កាលដង្ហែហិបរបស់អុលឡោះតាអាឡាទៅដល់ហើយ គេតម្កល់នៅក្នុងជំរំដែលស្តេចទតបានបម្រុងទុក។ ស្តេចទតធ្វើគូរបានដុត និងគូរបានមេត្រីភាព។
១ ពង្សាវតារក្សត្រ 8:6 - អាល់គីតាប អ៊ីមុាំនាំគ្នាសែងហិបទៅតម្កល់ ត្រង់កន្លែងដែលគេបម្រុងទុកក្នុងទីសក្ការៈរបស់ដំណាក់ គឺក្នុងទីសក្ការៈបំផុតនៅក្រោមស្លាបរបស់ម៉ាឡាអ៊ីកាត់មានស្លាប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចពួកសង្ឃក៏សែងយកហិបសញ្ញារបស់ព្រះយេហូវ៉ាចូលទៅ តម្កល់ទុកនៅកន្លែងដែលបម្រុងទុកឲ្យ គឺនៅទីទទួលព្រះបន្ទូល ជាទីបរិសុទ្ធបំផុតត្រង់ក្រោមស្លាបនៃចេរូប៊ីម ក្នុងព្រះវិហារ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យនាំគ្នាសែងហិបទៅតម្កល់ត្រង់កន្លែង ដែលគេបម្រុងទុកក្នុងទីសក្ការៈរបស់ព្រះដំណាក់ គឺក្នុងទីសក្ការៈបំផុត នៅក្រោមស្លាបរបស់ចេរូប៊ីន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចពួកសង្ឃក៏សែងយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាចូលទៅ ដំកល់ទុកនៅកន្លែងដែលបំរុងទុកឲ្យ គឺនៅទីទទួលព្រះបន្ទូល ជាទីបរិសុទ្ធបំផុតត្រង់ក្រោមស្លាបនៃចេរូប៊ីន ក្នុងព្រះវិហារ |
កាលដង្ហែហិបរបស់អុលឡោះតាអាឡាទៅដល់ហើយ គេតម្កល់នៅក្នុងជំរំដែលស្តេចទតបានបម្រុងទុក។ ស្តេចទតធ្វើគូរបានដុត និងគូរបានមេត្រីភាព។
ស្តេចទត និងពលទាហានដែលនៅជាមួយ ក្រោកឡើងចេញដំណើរទៅដង្ហែហិបរបស់អុលឡោះពីក្រុងបាលេ ក្នុងស្រុកយូដា។ ហិបនេះជូនដល់នាមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលនៅកណ្តាលពួកម៉ាឡាអ៊ីកាត់មានស្លាប។
ស៊ូឡៃម៉ានឲ្យគេយកឈើតាត្រៅពាសជញ្ជាំង ប៉ែកខាងក្រោយដំណាក់ពីក្រោមរហូតដល់លើ មានប្រវែងម្ភៃហត្ថ។ ផ្នែកខាងក្នុងនេះ គាត់ឲ្យគេរៀបចំធ្វើជាទីសក្ការៈ និងទីសក្ការៈបំផុត។
ស៊ូឡៃម៉ានរៀបចំទីសក្ការៈនៅផ្នែកខាងក្រោយដំណាក់ សម្រាប់តម្កល់ហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា។
ស៊ូឡៃម៉ានដាក់ម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរនៅកណ្តាលទីសក្ការៈ ម៉ាឡាអ៊ីកាត់ទាំងពីរត្រដាងស្លាប គឺចុងស្លាបម៉ាឡាអ៊ីកាត់ទីមួយលាតទៅទល់នឹងជញ្ជាំងម្ខាង រីឯចុងស្លាបម៉ាឡាអ៊ីកាត់ទីពីរលាតទៅទល់នឹងជញ្ជាំងម្ខាងទៀត។ ចុងស្លាបម្ខាងទៀតរបស់ម៉ាឡាអ៊ីកាត់នីមួយៗលាតទល់គ្នានៅចំកណ្តាលទីសក្ការៈ។
ក្រុមអ៊ីមុាំ និងក្រុមលេវី នាំគ្នាដង្ហែហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ព្រមទាំងនាំយកជំរំជួបអុលឡោះតាអាឡា និងវត្ថុសក្ការៈទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងជំរំមកជាមួយដែរ។
ម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរត្រដាងស្លាបពីលើកន្លែងតម្កល់ហិប ដើម្បីបាំងហិប និងឈើស្នែង។
ឥឡូវនេះ សូមតាំងចិត្ត តាំងគំនិតស្វែងរកអុលឡោះតាអាឡាជាម្ចាស់របស់អស់លោក។ សូមក្រោកឡើងនាំគ្នាសង់ទីសក្ការៈរបស់អុលឡោះតាអាឡា ដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា និងគ្រឿងបរិក្ខារដ៏សក្ការៈរបស់អុលឡោះទៅតម្កល់ទុកក្នុងដំណាក់ដែលនឹងសង់ឡើង សម្រាប់នាមរបស់អុលឡោះតាអាឡា»។
ពួកអ៊ីមុាំសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ទៅតម្កល់ត្រង់កន្លែងដែលគេបម្រុងទុក ក្នុងទីសក្ការៈរបស់ដំណាក់ គឺក្នុងទីសក្ការៈបំផុតនៅក្រោមស្លាបរបស់ម៉ាឡាអ៊ីកាត់មានស្លាប។
ឱអុលឡោះដែលជាអ្នកគង្វាល នៃជនជាតិអ៊ីស្រអែលអើយ សូមស្តាប់យើងខ្ញុំ ទ្រង់ដឹកនាំពូជពង្សរបស់យូសុះ ដូចអ្នកគង្វាលដឹកនាំហ្វូងចៀម ឱអុលឡោះដែលនៅលើពួកម៉ាឡាអ៊ីកាត់មានស្លាបអើយ សូមសំដែងអំណាចដ៏រុងរឿងរបស់ទ្រង់
សូមសំដែងអំណាចឲ្យកុលសម្ព័ន្ធ អេប្រាអ៊ីម ពុនយ៉ាមីន និងម៉ាណាសេឃើញ សូមមកសង្គ្រោះយើងខ្ញុំផង!
អុលឡោះតាអាឡាគ្រងរាជ្យ ប្រជាជនទាំងឡាយត្រូវញ័ររន្ធត់។ ទ្រង់នៅពីលើពួកម៉ាឡាអ៊ីកាត់មានស្លាប ហើយផែនដីកក្រើកញាប់ញ័រ។
រូបម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរប្រឈមមុខគ្នាដោយឈ្ងោកមុខទៅរកគំរបហិប ព្រមទាំងត្រដាងស្លាបការពារគំរបហិបនេះទៀតផង។
«ឱអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ ទ្រង់ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ដែលនៅលើពួកម៉ាឡាអ៊ីកាត់មានស្លាប មានតែទ្រង់មួយគត់ដែលជាម្ចាស់របស់នគរទាំងប៉ុន្មាននៅលើផែនដី ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី។
សន្ធឹកស្លាបរបស់ពួកម៉ាឡាអ៊ីកាត់មានស្លាប លាន់ឮរហូតទៅដល់ទីលានខាងក្រៅ មានសូរស័ព្ទដូចសំឡេងរបស់អុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត។
គាត់វាស់ផ្នែកខាងក្នុងម៉ាស្ជិទ មានបណ្ដោយម្ភៃហត្ថ ទទឹងម្ភៃហត្ថ រួចគាត់ប្រាប់ខ្ញុំថា នេះជាទីសក្ការៈបំផុត។
គេក៏ចាត់មនុស្សឲ្យទៅស៊ីឡូ ហើយនាំយកហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់ដែលនៅលើពួកម៉ាឡាអ៊ីកាត់មានស្លាប។ កូនប្រុសទាំងពីររបស់លោកអេលី គឺហូបនី និងភីនេហាស មកជាមួយហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះដែរ។