ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 5:6 - អាល់គីតាប

សូម​ស្តេច​បញ្ជា​គេ​កាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់ ឲ្យ​ខ្ញុំ​ផង។ អ្នក​បម្រើ​របស់​ខ្ញុំ​នឹង​ធ្វើ​ការ​រួម​ជា​មួយ​អ្នក​បម្រើ​របស់​ស្តេច ដ្បិត​ស្តេច​ជ្រាប​ហើយ​ថា ក្នុង​ចំណោម​ពួក​ខ្ញុំ គ្មាន​នរណា​ម្នាក់​ប្រសប់​កាប់​ឈើ ដូច​អ្នក​ស្រុក​ស៊ីដូន​ទេ។ ខ្ញុំ​នឹង​បង់​ប្រាក់​ឈ្នួល​ឲ្យ​អ្នក​បម្រើ​របស់​ស្តេច តាម​ស្តេច​បង្គាប់»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នេះ សូម​ព្រះ‌រាជា​បង្គាប់​ឲ្យ​គេ​កាប់​ដើម​តា‌ត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ឲ្យ​ទូល‌បង្គំ​ផង។ ឯ​ពួក​អ្នក​បម្រើ​របស់​ទូល‌បង្គំ​នឹង​ធ្វើ​ការ​ជា‌មួយ​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​ទូល‌បង្គំ​នឹង​ចេញ​ឈ្នួល​ថ្វាយ​ទ្រង់​សម្រាប់​ពួក​អ្នក​បម្រើ​នោះ តាម​តែ​ទ្រង់​មាន​ព្រះ‌បន្ទូល ដ្បិត​ទ្រង់​ជ្រាប​ហើយ​ថា នៅ​ក្នុង​ពួក​សាសន៍​របស់​ទូល‌បង្គំ គ្មាន​អ្នក​ណា​ចេះ​កាប់​ឈើ​ដូច​ជា​ពួក​ស៊ីដូន​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ព្រះ‌ករុណា​បញ្ជា​គេ​កាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់ ឲ្យ​ទូលបង្គំ​ផង។ អ្នក​បម្រើ​របស់​ទូលបង្គំ​នឹង​ធ្វើ​ការ​រួម​ជា​មួយ​អ្នក​បម្រើ​របស់​ព្រះ‌ករុណា ដ្បិត​ព្រះ‌ករុណា​ជ្រាប​ហើយ​ថា ក្នុង​ចំណោម​ពួក​ទូលបង្គំ គ្មាន​នរណា​ម្នាក់​ប្រសប់​កាប់​ឈើ ដូច​អ្នក​ស្រុក​ស៊ីដូន​ទេ។ ទូលបង្គំ​នឹង​បង់​ប្រាក់​ឈ្នួល​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌ករុណា តាម​ព្រះ‌ករុណា​បង្គាប់»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​នេះ សូម​ព្រះ‌រាជា​បង្គាប់​ឲ្យ​គេ​កាប់​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ឲ្យ​ទូលបង្គំ ឯ​ពួក​បាវ​ទូលបង្គំ​គេ​នឹង​ធ្វើ​ការ​ជា​មួយ​នឹង​ពួក​បាវ​របស់​ទ្រង់ ហើយ​ទូលបង្គំ​នឹង​ចេញ​ឈ្នួល​ថ្វាយ​ទ្រង់​សំរាប់​ពួក​បាវ​ទ្រង់ តាម​តែ​ទ្រង់​មាន​បន្ទូល ដ្បិត​ទ្រង់​ជ្រាប​ហើយ​ថា នៅ​ក្នុង​ពួក​សាសន៍​នៃ​ទូលបង្គំ គ្មាន​អ្នក​ណា​ចេះ​កាប់​ឈើ​ដូច​ជា​ពួក​ស៊ីដូន​ទេ។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 5:6
20 ការដាក់ឲ្យឆ្លើយតបគ្នា  

កាណាន​បង្កើត​បាន​ស៊ីដូន ជា​កូន​ច្បង និង​ហេត


ស្តេច​ស៊ូឡៃ‌ម៉ាន​ប្រមូល​រទេះ​ចំបាំង និង​ពល​ទ័ព​សេះ​ទាំង​អស់​មក ឃើញ​មាន​រទេះ​ចំបាំង​ចំនួន​មួយ​ពាន់​បួន​រយ និង​ពល​ទ័ព​សេះ ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។ គាត់​ទុក​មួយ​ចំនួន​ឲ្យ​នៅ​ជា​មួយ​គាត់​ក្នុង​ក្រុង​យេរូ‌សាឡឹម និង​មួយ​ចំនួន​ទៀត ឲ្យ​ទៅ​នៅ​តាម​ក្រុង​នានា​ដែល​គាត់​បម្រុង​សម្រាប់​ទ័ព​ទាំង​នោះ។


កាល​ស្តេច​ហ៊ីរ៉ាម​ទទួល​សារ​ពី​ស្តេច​ស៊ូឡៃ‌ម៉ាន គាត់​មាន​អំណរ​ជា​ខ្លាំង រួច​មាន​ប្រសាសន៍​ថា៖ «ថ្ងៃ​នេះ សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ដែល​បាន​ប្រោស​ប្រទាន​កូន​ម្នាក់​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស‌វៃ ដល់​ស្តេច​ទត ដើម្បី​គ្រប់‌គ្រង​លើ​ប្រជា‌ជន​ដ៏​ច្រើន​នេះ»។


ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​យក​ឈើ​តាត្រៅ​ពាស​ជញ្ជាំង ប៉ែក​ខាង​ក្រោយ​ដំណាក់​ពី​ក្រោម​រហូត​ដល់​លើ មាន​ប្រវែង​ម្ភៃ​ហត្ថ។ ផ្នែក​ខាង​ក្នុង​នេះ គាត់​ឲ្យ​គេ​រៀប‌ចំ​ធ្វើ​ជា​ទី‌សក្ការៈ និង​ទី‌សក្ការៈ​បំផុត។


ជ្រុង​នីមួយៗ​របស់​ទី‌សក្ការៈ​មាន​ប្រវែង​ម្ភៃ​ហត្ថ កំពស់​ម្ភៃ​ហត្ថ ហើយ​ស្រោប​មាស​សុទ្ធ​ទាំង​អស់។ រីឯ​អាសនៈ មាន​ពាស​ទៅ​ដោយ​ឈើ​តាត្រៅ។


គាត់​ក៏​សង់​ក្រុង​ទាំង​ប៉ុន្មាន ទុក​ធ្វើ​ជា​ឃ្លាំង សម្រាប់​ដាក់​រទេះ​ចំបាំង និង​សម្រាប់​ពល‌សេះ។ ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​សង់​អ្វីៗ​ទាំង​អស់​ដែល​គាត់​ពេញ​ចិត្ត នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម នៅ​ស្រុក​លីបង់ និង​នៅ​ក្នុង​នគរ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​គាត់។


ស្តេច​ហ៊ីរ៉ាម​បាន​បញ្ជូន​ទាហាន​ជើង​ទឹក ដែល​ស្ទាត់​ជំនាញ​ខាង​សមុទ្រ ឲ្យ​ជួយ​បង្ហាត់​ទាហាន​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។


ព្រម​ទាំង​ឈើ​តាត្រៅ​ច្រើន​ឥត​គណនា ដ្បិត​អ្នក​ក្រុង​ស៊ីដូន និង​អ្នក​ក្រុង​ទីរ៉ុស បាន​នាំ​ឈើ​តាត្រៅ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​មក​ជូន​ស្តេច។


ស្តេច​ស៊ូឡៃ‌ម៉ាន​ប្រមូល​រទេះ​ចំបាំង និង​ពល​ទ័ព​សេះ​ទាំង​អស់​មក ឃើញ​មាន​រទេះ​ចំបាំង​ចំនួន​មួយ​ពាន់​បួន​រយ និង​ពល​ទ័ព​សេះ​ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។ គាត់​ទុក​មួយ​ចំនួន​ឲ្យ​នៅ​ជា​មួយ​គាត់ ក្នុង​ក្រុង​យេរូ‌សាឡឹម និង​មួយ​ចំនួន​ទៀត​ឲ្យ​ទៅ​នៅ​តាម​ក្រុង​នានា ដែល​គាត់​បម្រុង​សម្រាប់​ទ័ព​ទាំង​នោះ។


ខ្ញុំ​នឹង​ផ្តល់​ស្បៀង​ជា​ស្រូវ​ប្រាំ​មួយ​ពាន់​តោន ពោត​ប្រាំ​មួយ​ពាន់​តោន ស្រា​ទំពាំង‌បាយ‌ជូរ​ប្រាំ​បី​ពាន់​លីត្រ និង​ប្រេង​ឆា​ប្រាំ​បី​ពាន់​លីត្រ សម្រាប់​ផ្គត់‌ផ្គង់​អ្នក​បម្រើ​របស់​ស្តេច​ដែល​កាប់​ឈើ​នេះ»។


សូម​បញ្ជូន​ឈើ​តាត្រៅ ឈើ​កកោះ និង​ខ្លឹម​ច័ន្ទ​ពី​ភ្នំ​លីបង់ មក​ឲ្យ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ដឹង​ថា ពួក​អ្នក​បម្រើ​របស់​ស្តេច​ប្រសប់​កាប់​ឈើ​នៅ​ភ្នំ​លីបង់​ណាស់។ រីឯ​អ្នក​បម្រើ​របស់​ខ្ញុំ នឹង​ទៅ​ធ្វើ​ការ​រួម​ជា​មួយ​ពួក​គេ


ពួក​គេ​ជួល​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ព្រម​ទាំង​ផ្ដល់​ស្បៀង​អាហារ ភេសជ្ជៈ និង​ប្រេង​អូលីវ ដល់​អ្នក​ក្រុង​ស៊ីដូន និង​ក្រុង​ទីរ៉ុស ដើម្បី​ឲ្យ​ពួក​នោះ​នាំ​ឈើ​តាត្រៅ​តាម​សមុទ្រ ពី​ស្រុក​លីបង់ រហូត​មក​ដល់​កំពង់‌ផែ​យ៉ុប‌ប៉េ យោង​តាម​ការ​អនុញ្ញាត​របស់​ស្តេច​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស។


សំឡេង​របស់​អុលឡោះ‌តាអាឡា ធ្វើ​ឲ្យ​បាក់​ដើម​ឈើ​ដ៏​ធំៗ អុលឡោះ‌តាអាឡា​បំបាក់​ដើម​ឈើ​ដ៏​ធំៗ​នៅ​ភ្នំ​លីបង់។


ខ្ញុំ​ពោល​ទៅ​កាន់​ពួក​គេ​ថា: “ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា គួរ​គប្បី​បង់​ឈ្នួល នោះ​ចូរ​បង់​ឲ្យ​ខ្ញុំ​មក”។ បើ​អ្នក​រាល់​គ្នា​យល់​ថា មិន​គួរ​គប្បី​បង់ នោះ​មិន​បាច់​បង់​ទេ។ ពួក​គេ​បាន​ថ្លឹង​ប្រាក់​សាម‌សិប​ស្លឹង​ឲ្យ​ខ្ញុំ ទុក​ជា​ប្រាក់​ឈ្នួល។


កុំ​ប្រព្រឹត្ដ​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ ត្រូវ​គិត​តែ​ពី​ប្រព្រឹត្ដ​អំពើ​ល្អ​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ។


អុលឡោះ​បាន​ផ្ដល់​គុណ​មក​ឲ្យ​យើង​ម្នាក់ៗ​តាម​កំរិត​អំណោយ​ទាន ដែល​អាល់ម៉ា‌ហ្សៀស​ប្រទាន​មក​យើង។


ស្តេច​របស់​អ្នក​មិន​ត្រូវ​មាន​សេះ​ច្រើន ហើយ​ក៏​មិន​ត្រូវ​ឲ្យ​ប្រជា‌ជន​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប ដើម្បី​រក​សេះ​ឲ្យ​បាន​ច្រើន​ដែរ ដ្បិតអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​អ្នក​រាល់​គ្នា​ថា “មិន​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​នោះ​វិញ​ឡើយ”។


ជា​ទី​បញ្ចប់ បង​ប្អូន​អើយ សូម​បង​ប្អូន​គិត​តែ​អំពី​អ្វីៗ​ដែល​ពិត ថ្លៃ‌ថ្នូរ សុចរិត បរិសុទ្ធ គួរ​ឲ្យ​ស្រឡាញ់ គួរ​ឲ្យ​គោរព និង​គំនិត​ណា​ដែល​ល្អ​ឥត​ខ្ចោះ គួរ​ឲ្យ​កោត​សរសើរ។