ស្បៀងអាហារប្រចាំថ្ងៃ សម្រាប់ផ្គត់ផ្គង់ក្នុងវាំងរបស់ស្តេចស៊ូឡៃម៉ាន មានដូចតទៅ: ម្សៅម៉ដ្ឋប្រាំបួនតោន ម្សៅធម្មតាដប់ប្រាំបីតោន
១ ពង្សាវតារក្សត្រ 5:11 - អាល់គីតាប ស្តេចស៊ូឡៃម៉ានបានផ្តល់ស្បៀងអាហាររៀងរាល់ឆ្នាំ មានស្រូវចំនួនប្រាំមួយពាន់តោន និងប្រេងឆាគុណភាពល្អ ចំនួនប្រាំបួនពាន់លីត្រ សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការក្នុងវាំងរបស់ស្តេចហ៊ីរ៉ាម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះបាទសាឡូម៉ូនបានថ្វាយស្រូវភោជ្ជសាលីពីរម៉ឺនរង្វាល់ដល់ស្ដេចហ៊ីរ៉ាម ទុកជាស្បៀងអាហារសម្រាប់ពួកដំណាក់របស់ទ្រង់ និងប្រេងសម្រាំងម្ភៃរង្វាល់ គឺព្រះបាទសាឡូម៉ូនបញ្ជូនទៅជូនស្ដេចហ៊ីរ៉ាមរាល់ឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនបានផ្ដល់ស្បៀងអាហាររៀងរាល់ឆ្នាំ មានស្រូវចំនួនប្រាំមួយពាន់តោន និងប្រេងឆាគុណភាពល្អចំនួនប្រាំបួនពាន់លីត្រ សម្រាប់ផ្គត់ផ្គង់សេចក្ដីត្រូវការក្នុងវាំងរបស់ព្រះបាទហ៊ីរ៉ាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយសាឡូម៉ូនក៏ថ្វាយស្រូវភោជ្ជសាលី២ម៉ឺនរង្វាល់ ដល់ហ៊ីរ៉ាម ទុកជាស្បៀងអាហារនៃពួកដំណាក់ទ្រង់ នឹងប្រេងសំរាំង២០រង្វាល់ គឺយ៉ាងនោះដែលសាឡូម៉ូនបញ្ជូនទៅហ៊ីរ៉ាមរាល់ៗតែឆ្នាំ |
ស្បៀងអាហារប្រចាំថ្ងៃ សម្រាប់ផ្គត់ផ្គង់ក្នុងវាំងរបស់ស្តេចស៊ូឡៃម៉ាន មានដូចតទៅ: ម្សៅម៉ដ្ឋប្រាំបួនតោន ម្សៅធម្មតាដប់ប្រាំបីតោន
ស្តេចហ៊ីរ៉ាមផ្តល់ឈើតាត្រៅ និងឈើកកោះទាំងប៉ុន្មាន តាមសេចក្តីត្រូវការរបស់ស្តេចស៊ូឡៃម៉ាន។
កូនរបស់លោកសេរ៉ាស មាន ស៊ីមរី អេថាន ហេម៉ាន កាល់កូល និងដារ៉ា គឺទាំងអស់មានប្រាំនាក់។
កូនចៅរបស់លោកម៉្រារី មានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នា ដូចតទៅ: ម៉ាសលី លិបនី ស៊ីម៉ាយ អ៊ូសា
ខ្ញុំនឹងផ្តល់ស្បៀងជាស្រូវប្រាំមួយពាន់តោន ពោតប្រាំមួយពាន់តោន ស្រាទំពាំងបាយជូរប្រាំបីពាន់លីត្រ និងប្រេងឆាប្រាំបីពាន់លីត្រ សម្រាប់ផ្គត់ផ្គង់អ្នកបម្រើរបស់ស្តេចដែលកាប់ឈើនេះ»។
ស្តេចស៊ូឡៃម៉ានមានទ្រព្យសម្បត្តិ និងប្រាជ្ញាលើសពីស្តេចទាំងប៉ុន្មាននៅលើផែនដី។
ឱអុលឡោះតាអាឡា ជាម្ចាស់សង្គ្រោះនៃខ្ញុំអើយ ពេលថ្ងៃខ្ញុំស្រែកអង្វរទ្រង់ ហើយពេលយប់ ខ្ញុំនៅតែរកទ្រង់ដដែល។
ខ្ញុំនឹងច្រៀងសរសើរចិត្ត មេត្តាករុណារបស់អុលឡោះតាអាឡា រហូតតទៅ។ ខ្ញុំនឹងប្រកាសអំពីចិត្តស្មោះស្ម័គ្រ របស់ទ្រង់ អស់កល្បជាអង្វែងតរៀងទៅ។
ស្តេចហេរ៉ូដមានទំនាស់ជាមួយអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន។ អ្នកទាំងនោះបានរួមចិត្ដគំនិតគ្នាចូលទៅជួបស្ដេច។ គេបានបញ្ចុះបញ្ចូលលោកបា្លសតុស ជាមហាតលិកឲ្យមកខាងគេ ហើយសូមសន្ដិភាពពីស្ដេច ដ្បិតស្រុករបស់គេទទួលស្បៀងអាហារពីនគរស្តេចហេរ៉ូដ។