ស្តេចបាននាំប្រជាជនឲ្យប្រព្រឹត្តអំពើបាប ព្រោះតែរូបគោនោះ។ ប្រជាជននាំគ្នាដង្ហែរូបគោ រហូតដល់ក្រុងដាន់។
១ ពង្សាវតារក្សត្រ 21:22 - អាល់គីតាប យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នក បានដូចពូជពង្សរបស់យេរ៉ូបោម ជាកូនរបស់នេបាត និងដូចពូជពង្សរបស់បាសា ជាកូនរបស់អហ៊ីយ៉ាដែរ ព្រោះអ្នកធ្វើឲ្យយើងខឹង ព្រមទាំងនាំប្រជាជនអ៊ីស្រអែលប្រព្រឹត្តអំពើបាបទៀតផង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងធ្វើឲ្យជំនួរវង្សរបស់ឯងដូចជាជំនួរវង្សរបស់យេរ៉ូបោម ជាកូននេបាត ហើយដូចជាជំនួរវង្សរបស់ប្អាសា ជាកូនអ័ហ៊ីយ៉ា ដោយព្រោះការប្រទាំង ដែលឯងបានធ្វើឲ្យយើងក្រោធក្នុងព្រះហឫទ័យ ហើយបានបណ្ដាលឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានដូចពូជពង្សរបស់យេរ៉ូបោម ជាកូនរបស់នេបាត និងដូចពូជពង្សរបស់បាសា ជាកូនរបស់អហ៊ីយ៉ាដែរ ព្រោះអ្នកធ្វើឲ្យយើងខឹង ព្រមទាំងនាំប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទៀតផង”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងធ្វើឲ្យជំនួរវង្សរបស់ឯងបានដូចជាជំនួរវង្សរបស់យេរ៉ូបោម ជាកូននេបាត ហើយដូចជាជំនួរវង្សរបស់ប្អាសា ជាកូនអ័ហ៊ីយ៉ា ដោយព្រោះការប្រទាំង ដែលឯងបានធ្វើឲ្យអញបានក្នាញ់ក្នុងព្រះទ័យ ហើយបានបណ្តាលឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ |
ស្តេចបាននាំប្រជាជនឲ្យប្រព្រឹត្តអំពើបាប ព្រោះតែរូបគោនោះ។ ប្រជាជននាំគ្នាដង្ហែរូបគោ រហូតដល់ក្រុងដាន់។
អំពើទាំងនេះ នាំឲ្យរាជវង្សរបស់ស្តេចយេរ៉ូបោមប្រព្រឹត្តអំពើបាប ហេតុនេះហើយបានជារាជវង្សនេះត្រូវរលាយសូន្យបាត់ពីផែនដី។
ទ្រង់បោះបង់ចោលអ៊ីស្រអែល ព្រោះតែស្តេចយេរ៉ូបោមប្រព្រឹត្តអំពើបាប និងនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ»។
ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា និងដើរតាមផ្លូវរបស់ស្តេចយេរ៉ូបោម គឺគាត់ប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ។
កាលបានឡើងសោយរាជ្យហើយ ស្តេចស៊ីមរីប្រហារជីវិតរាជវង្សរបស់ស្តេចបាសាទាំងមូល ឥតទុកប្រុសៗណាម្នាក់ឲ្យនៅរស់ឡើយ ទោះបីក្នុងចំណោមញាតិវង្ស ឬក្នុងចំណោមអ្នកនាំសារក្តី។
ស្តេចដើរតាមផ្លូវរបស់ស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត ឥតចន្លោះត្រង់ណាឡើយ គឺស្តេចនាំប្រជាជនអ៊ីស្រអែលប្រព្រឹត្តអំពើបាប បណ្តាលឲ្យអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីស្រអែល ទ្រង់ខឹង ដោយពួកគេថ្វាយបង្គំព្រះក្លែងក្លាយដ៏ឥតបានការ។
ហេតុនេះ យើងនឹងលុបបំបាត់អ្នក ព្រមទាំងពូជពង្សចោល។ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នក បានដូចពូជពង្សរបស់យេរ៉ូបោម ជាកូនរបស់នេបាតដែរ។
ដូច្នេះ សូមអ្នករាល់គ្នាជ្រាបថា បន្ទូលទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាថ្លែងប្រឆាំងនឹងរាជវង្សរបស់ស្តេចអហាប់ សុទ្ធតែបានសម្រេចឥតខ្វះត្រង់ណាឡើយ! អុលឡោះតាអាឡាបានសម្រេចតាមសេចក្តីទាំងប៉ុន្មានដែលទ្រង់មានបន្ទូលតាមរយៈណាពីអេលីយ៉េស ជាអ្នកបម្រើរបស់ទ្រង់»។
យើងនឹងប្រព្រឹត្តចំពោះក្រុមគ្រួសារអហាប់ ដូចយើងបានប្រព្រឹត្តចំពោះក្រុមគ្រួសារយេរ៉ូបោម ជាកូនរបស់នេបាត និងក្រុមគ្រួសារបាសា ជាកូនរបស់អហ៊ីយ៉ា។
អ្នកណាធ្វើអំពើអាក្រក់តបស្នងនឹងអំពើល្អ ភាពអន្តរាយនៅមិនឆ្ងាយពីផ្ទះរបស់អ្នកនោះទេ។