១ ពង្សាវតារក្សត្រ 19:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 អ័ហាប់ទ្រង់ប្រាប់ដល់យេសិបិល ពីគ្រប់ទាំងការ ដែលអេលីយ៉ាបានធ្វើ ហើយពីការដែលលោកបានសំឡាប់ហោរាទាំងប៉ុន្មានដោយដាវ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ព្រះបាទអ័ហាប់ប្រាប់ដល់យេសិបិល ពីគ្រប់ទាំងការដែលលោកអេលីយ៉ាបានធ្វើ ហើយពីការដែលលោកបានសម្លាប់ហោរាទាំងប៉ុន្មានដោយដាវ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ព្រះបាទអហាប់រៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលលោកអេលីយ៉ាបានប្រព្រឹត្ត និងអំពីការដែលលោកបានសម្លាប់ព្យាការីទាំងអស់របស់ព្រះបាលដោយមុខដាវ ប្រាប់ម្ចាស់ក្សត្រិយ៍យេសិបិល។ សូមមើលជំពូកអាល់គីតាប1 ស្តេចអហាប់រៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលអេលីយ៉េស បានប្រព្រឹត្ត និងអំពីការដែលគាត់បានសម្លាប់អ្នកបម្រើទាំងអស់របស់ព្រះបាលដោយមុខដាវ ជម្រាបម្ចាស់ក្សត្រីយេសិបិល។ សូមមើលជំពូក |