Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 16:26 - អាល់គីតាប

26 ស្តេច​ដើរ​តាម​ផ្លូវ​របស់​ស្តេច​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ឥត​ចន្លោះ​ត្រង់​ណា​ឡើយ គឺ​ស្តេច​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល​ប្រព្រឹត្ត​អំពើ​បាប បណ្តាល​ឲ្យអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីស្រ‌អែល ទ្រង់​ខឹង ដោយ​ពួក​គេ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​ដ៏​ឥត​បាន​ការ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ដ្បិត​ទ្រង់​បាន​ប្រតិ‌បត្តិ​តាម​អស់​ទាំង​ផ្លូវ និង​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ជា​អ្នក​ដែល​បណ្ដាល​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​ដែរ គឺ​ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល​មាន​សេចក្ដី​ក្រោធ ដោយ‌សារ​រូប​ព្រះ​របស់​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ស្ដេច​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ឥត​ចន្លោះ​ត្រង់​ណា​ឡើយ គឺ​ស្ដេច​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ៊ីស្រា‌អែល ទ្រង់​ព្រះ‌ពិរោធ ដោយ​ពួក​គេ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​ដ៏​ឥត​បាន​ការ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ដ្បិត​ទ្រង់​បាន​ប្រតិ‌បត្តិ​តាម​អស់​ទាំង​ផ្លូវ នឹង​អំពើ​បាប របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ជា​អ្នក​ដែល​បណ្តាល​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​តាម​ដែរ គឺ​ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រាអែល​មាន​សេចក្ដី​ក្រោធ ដោយ‌សារ​របស់​ជា​អសារ​ឥត​ការ​របស់​គេ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 16:26
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ‌ការណ៍​នេះ​កើត​មាន ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ស្តេច​បាសា និង​ស្តេច​អេឡា​ជា​កូន បាន​ប្រព្រឹត្ត ព្រម​ទាំង​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល ឲ្យ​ប្រពឹត្ត​អំពើ​បាប​ដែរ បណ្តាល​ឲ្យអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ខឹង ដោយ‌សារ​ពួក​គេ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ។


ស្តេច​ស្លាប​ដូច្នេះ ព្រោះ​តែ​អំពើ​បាប និង​អំពើ​អាក្រក់​ដែល​គាត់​បាន​ប្រព្រឹត្ត មិន​គាប់​បំណងអុលឡោះ‌តាអាឡា គឺ​គាត់​ដើរ​តាម​ផ្លូវ​របស់​ស្តេច​យេរ៉ូ‌បោម ដោយ​ប្រព្រឹត្ត​អំពើ​បាប ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។


«យើង​បាន​លើក​អ្នក​ពី​ធូលី​ដី ហើយ​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។ ប៉ុន្តែ អ្នក​ដើរ​តាម​ផ្លូវ​របស់​យេរ៉ូ‌បោម ហើយ​នាំ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ឲ្យ​ប្រព្រឹត្ត​អំពើ​បាប បណ្តាល​ឲ្យ​យើង​ខឹង។


កិច្ច​ការ​ផ្សេងៗ​របស់​ស្តេច​អូមរី គឺ​អ្វីៗ​ដែល​ស្តេច​បាន​ប្រព្រឹត្ត និង​វីរភាព​ដ៏​អង់‌អាច​របស់​ស្តេច​សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


អុលឡោះ‌តាអាឡា​ធ្លាប់​មាន​បន្ទូល​មក​កាន់​ស្តេច​បាសា ព្រម​ទាំង​រាជ​វង្ស​តាម​រយៈ​ណាពី​យេហ៊ូវ ជា​កូន​របស់​លោក​ហា‌ណា‌នី​ដែរ ព្រោះ​ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​យ៉ាង​មិន​គាប់​បំណងអុលឡោះ‌តាអាឡា ដែល​បណ្តាល​ឲ្យ​ទ្រង់​ខឹង។ ស្តេច​បាសា​បាន​ប្រព្រឹត្ត​អំពើ​បាប​ដូច​រាជ‌វង្ស​របស់​ស្តេច​យេរ៉ូ‌បោម​ដែរ។ មួយ​វិញ​ទៀត ស្តេច​បាន​សម្លាប់​រង្គាល​រាជ‌វង្ស​របស់​ស្តេច​យេរ៉ូ‌បោម។


ខ្ញុំ​សូម​ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា​ហើយ ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​អស់​អ្នក ដែល​គោរព​បម្រើ​ព្រះ​ក្លែង‌ក្លាយ​ទេ។


ជំនឿ​សាសនា​របស់​សាសន៍​នានា សុទ្ធ​តែ​ឥត​បាន​ការ។ ពួក​គេ​កាប់​ដើម​ឈើ​ពី​ក្នុង​ព្រៃ ហើយ​ជាង​ក៏​យក​ពន្លាក​មក​ដាប់​ឆ្លាក់​ធ្វើ​ជា​រូប


ពួក​គេ​សុទ្ធ​តែ​ល្ងី‌ល្ងើ និង​លេលា​ទាំង​អស់​គ្នា ដោយ​គោរព​រូប​ព្រះ​ធ្វើ​ពី​ឈើ​ដែល​ឥត​បាន​ការ


ក្នុង​ចំណោម​ព្រះ​ដ៏​ឥត​បាន​ការ​របស់ ប្រជា‌ជាតិ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​អាច​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​បាន​ទេ! សូម្បី​តែ​មេឃ​ផ្ទាល់ ក៏​មិន​អាច​បង្អុរ​ភ្លៀង​ចុះ​មក​បាន​ដែរ។ ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ មាន​តែ​ទ្រង់​ទេ​ដែល​អាច​បង្អុរ​ភ្លៀង​បាន យើង​ខ្ញុំ​សង្ឃឹម​លើ​ទ្រង់​តែ​មួយ​ប៉ុណ្ណោះ ត្បិត​ហេតុ‌ការណ៍​ទាំង​នេះ​កើត​មក​ពី​ទ្រង់។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​កម្លាំង និង​ជា​កំពែង​ដ៏​រឹង‌មាំ​របស់​ខ្ញុំ នៅ​ពេល​មាន​អាសន្ន ទ្រង់​ជា​ជំរក របស់​ខ្ញុំ។ ប្រជា‌ជាតិ​នានា​ដែល​នៅ​ទី​ដាច់​ស្រយាល នឹង​នាំ​គ្នា​មក​រក​ទ្រង់ ទាំង​ពោល​ថា “ដូនតា​របស់​យើង​បាន​ទទួល​ព្រះ​ក្លែង‌ក្លាយ ទុក​ជា​កេរ​ដំណែល ជា​ព្រះ​ឥត​បាន​ការ គ្មាន​ប្រយោជន៍​អ្វី​សោះ!


ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​យើង​បាន​បំភ្លេច​យើង គេ​នាំ​គ្នា​ជូន​គ្រឿង​សក្ការ‌បូជា ដល់​ព្រះ​ក្លែង‌ក្លាយ ដែល​បណ្ដាល​ឲ្យ​ពួក​គេ​ជំពប់​ដួល នៅ​តាម​ផ្លូវ​ដែល​ពួក​គេ​ធ្លាប់​ដើរ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួន ទៅ​ដើរ​តាម​ផ្លូវ​ដែល​មិន​ទាន់​ត្រួស‌ត្រាយ។


សំរែក​យំ​សោក​នៃ​ប្រជា‌ជន​របស់​ខ្ញុំ លាន់​ឮ​ពី​ដែន​ដី​ដ៏​សែន​ឆ្ងាយ អុលឡោះ‌តាអាឡា​លែង​នៅ​ក្រុង​ស៊ីយ៉ូន​ហើយ​ឬ? ក្រុង​ស៊ីយ៉ូន​លែង​មាន​ស្តេច​ហើយ​ឬ? «ហេតុ​អ្វី​បាន​ជា​ពួក​គេ​ធ្វើ​ឲ្យ​យើង​ខឹង ដោយ‌សារ​រូប​ព្រះ​ក្លែង‌ក្លាយ​ជា​ព្រះ​ឥត​បាន​ការ របស់​សាសន៍​ដទៃ​ដូច្នេះ?»។


អ្នក​ធ្វើ​តាម​ច្បាប់​របស់​ស្ដេច​អ៊ុមរី និង​ប្រព្រឹត្ត​តាម​អំពើ​ទាំង​ប៉ុន្មាន ដែល​រាជ‌វង្ស​ស្ដេច​អហាប់​ធ្លាប់​ប្រព្រឹត្ត អ្នក​រស់​នៅ​តាម​ទម្លាប់​របស់​ពួក​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ អ្នក​ត្រូវ​តក់‌ស្លុត ហើយ​អ្នក​ក្រុង​ត្រូវ​គេ​ប្រមាថ​មាក់‌ងាយ។ អ្នក​រាល់​គ្នា​នឹង​រង​នូវ​ភាព​អាម៉ាស់​នៃ​ប្រជា‌ជន របស់​យើង»។


«ហេតុ​អ្វី​បាន​ជា​បង​ប្អូន​នាំ​គ្នា​ធ្វើ​ដូច្នេះ? យើង​ខ្ញុំ​ក៏​ជា​មនុស្ស​ធម្មតា​ដូច​បង​ប្អូន​ដែរ យើង​ខ្ញុំ​នាំ​ដំណឹង‌ល្អ​មក​ជម្រាប​ជូន​បង​ប្អូន គឺ​សូម​បង​ប្អូន​ងាក​ចេញ​ពី​ការ​ថ្វាយ‌បង្គំ​រូប​សំណាក​ឥត​ប្រយោជន៍​នេះ ហើយ​បែរ​មក​រក​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ជានិច្ច​វិញ ជា​ម្ចាស់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ​ផែនដី សមុទ្រ និង​អ្វីៗ​សព្វ​សារពើ​ដែល​មាន​នៅ​ទី​ទាំង​នោះ​ផង។


ពួក​គេ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ប្រច័ណ្ឌ ដោយ​សារ​ព្រះ‌ក្លែង‌ក្លាយ ពួក​គេ​ធ្វើ​ឲ្យ​យើង​ខឹង ដោយ​សារ​ព្រះ​ដែល​ឥត​បាន​ការ។ ដូច្នេះ យើង​ក៏​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ប្រច័ណ្ឌ ដោយ​សារ​មនុស្ស​ដែល​មិន​មែន​ជា​ប្រជា‌ជន យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ខឹង ដោយ​សារ​ប្រជា‌ជាតិ​ដែល​មិន​ដឹង​ខុស​ត្រូវ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម