កាលអេលីយ៉េសឮសំឡេងនោះ គាត់យកអាវធំមកគ្របមុខ ហើយចេញទៅឈរនៅមាត់គុហា។ គាត់ឮសំឡេងថា៖ «អេលីយ៉េសអើយ អ្នកមកទីនេះធ្វើអ្វី?»។
១ ពង្សាវតារក្សត្រ 19:19 - អាល់គីតាប អេលីយ៉េសចាកចេញពីទីនោះទៅជួបនឹងអេលីយ៉ាសាក់ ជាកូនរបស់លោកសាផាតកំពុងតែភ្ជួរស្រែ។ មានអ្នកភ្ជួរទាំងអស់ដប់ពីរនាក់ អេលីយ៉ាសាក់ភ្ជួរក្រោយគេបង្អស់។ អេលីយ៉េសចូល ទៅជិតអេលីយ៉ាសាក់ រួចដោះអាវធំរបស់គាត់បោះទៅលើអេលីយ៉ាសាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកក៏ចេញពីទីនោះ ទៅរកអេលីសេ ជាកូនសាផាត ឃើញកំពុងតែភ្ជួរ មានគោដប់ពីរនឹមភ្ជួរនៅខាងមុខគាត់ គឺគាត់ដែលភ្ជួរដោយនឹមក្រោយបង្អស់ នៅខណៈនោះ លោកអេលីយ៉ាក៏ដើរតម្រង់ទៅរកគាត់ ហើយបោះក្រមាទៅលើគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីយ៉ាចាកចេញពីទីនោះទៅ ជួបនឹងលោកអេលីសេ ជាកូនរបស់លោកសាផាត កំពុងតែភ្ជួរស្រែ។ មានអ្នកភ្ជួរទាំងអស់ដប់ពីរនាក់ លោកអេលីសេភ្ជួរក្រោយគេបង្អស់។ លោកអេលីយ៉ាចូលទៅជិតគាត់ រួចដោះអាវធំរបស់លោកបោះទៅលើគាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ លោកក៏ចេញពីទីនោះ ទៅរកអេលីសេ ជាកូនសាផាត ឃើញកំពុងតែភ្ជួរ មានគោ១២នឹមភ្ជួរនៅខាងមុខគាត់ គឺគាត់ដែលភ្ជួរដោយនឹមក្រោយបង្អស់ នៅខណនោះ អេលីយ៉ាក៏ដើរដំរង់ទៅឯគាត់ ហើយបោះក្រមាខ្លួនទៅលើ |
កាលអេលីយ៉េសឮសំឡេងនោះ គាត់យកអាវធំមកគ្របមុខ ហើយចេញទៅឈរនៅមាត់គុហា។ គាត់ឮសំឡេងថា៖ «អេលីយ៉េសអើយ អ្នកមកទីនេះធ្វើអ្វី?»។
បន្ទាប់មក ត្រូវតែងតាំងយេហ៊ូវ ជាកូនរបស់នឹមស៊ី ឲ្យធ្វើជាស្តេចលើស្រុកអ៊ីស្រអែល រួចតែងតាំងអេលីយ៉ាសាក់ ជាកូនរបស់សាផាតនៅអេបិល-មហូឡា ឲ្យធ្វើជាណាពីជំនួសអ្នក។
ពេលនោះ អេលីយ៉េសយកអាវធំរបស់គាត់មកមូរ ហើយវាយទឹកទន្លេ ទឹកក៏ញែកចេញពីគ្នា។ អ្នកទាំងពីរដើរកាត់បាតទន្លេ។
ម៉ូសាឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេករបស់គាត់ និងជាអ៊ីមុាំនៅស្រុកម៉ាឌាន។ ម៉ូសានាំហ្វូងសត្វទៅខាងនាយវាលរហោស្ថាន រហូតដល់ភ្នំហោរែប ជាភ្នំរបស់អុលឡោះ។
ណាពីអេម៉ុសឆ្លើយថា៖ «ខ្ញុំមិនមែនជាណាពី ឬជាសមាជិកនៃក្រុមណាពីទេ គឺខ្ញុំជាអ្នកឃ្វាលគោ និងជាអ្នកចម្ការ។
ប៉ុន្តែ អុលឡោះតាអាឡាយកខ្ញុំពីក្រោយហ្វូងគោ ហើយទ្រង់មានបន្ទូលមកខ្ញុំថា: “ទៅ! ចូរនាំពាក្យយើងទៅថ្លែងប្រាប់អ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើងក្នុងនាមយើង”។
ម្នាក់ៗបែរជាពោលថា “ខ្ញុំមិនមែនជាណាពីទេ ខ្ញុំជាអ្នកស្រែចម្ការ ខ្ញុំភ្ជួររាស់ដីដែលគេឲ្យខ្ញុំទិញតាំងពីក្មេងមក”។
អ្នកខ្លះត្រូវគេយកដុំថ្មគប់សម្លាប់ ត្រូវគេសម្លាប់ដោយអារនឹងរណា ត្រូវគេសម្លាប់ដោយមុខដាវ ត្រូវរសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយ មានតែស្បែកចៀម និងស្បែកពពែបិទបាំងខ្លួន ខ្វះខាតសព្វគ្រប់ទាំងអស់ ហើយត្រូវគេជិះជាន់សង្កត់សង្កិនធ្វើបាបថែមទៀតផង។
គ្រានោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានមកភូមិអូប្រា អង្គុយនៅក្រោមដើមជ្រៃដែលជាកម្មសិទ្ធិរបស់លោកយ៉ូអាស ក្នុងអំបូរអបៀស៊ើរ។ ពេលនោះ លោកគេឌាន ជាកូនរបស់លោកយ៉ូអាសកំពុងតែបោកបែនស្រូវ ក្នុងធុងសម្រាប់គាបផ្លែទំពាំងបាយជូរ ដើម្បីកុំឲ្យជនជាតិម៉ាឌានឃើញ។
គាប់ជួនពេលនោះ ស្តេចសូលវិលត្រឡប់មកពីចម្ការវិញ ដើរពីក្រោយគោ ស្តេចសួរគេថា៖ «តើមានរឿងអ្វីបានជាប្រជាជនយំដូច្នេះ?»។ គេក៏រៀបរាប់សេចក្តីទាំងប៉ុន្មាន ដែលអ្នកស្រុកយ៉ាបេសនិយាយប្រាប់។
ស្តេចសួរទៀតថា៖ «តើគេមានទ្រង់ទ្រាយដូចម្តេចដែរ?»។ នាងជម្រាបថា៖ «គឺមនុស្សចាស់ម្នាក់ដណ្តប់អាវធំ កំពុងតែឡើងមក»។ ស្តេចសូលដឹងភ្លាមថា ជាសាំយូអែល គាត់ក៏ក្រាបចុះអោនមុខដល់ដី។