លុះថ្ងៃលិចផុតទៅ មេឃក៏ងងឹត។ ពេលនោះ ស្រាប់តែភ្លើងឆេះឡើង ព្រមទាំងមានអណ្តាតភ្លើង ឆេះឆាបតាមចន្លោះដុំសាច់សត្វ ដែលពុះជាពីរនោះផងដែរ។
១ ពង្សាវតារក្សត្រ 19:12 - អាល់គីតាប ក្រោយពីរញ្ជួយដី មានភ្លើង ប៉ុន្តែ អុលឡោះតាអាឡាមិននៅក្នុងភ្លើងនោះទេ។ បន្ទាប់ពីភ្លើងមានឮសូរសំឡេងស្រាលៗយ៉ាងស្រទន់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់ពីការកក្រើកដី មានភ្លើងឆេះ តែព្រះយេហូវ៉ាមិនគង់នៅក្នុងភ្លើងនោះទេ ក្រោយពីភ្លើង មានឮសំឡេងតូចរហៀងៗ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីរញ្ជួយដី មានភ្លើង ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងភ្លើងនោះទេ។ បន្ទាប់ពីភ្លើង មានឮសូរសំឡេងស្រាលៗយ៉ាងស្រទន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់ពីការកក្រើកដីនោះមក នោះមានភ្លើងឆេះ តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងភ្លើងនោះទេ ក្រោយពីភ្លើងនោះមក មានឮសំឡេងតូចរហៀងៗ |
លុះថ្ងៃលិចផុតទៅ មេឃក៏ងងឹត។ ពេលនោះ ស្រាប់តែភ្លើងឆេះឡើង ព្រមទាំងមានអណ្តាតភ្លើង ឆេះឆាបតាមចន្លោះដុំសាច់សត្វ ដែលពុះជាពីរនោះផងដែរ។
ខណៈនោះស្រាប់តែភ្លើងរបស់អុលឡោះតាអាឡាធ្លាក់ចុះមក ឆេះគូរបានដុត ព្រមទាំងអុស ថ្ម ដី និងធ្វើឲ្យទឹកនៅក្នុងចង្អូររីងស្ងួតផង។
អេលីយ៉េសមានប្រសាសន៍ទៅកាន់មេកងនោះថា៖ «ប្រសិនបើខ្ញុំពិតជាអ្នកជំនិតរបស់អុលឡោះមែន សូមឲ្យភ្លើងធ្លាក់ពីលើមេឃមក ឆេះអ្នក និងពលទាហានទាំងហាសិបនាក់របស់អ្នកចុះ!»។ ភ្លើងក៏ធ្លាក់ពីលើមេឃមក ឆេះមេកង និងពលទាហានទាំងហាសិបនាក់នោះមែន។
ក្នុងពេលដែលអ្នកទាំងពីរដើរបណ្តើរនិយាយគ្នាបណ្តើរ ស្រាប់តែមានរទេះជាភ្លើង ទឹមដោយសេះភ្លើង មកញែកអ្នកទាំងពីរឲ្យឃ្លាតចេញពីគ្នា។ ពេលនោះខ្យល់ក៏កួចអេលីយ៉េស ឡើងទៅសូរ៉កា។
ដូច្នេះ សូមកុំញាប់ញ័រនៅចំពោះមុខខ្ញុំឡើយ ហើយក៏កុំនឹកស្មានថា ខ្ញុំចង់យកអំណាច មកគាបសង្កត់អ្នកឲ្យសោះ។
មានម្នាក់ឈរនៅក្បែរខ្ញុំ តែខ្ញុំមើលមិនស្គាល់ថាជានរណាទេ មានដូចជាស្រមោលមួយនៅចំពោះមុខខ្ញុំ ហើយក្នុងភាពស្ងប់ស្ងាត់នោះ ខ្ញុំឮសំឡេងមួយបន្លឺឡើងថា:
នៅទីនោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា បង្ហាញខ្លួនក្នុងអណ្ដាតភ្លើងដែលឆេះចេញពីកណ្តាលគុម្ពោតឲ្យគាត់ឃើញ។ គាត់ឃើញភ្លើងចេញពីគុម្ពោត តែគុម្ពោតមិនឆេះទេ។
បន្ទាប់មក អុលឡោះតាអាឡាបានឆ្លងកាត់ពីមុខម៉ូសា ទាំងប្រកាសថា៖ «អុលឡោះតាអាឡា ជាម្ចាស់ប្រកបដោយចិត្តអាណិតអាសូរ និងប្រណីសន្តោស ទ្រង់មានចិត្តអត់ធ្មត់ ហើយពោរពេញទៅដោយចិត្តមេត្តាករុណា និងស្មោះស្ម័គ្រជានិច្ច។
ពេលនោះ ម៉ាឡាអ៊ីកាត់ក៏ពោលមកខ្ញុំទៀតថា៖ អុលឡោះតាអាឡាមានបន្ទូលមកកាន់លោកសូរ៉ូបាបិលថា៖ «អ្នកបំពេញកិច្ចការនេះបាន មិនមែនដោយប្រើអំណាច ឬប្រើកម្លាំងទេ គឺដោយរសរបស់យើងវិញ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
រំពេចនោះ ស្រាប់តែមានឮស្នូរសន្ធឹកពីលើមេឃ ដូចខ្យល់បក់បោកយ៉ាងខ្លាំងពេញក្នុងផ្ទះដែលគេនៅ។
«នៅថ្ងៃដែលអុលឡោះតាអាឡា មានបន្ទូលមកកាន់អ្នករាល់គ្នាពីក្នុងភ្លើង នៅភ្នំហោរែប អ្នករាល់គ្នាពុំបានឃើញទ្រង់មានភិនភាគបែបណាឡើយ ហេតុនេះតោងប្រយ័ត្នស្មារតី
តើមានជាតិសាសន៍មួយណាធ្លាប់បានឮអុលឡោះតាអាឡាមានបន្ទូលពីក្នុងភ្លើង ដូចអ្នកបានឮ ហើយនៅរស់រានមានជីវិតបែបនេះឬទេ?