ស្តេចមិនគ្រាន់តែប្រព្រឹត្តអំពើបាប ដូចស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាតប៉ុណ្ណោះទេ គឺគាត់បានរៀបការជាមួយនាងយេសិបិល ជាបុត្រីរបស់ស្តេចអេតបាល ជាស្តេចស្រុកស៊ីដូន ហើយបែរទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះបាលថែមទៀតផង។
១ ពង្សាវតារក្សត្រ 19:1 - អាល់គីតាប ស្តេចអហាប់រៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលអេលីយ៉េស បានប្រព្រឹត្ត និងអំពីការដែលគាត់បានសម្លាប់អ្នកបម្រើទាំងអស់របស់ព្រះបាលដោយមុខដាវ ជម្រាបម្ចាស់ក្សត្រីយេសិបិល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអ័ហាប់ប្រាប់ដល់យេសិបិល ពីគ្រប់ទាំងការដែលលោកអេលីយ៉ាបានធ្វើ ហើយពីការដែលលោកបានសម្លាប់ហោរាទាំងប៉ុន្មានដោយដាវ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអហាប់រៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលលោកអេលីយ៉ាបានប្រព្រឹត្ត និងអំពីការដែលលោកបានសម្លាប់ព្យាការីទាំងអស់របស់ព្រះបាលដោយមុខដាវ ប្រាប់ម្ចាស់ក្សត្រិយ៍យេសិបិល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ហាប់ទ្រង់ប្រាប់ដល់យេសិបិល ពីគ្រប់ទាំងការ ដែលអេលីយ៉ាបានធ្វើ ហើយពីការដែលលោកបានសំឡាប់ហោរាទាំងប៉ុន្មានដោយដាវ |
ស្តេចមិនគ្រាន់តែប្រព្រឹត្តអំពើបាប ដូចស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាតប៉ុណ្ណោះទេ គឺគាត់បានរៀបការជាមួយនាងយេសិបិល ជាបុត្រីរបស់ស្តេចអេតបាល ជាស្តេចស្រុកស៊ីដូន ហើយបែរទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះបាលថែមទៀតផង។
អេលីយ៉េសមានប្រសាសន៍ទៅពួកគេថា៖ «ចូរនាំគ្នាចាប់ព្យាការីរបស់ព្រះបាល កុំឲ្យនរណាម្នាក់រត់រួចឡើយ!»។ ប្រជាជនក៏ចាប់ព្យាការីរបស់ព្រះបាល ហើយអេលីយ៉េសបញ្ជាឲ្យនាំពួកគេទៅកាន់ជ្រោះគីសូន រួចគាត់ក៏អារកព្យាការីទាំងអស់នៅទីនោះទៅ។
មិនដែលមាននរណា ដូចស្តេចអហាប់ទេ គឺស្តេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡា ក្រោមការញុះញង់របស់ម្ចាស់ក្សត្រីយេសិបិល ជាភរិយា។
ស្តេចបង្គាប់ទៅសម្ដេចយេរ៉ាមែល ជាបុត្រ និងលោកសេរ៉ាយ៉ា ជាកូនរបស់លោកអាសរាល ព្រមទាំងលោកសេលេមា ជាកូនរបស់លោកអាប់ឌាល ឲ្យទៅចាប់ណាពីយេរេមា និងលោកបារូកជាស្មៀន តែអុលឡោះតាអាឡាបានលាក់អ្នកទាំងពីរ។
បានពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅ បានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព។