សាការី 11:12 - អាល់គីតាប12 ខ្ញុំពោលទៅកាន់ពួកគេថា: “ប្រសិនបើអ្នករាល់គ្នាយល់ឃើញថា គួរគប្បីបង់ឈ្នួល នោះចូរបង់ឲ្យខ្ញុំមក”។ បើអ្នករាល់គ្នាយល់ថា មិនគួរគប្បីបង់ នោះមិនបាច់បង់ទេ។ ពួកគេបានថ្លឹងប្រាក់សាមសិបស្លឹងឲ្យខ្ញុំ ទុកជាប្រាក់ឈ្នួល។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 ខ្ញុំនិយាយនឹងគេថា៖ “បើការនេះល្អក្នុងភ្នែករបស់អ្នករាល់គ្នា ចូរឲ្យថ្លៃឈ្នួលមកខ្ញុំ ប៉ុន្តែបើមិនឲ្យទេ ចូរទុកចុះ!”។ នោះគេក៏ថ្លឹងកាក់ប្រាក់សាមសិប សម្រាប់ជាថ្លៃឈ្នួលរបស់ខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ខ្ញុំនិយាយទៅគេថា៖ «បើឯងរាល់គ្នាឃើញថាល្អ សូមឲ្យឈ្នួលមកខ្ញុំ ប៉ុន្តែ បើមិនបង់ ក៏ទុកវិញចុះ» ដូច្នេះ គេក៏ថ្លឹងប្រាក់សាមសិបដួងសម្រាប់ជាឈ្នួលរបស់ខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ខ្ញុំពោលទៅកាន់ពួកគេថា: “ប្រសិនបើអ្នករាល់គ្នាយល់ឃើញថា គួរគប្បីបង់ឈ្នួល នោះចូរបង់ឲ្យខ្ញុំមក”។ បើអ្នករាល់គ្នាយល់ថា មិនគួរគប្បីបង់ នោះមិនបាច់បង់ទេ។ ពួកគេបានថ្លឹងប្រាក់សាមសិបស្លឹង*ឲ្យខ្ញុំ ទុកជាប្រាក់ឈ្នួល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 នោះខ្ញុំនិយាយនឹងគេថា បើឯងរាល់គ្នាឃើញថាល្អ នោះសូមឲ្យឈ្នួលមកអញ ពុំនោះ កុំរវល់អី ដូច្នេះ គេក៏ថ្លឹងប្រាក់៣០ដួងសំរាប់ជាឈ្នួលរបស់ខ្ញុំ សូមមើលជំពូក |
ថ្ងៃមួយ ស្តេចអហាប់មានប្រសាសន៍ទៅកាន់លោកណាបោតថា៖ «ចូរប្រគល់ចម្ការទំពាំងបាយជូររបស់អ្នក មកឲ្យយើង ដើម្បីយើងយកទៅធ្វើសួនបន្លែ ព្រោះចម្ការនេះស្ថិតនៅជិតវាំងស្រាប់។ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរមួយល្អជាងចម្ការនេះទៅអ្នក ឬប្រសិនបើអ្នកចង់បានប្រាក់វិញ យើងនឹងបង់ឲ្យតាមតម្លៃចម្ការ»។
សូមស្តេចបញ្ជាគេកាប់ដើមតាត្រៅនៅភ្នំលីបង់ ឲ្យខ្ញុំផង។ អ្នកបម្រើរបស់ខ្ញុំនឹងធ្វើការរួមជាមួយអ្នកបម្រើរបស់ស្តេច ដ្បិតស្តេចជ្រាបហើយថា ក្នុងចំណោមពួកខ្ញុំ គ្មាននរណាម្នាក់ប្រសប់កាប់ឈើ ដូចអ្នកស្រុកស៊ីដូនទេ។ ខ្ញុំនឹងបង់ប្រាក់ឈ្នួលឲ្យអ្នកបម្រើរបស់ស្តេច តាមស្តេចបង្គាប់»។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «យើងនឹងមករកអ្នករាល់គ្នា ដើម្បីវិនិច្ឆ័យទោស។ យើងនឹងប្រញាប់ប្រញាល់ចោទប្រកាន់ ពួកគ្រូធ្មប់ និងពួកក្បត់ចិត្តយើង ពួកស្បថបំពាន ពួកសង្កត់សង្កិនកម្មករ ស្ត្រីមេម៉ាយ និងក្មេងកំព្រា ពួកធ្វើបាបជនបរទេស ហើយមិនគោរពកោតខ្លាចយើង»។