Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 6:19 - អាល់គីតាប

19 ស៊ូឡៃ‌ម៉ាន​រៀប‌ចំ​ទី‌សក្ការៈ​នៅ​ផ្នែក​ខាង​ក្រោយ​ដំណាក់ សម្រាប់​តម្កល់​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ទ្រង់​រៀបចំ​ទី​បរិសុទ្ធ​បំផុត​ក្នុង​ព្រះ‌វិហារ សម្រាប់​ដាក់​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ស្ដេច​រៀបចំ​ទីសក្ការៈ​នៅ​ផ្នែក​ខាង​ក្រោយ​ព្រះ‌ដំណាក់ សម្រាប់​តម្កល់​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ទ្រង់​ក៏​រៀបចំ​ទី​បរិសុទ្ធ​បំផុត​ក្នុង​ព្រះ‌វិហារ សំរាប់​ដាក់​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 6:19
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​យក​ឈើ​តាត្រៅ​ពាស​ជញ្ជាំង ប៉ែក​ខាង​ក្រោយ​ដំណាក់​ពី​ក្រោម​រហូត​ដល់​លើ មាន​ប្រវែង​ម្ភៃ​ហត្ថ។ ផ្នែក​ខាង​ក្នុង​នេះ គាត់​ឲ្យ​គេ​រៀប‌ចំ​ធ្វើ​ជា​ទី‌សក្ការៈ និង​ទី‌សក្ការៈ​បំផុត។


ឈើ​តាត្រៅ​ដែល​គេ​ពាស​ផ្នែក​ខាង​ក្នុង​ដំណាក់ មាន​ឆ្លាក់​ជា​ក្បាច់​រចនា​រូប​ផ្កា​ក្រពុំ និង​រូប​ផ្កា​រីក។ គេ​ពាស​ជញ្ជាំង​ទាំង​អស់​ពី​ឈើ​តាត្រៅ ដោយ​ឥត​ឃើញ​ថ្ម​ឡើយ។


ជ្រុង​នីមួយៗ​របស់​ទី‌សក្ការៈ​មាន​ប្រវែង​ម្ភៃ​ហត្ថ កំពស់​ម្ភៃ​ហត្ថ ហើយ​ស្រោប​មាស​សុទ្ធ​ទាំង​អស់។ រីឯ​អាសនៈ មាន​ពាស​ទៅ​ដោយ​ឈើ​តាត្រៅ។


ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​សង់​បន្ទប់​អម ភ្ជាប់​ទៅ​នឹង​ជញ្ជាំង​ដំណាក់ ពោល​គឺ​ម៉ាស្ជិទ និង​ទី‌សក្ការៈ។ បន្ទប់​អម​ទាំង​នោះ​ស្ថិត​នៅ​ជុំ‌វិញ​ដំណាក់។


ជើង​ចង្កៀង និង​ចង្កៀង​ធ្វើ​អំពី​មាស​សុទ្ធ ដែល​ត្រូវ​ដុត​តាម​ក្បួន​តម្រា​នៅ​មុខ​ទី‌សក្ការៈ។


ពួក​អ៊ីមុាំ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ទៅ​តម្កល់​ត្រង់​កន្លែង​ដែល​គេ​បម្រុង​ទុក ក្នុង​ទី‌សក្ការៈ​របស់​ដំណាក់ គឺ​ក្នុង​ទី‌សក្ការៈ​បំផុត​នៅ​ក្រោម​ស្លាប​របស់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប។


ពេល​ខ្ញុំ​ស្រែក​រក​ទ្រង់ ពេល​ខ្ញុំ​លើក​ដៃ​ឆ្ពោះ​ទៅ​កាន់​ទី‌សក្ការៈ​បំផុត​ របស់​ទ្រង់ សូម​ទ្រង់​ស្តាប់​ពាក្យ​សូម‌អង្វរ របស់​ខ្ញុំ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម