Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 5:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌បាទ​សាឡូម៉ូន​បាន​ផ្ដល់​ស្បៀង​អាហារ​រៀង​រាល់​ឆ្នាំ មាន​ស្រូវ​ចំនួន​ប្រាំ​មួយ​ពាន់​តោន និង​ប្រេង​ឆា​គុណ‌ភាព​ល្អ​ចំនួន​ប្រាំ​បួន​ពាន់​លីត្រ សម្រាប់​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​ក្នុង​វាំង​របស់​ព្រះ‌បាទ​ហ៊ីរ៉ាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ហើយ​ព្រះបាទ​សាឡូម៉ូន​បាន​ថ្វាយ​ស្រូវ​ភោជ្ជ‌សាលី​ពីរ​ម៉ឺន​រង្វាល់​ដល់​ស្ដេច​ហ៊ីរ៉ាម ទុក​ជា​ស្បៀង​អាហារ​សម្រាប់​ពួក​ដំណាក់​របស់​ទ្រង់ និង​ប្រេង​សម្រាំង​ម្ភៃ​រង្វាល់ គឺ​ព្រះបាទ​សាឡូម៉ូន​បញ្ជូន​ទៅ​ជូន​ស្ដេច​ហ៊ីរ៉ាម​រាល់​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ហើយ​សាឡូម៉ូន​ក៏​ថ្វាយ​ស្រូវ​ភោជ្ជ‌សាលី​២​ម៉ឺន​រង្វាល់ ដល់​ហ៊ីរ៉ាម ទុក​ជា​ស្បៀង​អាហារ​នៃ​ពួក​ដំណាក់​ទ្រង់ នឹង​ប្រេង​សំរាំង​២០​រង្វាល់ គឺ​យ៉ាង​នោះ​ដែល​សាឡូម៉ូន​បញ្ជូន​ទៅ​ហ៊ីរ៉ាម​រាល់ៗ​តែ​ឆ្នាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ផ្តល់​ស្បៀង​អាហារ​រៀង​រាល់​ឆ្នាំ មាន​ស្រូវ​ចំនួន​ប្រាំ​មួយ​ពាន់​តោន និង​ប្រេង​ឆា​គុណ‌ភាព​ល្អ ចំនួន​ប្រាំ​បួន​ពាន់​លីត្រ សម្រាប់​ផ្គត់‌ផ្គង់​សេចក្តី​ត្រូវ​ការ​ក្នុង​វាំង​របស់​ស្តេច​ហ៊ីរ៉ាម។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 5:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ​សម្រាប់​ផ្គត់‌ផ្គង់​ក្នុង​វាំង​របស់​ព្រះ‌បាទ​សាឡូម៉ូន មាន​ដូច​ត​ទៅ: ម្សៅ‌ម៉ដ្ដ​ប្រាំ​បួន​តោន ម្សៅ​ធម្មតា​ដប់​ប្រាំ​បី​តោន


ព្រះ‌បាទ​ហ៊ីរ៉ាម​ថ្វាយ​ឈើ​តាត្រៅ និង​ឈើ​កកោះ​ទាំង​ប៉ុន្មាន តាម​សេចក្ដី​ត្រូវ​ការ​របស់​ព្រះ‌បាទ​សាឡូម៉ូន។


កូន​របស់​លោក​សេ‌រ៉ាស​មាន ស៊ីមរី អេថាន ហេ‌ម៉ាន កាល់‌កូល និង​ដារ៉ា គឺ​ទាំង​អស់​មាន​ប្រាំ​នាក់។


កូន​ចៅ​របស់​លោក​ម៉្រារី​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា ដូច​ត​ទៅ: ម៉ាស‌លី លីបនី ស៊ីម៉ាយ អ៊ូសា


ទូលបង្គំ​នឹង​ផ្ដល់​ស្បៀង​ជា​ស្រូវ​ប្រាំ​មួយ​ពាន់​តោន ពោត​ប្រាំ​មួយ​ពាន់​តោន ស្រា​ទំពាំង‌បាយជូរ​ប្រាំ​បី​ពាន់​លីត្រ និង​ប្រេង​ឆា​ប្រាំ​បី​ពាន់​លីត្រ សម្រាប់​ផ្គត់‌ផ្គង់​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ដែល​កាប់​ឈើ​នេះ»។


ព្រះ‌បាទ​សាឡូម៉ូន​មាន​ទ្រព្យ​សម្បត្តិ និង​ប្រាជ្ញា លើស​ពី​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី។


ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌សង្គ្រោះ​នៃ​ទូលបង្គំ​អើយ ពេល​ថ្ងៃ​ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ហើយ​ពេល​យប់ ទូលបង្គំ​នៅ​តែ​រក​ព្រះអង្គ​ដដែល។


ខ្ញុំ​នឹង​ច្រៀង​សរសើរ​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់ រហូត​ត​ទៅ។ ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ របស់​ព្រះអង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


ព្រះ‌បាទ​ហេរ៉ូដ​មាន​ទំនាស់​ជា​មួយ​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន។ អ្នក​ទាំង​នោះ​បាន​រួម​ចិត្ត​គំនិត​គ្នា​ចូល​ទៅ​គាល់​ស្ដេច។ គេ​បាន​បញ្ចុះ‌បញ្ចូល​លោក​ប្លាស‌តុស ជា​មហា‌តលិក​ឲ្យ​មក​ខាង​គេ ហើយ​ទូល​សូម​សន្តិ‌ភាព​ពី​ស្ដេច ដ្បិត​ស្រុក​របស់​គេ​ទទួល​ស្បៀង​អាហារ​ពី​នគរ​ព្រះ‌បាទ​ហេរ៉ូដ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម