ពួកគេវាយសត្រូវរៀងៗខ្លួន ធ្វើឲ្យពួកស៊ីរីបាក់ទ័ព ហើយអ៊ីស្រអែលនាំគ្នាដេញតាម។ រីឯស្តេចបេនហាដាដ ជាស្តេចស្រុកស៊ីរីជិះសេះរត់ទៅជាមួយពលទ័ពសេះខ្លះទៀត។
១ ពង្សាវតារក្សត្រ 20:21 - អាល់គីតាប ស្តេចស្រុកអ៊ីស្រអែលចេញមកវាយពលទ័ពសេះ និងរទេះចំបាំង ធ្វើឲ្យកងទ័ពស៊ីរីបរាជ័យយ៉ាងធ្ងន់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចអ៊ីស្រាអែលចេញទៅវាយទាំងពួកទ័ពសេះ និងរទេះចម្បាំង ប្រហារជីវិតពួកស៊ីរីយ៉ាងសន្ធឹក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចស្រុកអ៊ីស្រាអែលចេញមកវាយពលទ័ពសេះ និងរទេះចម្បាំង ធ្វើឲ្យកងទ័ពស៊ីរីបរាជ័យយ៉ាងធ្ងន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះគឺស្តេចអ៊ីស្រាអែល ទ្រង់ចេញទៅវាយទាំងពួកទ័ពសេះ នឹងរទេះចំបាំង ប្រហារជីវិតពួកស៊ីរីយ៉ាងសន្ធឹក។ |
ពួកគេវាយសត្រូវរៀងៗខ្លួន ធ្វើឲ្យពួកស៊ីរីបាក់ទ័ព ហើយអ៊ីស្រអែលនាំគ្នាដេញតាម។ រីឯស្តេចបេនហាដាដ ជាស្តេចស្រុកស៊ីរីជិះសេះរត់ទៅជាមួយពលទ័ពសេះខ្លះទៀត។
ពេលនោះណាពីចូលទៅជួបស្តេចអ៊ីស្រអែល ហើយជម្រាបថា៖ «សូមស្តេចក្លាហានឡើង ហើយសូមទ្រង់បង្ហាញមើលថា តើស្តេចត្រូវធ្វើយ៉ាងណា ដ្បិតឆ្នាំក្រោយស្តេចស្រុកស៊ីរីមុខជាលើកទ័ពមកច្បាំងនឹងស្តេចទៀតមិនខាន»។
ប៉ុន្តែ នេះជាការតូចតាច នៅចំពោះអុលឡោះតាអាឡាប៉ុណ្ណោះ។ ទ្រង់នឹងប្រគល់ជនជាតិម៉ូអាប់ មកក្នុងកណ្តាប់ដៃរបស់ស្តេច។
ជនជាតិម៉ូអាប់នាំគ្នាទៅដល់ជំរំរបស់អ៊ីស្រអែល កងទ័ពអ៊ីស្រអែលក៏ចេញមកវាយប្រហារជនជាតិម៉ូអាប់ដែលបាក់ទ័ពរត់នៅចំពោះមុខពួកគេ។ កងទ័ពអ៊ីស្រអែលដេញតាមប្រហារជនជាតិម៉ូអាប់ ចូលរហូតដល់ក្នុងស្រុក ហើយវាយពួកគេឲ្យបរាជ័យយ៉ាងធ្ងន់។
យ៉ូស្វេ និងជនជាតិអ៊ីស្រអែល បានវាយប្រហារជនជាតិអាម៉ូរីឲ្យបរាជ័យយ៉ាងធ្ងន់ស្ទើរតែផុតពូជ ប៉ុន្តែ មានពួកគេខ្លះបានរត់រួចចូលទៅក្នុងក្រុងនានាដែលមានកំពែងការពារ។
លោកយែបថាបានវាយកំទេចពួកគេយ៉ាងដំណំ គឺចាប់តាំងពីក្រុងអារ៉ូអ៊ើរ រហូតដល់តំបន់ជិតខាងក្រុងមីនីត-សរុបទាំងអស់ម្ភៃក្រុង-បន្ទាប់មក រហូតដល់ក្រុងអបិល-កេរ៉ាមីម។ ជនជាតិអ៊ីស្រអែលបានធ្វើឲ្យជនជាតិអាំម៉ូនបរាជ័យបាក់មុខយ៉ាងខ្លាំង។
លោកប្រកាសថា៖ «ចូរមកតាមខ្ញុំ ដ្បិតអុលឡោះតាអាឡាបានប្រគល់សាសន៍ម៉ូអាប់ ជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា មកក្នុងកណ្តាប់ដៃអ្នករាល់គ្នាហើយ!»។ ពួកគេទៅជាមួយគាត់ ហើយវាយយកកន្លែងទឹករាក់ សម្រាប់ឆ្លងទន្លេយ័រដាន់ ពីជនជាតិម៉ូអាប់ ពួកគេមិនឲ្យនរណាម្នាក់ឆ្លងតាមនោះឡើយ។
កងទ័ពអ៊ីស្រអែល និងកងទ័ពយូដាក៏ស្ទុះឡើង នាំគ្នាស្រែកហ៊ោ ហើយដេញតាមពួកភីលីស្ទីនរហូតដល់ច្រកចូលជ្រលងភ្នំ និងរហូតដល់មាត់ទ្វារក្រុងអេក្រូន។ សាកសពរបស់ពួកភីលីស្ទីនដេកដួល ហូរហែតាមផ្លូវទៅស្អារ៉ែម រហូតដល់ក្រុងកាថ និងក្រុងអេក្រូន។
សង្គ្រាមចេះតែកើតមាន តទៅមុខទៀត។ ទតចេញទៅច្បាំងជាមួយពួកភីលីស្ទីន ធ្វើឲ្យពួកគេបរាជ័យយ៉ាងធ្ងន់ ហើយបាក់ទ័ពរត់ចំពោះមុខគាត់។