Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 20:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 នេះ​គឺ​ស្តេច​អ៊ីស្រាអែល ទ្រង់​ចេញ​ទៅ​វាយ​ទាំង​ពួក​ទ័ព​សេះ នឹង​រទេះ​ចំបាំង ប្រហារ​ជីវិត​ពួក​ស៊ីរី​យ៉ាង​សន្ធឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ស្តេច​អ៊ីស្រា‌អែល​ចេញ​ទៅ​វាយ​ទាំង​ពួក​ទ័ព​សេះ និង​រទេះ​ចម្បាំង ប្រហារ​ជីវិត​ពួក​ស៊ីរី​យ៉ាង​សន្ធឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ចេញ​មក​វាយ​ពល​ទ័ព​សេះ និង​រទេះ​ចម្បាំង ធ្វើ​ឲ្យ​កង‌ទ័ព​ស៊ីរី​បរា‌ជ័យ​យ៉ាង​ធ្ងន់។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ស្តេច​ស្រុក​អ៊ីស្រ‌អែល​ចេញ​មក​វាយ​ពល​ទ័ព​សេះ និង​រទេះ​ចំបាំង ធ្វើ​ឲ្យ​កង‌ទ័ព​ស៊ីរី​បរា‌ជ័យ​យ៉ាង​ធ្ងន់។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 20:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រប់​គ្នា​ក៏​សំឡាប់​ខ្មាំង​សត្រូវ​ដែល​ត​នឹង​ខ្លួន ដូច្នេះ ពួក​ស៊ីរី​គេ​បែក‌ខ្ញែក​រត់​ទៅ ហើយ​ពួក​អ៊ីស្រាអែល​ក៏​ដេញ​តាម​ឯ​បេន-ហាឌាឌ់ ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ជិះ​សេះ​រត់​រួច​ជា​មួយ​នឹង​ពួក​ទ័ព​សេះ


រួច​មក ហោរា​នោះ​ក៏​ចូល​ទៅ​ឯ​ស្តេច​អ៊ីស្រាអែល​ទូល​ថា សូម​ទ្រង់​ទៅ​ចំរើន​កំឡាំង​ឡើង ហើយ​ខំ​ប្រឹង​មើល​ការ​ដែល​ទ្រង់​ធ្វើ ដ្បិត​ដល់​ចូល​ឆ្នាំ​ថ្មី ស្តេច​ស៊ីរី​នឹង​ឡើង​មក​ច្បាំង​នឹង​ទ្រង់​ទៀត


ឯ​ការ​នេះ​ក៏​ជា​ការ​យ៉ាង​តូច នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទេ គឺ​ព្រះ‌ទ្រង់​នឹង​ប្រគល់​សាសន៍​ម៉ូអាប់​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ទ្រង់​ទៀត


ដូច្នេះ ក៏​នាំ​គ្នា​ទៅ​ដល់​ទី​បោះ​ទ័ព​នៃ​ពួក​អ៊ីស្រាអែល តែ​ពួក​អ៊ីស្រាអែល​ក្រោក​ឡើង ប្រហារ​ពួក​ម៉ូអាប់​ឲ្យ​គេ​រត់​ទៅ​នៅ​មុខ​ខ្លួន ពួក​អ៊ីស្រាអែល​ក៏​ចេះ​តែ​ដេញ​តាម វាយ​ពួក​ម៉ូអាប់​ទៅ រហូត​ដល់​ក្នុង​ស្រុក​គេ


លុះ​យ៉ូស្វេ នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​សំឡាប់​គេ ដោយ​ការ​ប្រហារ​ជីវិត​យ៉ាង​សំបើម ទាល់​តែ​គេ​បាន​វិនាស​អស់​រលីង​ទៅ ហើយ​ពួក​គេ​ដែល​សល់​នៅ បាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​មាន​កំផែង​រួច​ហើយ


លោក​ប្រហារ​ជីវិត​គេ​យ៉ាង​សំបើម ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ មក​ដល់​ក្រុង​មីនីត ទាំង​អស់​បាន​ទី​ក្រុង​២០ ហើយ​រហូត​ដល់​អេបិល-កេរ៉ា‌មីម​ថែម​ទៀត ពួក​កូន​ចៅ​អាំម៉ូន​ក៏​ត្រូវ​ក្រាប​ចុះ​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល។


លោក​បង្គាប់​ថា ចូរ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ពួក​សាសន៍​ម៉ូអាប់​ជា​ខ្មាំង​សត្រូវ មក​ក្នុង​កណ្តាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ​គេ​ក៏​ចុះ​តាម​លោក​ទៅ ចាប់​យក​ទី​ឆ្លង​ទន្លេ​យ័រដាន់​ពី​សាសន៍​ម៉ូអាប់ ឥត​បើក​ឲ្យ​អ្នក​ណា​មួយ​ឆ្លង​សោះ​ឡើយ


ឯ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា​ក៏​ក្រោក​ឡើង​ស្រែក​ហ៊ោ​ទាំង​អស់​គ្នា ដេញ​តាម​ពួក​ភីលីស្ទីន​ទៅ​ក្នុង​វាល​ច្រក​ភ្នំ រហូត​ដល់​ទ្វារ​ក្រុង​អេក្រុន ហើយ​ពួក​ភីលីស្ទីន​ដែល​ត្រូវ​របួស គេ​ក៏​ដួល​តាម​ផ្លូវ​ដែល​ទៅ​ឯ​ស្អារ៉ែម រហូត​ដល់​ក្រុង​កាថ នឹង​ក្រុង​អេក្រុន


សម័យ​នោះ កើត​មាន​ចំបាំង​ម្តង​ទៀត ហើយ​ដាវីឌ​ក៏​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន ប្រហារ​សំឡាប់​ជីវិត​គេ​យ៉ាង​សំបើម គេ​ក៏​រត់​ពី​មុខ​លោក​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម