ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 16:11 - អាល់គីតាប

កាល​បាន​ឡើង​សោយ​រាជ្យ​ហើយ ស្តេច​ស៊ីមរី​ប្រហារ​ជីវិត​រាជ‌វង្ស​របស់​ស្តេច​បាសា​ទាំង​មូល ឥត​ទុក​ប្រុសៗ​ណា​ម្នាក់​ឲ្យ​នៅ​រស់​ឡើយ ទោះ​បី​ក្នុង​ចំណោម​ញាតិ​វង្ស ឬ​ក្នុង​ចំណោម​អ្នក​នាំ​សារ​ក្តី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​បាន​គង់​លើ​បល្ល័ង្ក​សោយ‌រាជ្យ​ហើយ ក៏​ប្រហារ​ជីវិត​វង្សា‌នុវង្ស​របស់​ប្អាសា​ទាំង​អស់ ឥត​ទុក​ពួក​ប្រុសៗ​ណា​មួយ​ខាង​ប្អាសា ទោះ​ទាំង​វង្សា ឬ​ជា​មិត្ត​សម្លាញ់​ណា​ឲ្យ​នៅ​សល់​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​បាន​ឡើង​សោយ​រាជ្យ​ហើយ ព្រះ‌បាទ​ស៊ីមរី​ប្រហារ​ជីវិត​រាជ‌វង្ស​របស់​ព្រះ‌បាទ​បាសា​ទាំង​មូល ឥត​ទុក​ប្រុសៗ​ណា​ម្នាក់​ឲ្យ​នៅ​រស់​ឡើយ ទោះ​បី​ក្នុង​ចំណោម​ញាតិ​វង្ស ឬ​ក្នុង​ចំណោម​អ្នក​ជំនិត​ក្ដី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​បាន​គង់​លើ​បល្ល័ង្ក​សោយ‌រាជ្យ​ឡើង​ហើយ នោះ​ក៏​ប្រហារ​ជីវិត​នៃ​វង្សា‌នុវង្ស​របស់​ប្អាសា​ទាំង​អស់​ទៅ ឥត​ទុក​ពួក​ប្រុសៗ​ណា​មួយ​ខាង​ប្អាសា ទោះ​ទាំង​វង្សា ឬ​ជា​មិត្រ​សំឡាញ់​របស់​ទ្រង់ ឲ្យ​នៅ​សល់​ឡើយ

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 16:11
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ​យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន ចំពោះ​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម។ យើង​នឹង​ប្រហារ​កូន​ប្រុសៗ ក្នុង​ក្រុម​គ្រួសារ​របស់​យេរ៉ូ‌បោម ទាំង​អ្នក​ងារ ទាំង​អ្នក​ជា ឲ្យ​អស់​ពី​ស្រុក​អ៊ីស្រ‌អែល។ យើង​នឹង​បោស​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ដូច​គេ​បោស​សំរាម​ទាល់​តែ​អស់​ដែរ។


ពេល​ឡើង​គ្រង​រាជ្យ​ហើយ ស្តេច​បាសា​ប្រហារ​ជីវិត​រាជ‌វង្ស​របស់​ស្តេច​យេរ៉ូ‌បោម​ទាំង​អស់ គ្មាន​ទុក​ឲ្យ​សល់​អ្នក​ណា​ម្នាក់​ឡើយ គឺ​បំផ្លាញ​ឲ្យ​ផុត​ពូជ ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ថ្លែង​តាម​រយៈ​ណាពី​អហ៊ីយ៉ា នៅ​ស៊ីឡូ។


លោក​ស៊ីមរី​ចូល​មក ហើយ​សម្លាប់​ស្តេច នៅ​ក្នុង​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​ពីរ​នៃ​រជ្ជកាល​ស្តេច​អេសា ជា​ស្តេច​ស្រុក​យូដា រួច​ឡើង​សោយ​រាជ្យ​ជំនួស​ស្តេច​អេឡា។


ហេតុ​នេះ យើង​នឹង​លុប​បំបាត់​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​ចោល។ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក បាន​ដូច​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ជា​កូន​របស់​នេបាត​ដែរ។


យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក បាន​ដូច​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ជា​កូន​របស់​នេបាត និង​ដូច​ពូជ‌ពង្ស​របស់​បាសា ជា​កូន​របស់​អហ៊ីយ៉ា​ដែរ ព្រោះ​អ្នក​ធ្វើ​ឲ្យ​យើង​ខឹង ព្រម​ទាំង​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ផង”។


យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ក្រុម​គ្រួសារ​អហាប់ ដូច​យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុម​គ្រួសារ​យេរ៉ូ‌បោម ជា​កូន​របស់​នេបាត និង​ក្រុម​គ្រួសារ​បាសា ជា​កូន​របស់​អហ៊ីយ៉ា។


សូម​ដក​ជីវិត​ពូជ‌ពង្ស​របស់​គេ ហើយ​លុប​បំបាត់​នាម​ត្រកូល​របស់​គេ នៅ​ជំនាន់​ក្រោយ!


ស្តេច​អាដូនី-បេសេក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្តេច​ចិត​សិប​នាក់ ហើយ​ស្តេច​ទាំង​នោះ​រើស​សំណល់​អាហារ នៅ​ក្រោម​តុ​របស់​ខ្ញុំ។ ឥឡូវ​នេះ អុលឡោះ​បាន​សង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត»។ គេ​បាន​នាំ​ស្តេច​អាដូនី-បេសេក​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ស្តេច​ក៏​ស្លាប់​នៅ​ទី​នោះ។


ដូច្នេះ បើ​ខ្ញុំ​ទុក​ជីវិត​មនុស្ស​ប្រុស​ណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​ណាបាល ឲ្យ​នៅ​រស់​រហូត​ដល់​ព្រឹក​ស្អែក សូម​អុលឡោះ​ដាក់​ទោស​ខ្ញុំ យ៉ាង​ធ្ងន់‌ធ្ងរ​ចុះ»។


អុលឡោះ‌តាអាឡា​ពិត​ជា​ឃាត់​ខ្ញុំ​មិន​ឲ្យ​ធ្វើ​បាប​នាង​មែន ដ្បិត​ប្រសិន​បើ​នាង​មិន​ប្រញាប់‌ប្រញាល់​មក​ជួប​ខ្ញុំ​ទេ​នោះ ខ្ញុំ​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​នៅ​អស់‌កល្ប​ជានិច្ច​ថា ពេល​ថ្ងៃ​រះ មុខ​ជា​គ្មាន​បុរស​ណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​លោក​ណាបាល នៅ​មាន​ជីវិត​ឡើយ»។