ្វើ​នោះ​ឡើយ។ យើង​សង្ឃឹម​ថា ជំនឿ​របស់​បង​ប្អូន​នឹង​ចំរើន​ឡើង ហើយ​យើង​អាច​នឹង​បំពេញ​កិច្ចការ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ក្នុង​ចំណោម​បង​ប្អូន តាម​ព្រំ‌ដែន​ដែល​អុលឡោះ​បាន​កំណត់​ទុក​ឲ្យ​យើង។


អ្នក​ទាំង​នោះ​ជា​អ្នក​បម្រើ​របស់​អាល់ម៉ា‌ហ្សៀស​ឬ? ខ្ញុំ​សូម​និយាយ​ដូច​ជា​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង​ទៅ​ចុះ​ថា ខ្ញុំ​ជា​អ្នក​បម្រើ​របស់​អ៊ីសា​លើស​អ្នក​ទាំង​នោះ​ទៅ​ទៀត។ ខ្ញុំ​ធ្វើ​ការ​នឿយ‌ហត់​ច្រើន​ជាង​អ្នក​ទាំង​នោះ ខ្ញុំ​បាន​ជាប់​ឃុំ‌ឃាំង​ច្រើន​ជាង ខ្ញុំ​ត្រូវ​គេ​វាយ​ដំ​ច្រើន​ជាង​ហួស​ប្រមាណ ហើយ​ខ្ញុំ​ក៏​មាន​គ្រោះ​ថ្នាក់​ជិត​ស្លាប់​ជា​ញឹក‌ញាប់​ដែរ។


បើ​អុលឡោះ​មេត្ដា‌ករុណា ប្រគល់​មុខ‌ងារ​នេះ​មក​ឲ្យ​យើង​បំពេញ យើង​មិន​បាក់​ទឹក​ចិត្ដ​ឡើយ។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​បាក់​ទឹក​ចិត្ដ​ឡើយ ទោះ​បី​រូប​កាយ​របស់​យើង​ចេះ​តែ​ទ្រុឌ‌ទ្រោម​ទៅៗ​ក៏​ដោយ ក៏​ជម្រៅ​ចិត្ដ​យើងកាន់​តែ​ចំរើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ដែរ


ទោះ​បី​យើង​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ ឬ​ក៏​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​រូប​កាយ​នេះ​ក្ដី យើង​មាន​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បាន​គាប់​ចិត្ត​អ៊ីសា‌ជាអម្ចាស់


គេ​វាយ​ដំ​យើង គេ​ឃុំ‌ឃាំង​យើង គេ​លើក​គ្នា​មក​ប្រឆាំង​នឹង​យើង។ យើង​ធ្វើ​ការ​ធ្ងន់ អត់​ងងុយ អត់​អាហារ។


ត្រូវ​ជួយ​រំលែក​ទុក្ខ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​យ៉ាង​នេះ ទើប​បង​ប្អូន​បំពេញ​តាម​ហ៊ូកុំ​របស់​អាល់ម៉ា‌ហ្សៀស​ទាំង​ស្រុង។


យើង​មិន​ត្រូវ​នឿយ​ណាយ​នឹង​ប្រព្រឹត្ដ​អំពើ​ល្អ​ឡើយ ដ្បិត​ប្រសិន​បើ​យើង​មិន​បាក់​ទឹក​ចិត្ដ​ទេ​នោះ ដល់​ពេល​កំណត់​យើង​នឹង​ច្រូត​បាន​ផល​ជា​មិន​ខាន។


ទាំង​នាំ​បន្ទូល​របស់​អុលឡោះ​ដែល​ផ្ដល់​ជីវិត​មក​ឲ្យ​ពួក​គេ។ បើ​បង​ប្អូន​ធ្វើ​ដូច្នេះ ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​នៅ​ថ្ងៃ​អាល់ម៉ា‌ហ្សៀស​មក ព្រោះ​កិច្ចការ​ដែល​ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ ទាំង​នឿយ‌ហត់​នោះ មិន​មែន​អសារ​ឥត​ការ​ទេ។


រីឯ​អ្នក​វិញ មិត្ដ​ដ៏​ស្មោះ​ត្រង់​អើយ សូម​ជួយ​នាង​ទាំង​ពីរ​នាក់​នេះ​ផង ដ្បិត​នាង​ធ្លាប់​បាន​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ ព្រោះ​តែ​ដំណឹង‌ល្អ ជា​មួយ​លោក​ក្លេមេន ព្រម​ទាំង​ជា​មួយ​អ្នក​ឯ​ទៀតៗ ដែល​បាន​ធ្វើ​ការ​ជា​មួយ​ខ្ញុំ ហើយ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ជីវិត​នោះ​ផង​ដែរ។


សូម​ឲ្យ​បង​ប្អូន​មាន​កម្លាំង​មាំ‌មួន​គ្រប់​ជំពូក ដោយ​ចេស្ដា​ដ៏​រុង‌រឿង​របស់​ទ្រង់ ដើម្បី​ឲ្យ​បង​ប្អូន​អាច​ស៊ូ‌ទ្រាំ​នឹង​អ្វីៗ​ទាំង​អស់ និង​ចេះ​អត់‌ធ្មត់​ទៀត​ផង។


នៅ​ចំពោះ​អុលឡោះ​ជា​បិតា​របស់​យើង យើង​នឹក​ចាំ​អំពី​កិច្ចការ​ដែល​បង​ប្អូន​បាន​ធ្វើ​ដោយ​ជំនឿ អំពី​ការ​នឿយ‌ហត់​ដែល​បង​ប្អូន​បំពេញ ដោយ​ចិត្ដ​ស្រឡាញ់ និង​អំពី​ការ​ស៊ូ​ទ្រាំ​របស់​បង​ប្អូន ដោយ​ចិត្ដ​សង្ឃឹម​លើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង។


បង​ប្អូន​អើយ បង​ប្អូន​ពិត​ជា​នឹក​ចាំ​កិច្ចការ​ដែល​យើង​បាន​ធ្វើ ទាំង​នឿយ‌ហត់​នោះ​មិន​ខាន គឺ​នៅ​ពេល​យើង​ប្រកាស​ដំណឹង‌ល្អ​របស់​អុលឡោះ​ដល់​បង​ប្អូន យើង​ខំ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន​ពិបាក​នឹង​ផ្គត់‌ផ្គង់​យើង។


បង​ប្អូន​អើយ យើង​សូម​អង្វរ​បង​ប្អូន​ឲ្យ​ចេះ​គោរព​អស់​អ្នក​ដែល​ធ្វើ​ការ​នឿយ‌ហត់ ក្នុង​ចំណោម​បង​ប្អូន ជា​អ្នក​នាំ​មុខ​បង​ប្អូន​ក្នុង​មាគ៌ា​អ៊ីសា‌ជាអម្ចាស់ និង​អប់រំ​បង​ប្អូន។


ចំពោះ​បង​ប្អូន​វិញ បង​ប្អូន​អើយ សូម​ប្រព្រឹត្ដ​អំពើ​ល្អ កុំ​រសាយ​ចិត្ដ​ឡើយ។


សូម​អ៊ីសា‌ជាអម្ចាស់​ដឹក​នាំ​ចិត្ដ​គំនិត​បង​ប្អូន ឲ្យ​ស្រឡាញ់​អុលឡោះ និង​មាន​ចិត្ដ​ស៊ូ​ទ្រាំ​ដែល​អាល់ម៉ា‌ហ្សៀស​ប្រទាន​ឲ្យ។


យើង​ពុំ​បាន​ទទួល​ទាន​ម្ហូប​អាហារ​របស់​នរណា​ម្នាក់ ដោយ​ឥត​បង់​ប្រាក់​ទេ។ យើង​ខំ​ប្រឹង​ធ្វើ​ការ​ហត់​នឿយ ទាំង​យប់ ទាំង​ថ្ងៃ កុំ​ឲ្យ​នរណា​ម្នាក់​ពិបាក​នឹង​ផ្គត់‌ផ្គង់​យើង។


យើង​ធ្វើ​ការ​នឿយ‌ហត់ យើង​ខំ​ប្រឹង​តយុទ្ធ មក​ពី​យើង​សង្ឃឹម​លើ​អុលឡោះ​ដ៏​នៅ​អស់‌កល្ប ទ្រង់​ជា​ម្ចាស់​សង្គ្រោះ​របស់​មនុស្ស​លោក​ទាំង​អស់ ជា​ពិសេស​របស់​អ្នក​ជឿ។


អះលី‌ជំអះ​ទាំង‌ឡាយ​ណា​នាំ​មុខ​ក្រុម‌ជំអះ​បាន​ល្អ​ប្រពៃ ត្រូវ​លើក​កិត្ដិយស​គាត់​មួយ​ទ្វេ​ជា​ពីរ ជា​ពិសេស​ចំពោះ​អះលី‌ជំអះ​ណា​ដែល​នឿយ‌ហត់​ប្រកាស​បន្ទូល​នៃ​អុលឡោះ និង​បង្រៀន​គេ


គឺ​ត្រូវ​មាន​ចិត្ដ​ស៊ូ​ទ្រាំ ដើម្បី​ធ្វើ​តាម​បំណង​របស់​អុលឡោះ និង​ទទួល​ផល​តាម​បន្ទូល​សន្យា​នៃ​អុលឡោះ


ដោយ​មាន​មនុស្ស​ជា​ច្រើន​ឥត​គណនា ធ្វើ​ជា​បន្ទាល់​ទុក​ឲ្យ​យើង​យ៉ាង​នេះ​ទៅ​ហើយ យើង​ត្រូវ​លះ‌បង់​ចោល​អ្វីៗ​ទាំង​អស់​ដែល​ជា​បន្ទុក​ពី​លើ​យើង និង​លះ‌បង់​អំពើ​បាប​ដែល​រឹប‌រួត​យើង​នេះ​ចោល​ទៅ ហើយ​ព្យាយាម​រត់​តម្រង់​ទៅ​មុខ តាម​អុលឡោះ​ដាក់​ឲ្យ​យើង​រត់។


ដូច្នេះ យើង​ត្រូវ​តែ​ចាក​ចេញ​ពី​ជំរំ​ទៅ​រក​គាត់ ទាំង​ស៊ូ​ទ្រាំ​ឲ្យ​គេ​ប្រមាថ​មើល‌ងាយ​រួម​ជា​មួយ​គាត់​ដែរ


ដ្បិត​អុលឡោះ មិន​មែន​អយុត្ដិ‌ធម៌​ទេ ទ្រង់​មិន​ភ្លេច​អំពើ​ដែល​បង​ប្អូន​បាន​ប្រព្រឹត្ដ​ហើយ​ក៏​មិន​ភ្លេច​សេចក្ដី​ស្រឡាញ់​ដែល​បង​ប្អូន​បាន​សំដែង​ចំពោះ​នាម​ទ្រង់ ដោយ​បង​ប្អូន​បាន​បម្រើ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​កាល​ពី​ដើម និង​ឥឡូវ​នេះ​ដែរ។


ដើម្បី​កុំ​ឲ្យ​បង​ប្អូន​ក្លាយ​ទៅ​ជា​ខ្ជិល​ច្រអូស តែ​ឲ្យ​យក​តម្រាប់​តាម​អស់​អ្នក​ដែល​បាន​ទទួល​មត៌ក តាម​បន្ទូល​សន្យា​នៃ​អុលឡោះ ព្រោះ​គេ​មាន​ជំនឿ និង​ចេះ​ស៊ូ​ទ្រាំ។


ដោយ​អ៊ីព្រហ៊ីម​ព្យាយាម​ទន្ទឹង​រង់‌ចាំ គាត់​ក៏​បាន​ទទួល​តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​មែន។


បន្ថែម​ការ​ចេះ​ទប់​ចិត្ដ​ពី​លើ​ការ​ស្គាល់​ទ្រង់ បន្ថែម​ការ​ព្យាយាម​តស៊ូ​ពី​លើ​ការ​ចេះ​ទប់​ចិត្ដ បន្ថែម​ការ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​ពី​លើ​ការ​ព្យាយាម​តស៊ូ


ខ្ញុំ យ៉ូហាន ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា។ ខ្ញុំ​រង‌ទុក្ខ​លំបាក ទទួល​គនរ និង​ព្យាយាម​រួម​ជា​មួយ​បង​ប្អូន ក្នុង​អ៊ីសា​ដែរ។ គេ​បាន​និរទេស​ខ្ញុំ​ទៅ​កោះ​មួយ​ឈ្មោះ​ប៉ាត‌ម៉ូស ព្រោះ​តែ​បន្ទូល​របស់​អុលឡោះ និង​សក្ខី‌ភាព​របស់​អ៊ីសា។


ដោយ​អ្នក​បាន​ព្យាយាម​ប្រតិបត្ដិ​តាម​ពាក្យ​យើង យើង​ក៏​រក្សា​អ្នក​ឲ្យ​រួច​ផុត​ពី​គ្រា​លំបាក​ដែល​នឹង​កើត​មាន​ក្នុង​ពិភព​លោក​ទាំង​មូល ដើម្បី​ល្បង‌ល​មើល​មនុស្ស​នៅ​លើ​ផែនដី​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម