Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 16:12 - អាល់គីតាប

12 ស្តេច​ស៊ីមរី​សម្លាប់​រង្គាល​រាជ‌វង្ស​របស់​ស្តេច​បាសា​ទាំង​មូល ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា បាន​ថ្លែង​តាម​រយៈ​ណាពី​យេហ៊ូវ​ទាស់​នឹង​ស្តេច​បាសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដែល​ស៊ីមរី​បាន​រំលាយ​ពួក​វង្ស​របស់​ប្អាសា​ទាំង​អស់ តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​ប្អាសា តាម​រយៈ​ហោរា​យេហ៊ូវ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះ‌បាទ​ស៊ីមរី​សម្លាប់​រង្គាល​រាជ‌វង្ស​របស់​ព្រះ‌បាទ​បាសា​ទាំង​មូល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ បាន​ថ្លែង​តាម​រយៈ​ព្យាការី​យេហ៊ូវ ទាស់​នឹង​ព្រះ‌បាទ​បាសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 គឺ​យ៉ាង​នោះ​ដែល​ស៊ីមរី​បាន​រំលាយ​ពួក​វង្ស​របស់​ប្អាសា​ទាំង​អស់​ទៅ តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទាស់​នឹង​ប្អាសា ដោយ‌សារ​ហោរា​យេហ៊ូវ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 16:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​បញ្ចុះ​សព​កូន​នោះ ហើយ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​ថ្លែង​តាម​រយៈ​ណាពី​អហ៊ីយ៉ា ជា​អ្នក​បម្រើ​របស់​ទ្រង់។


ស្តេច​អេសា និង​ស្តេច​បាសា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​តែងតែ​ធ្វើ​សង្គ្រាម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ស្តេច​ទាំង​ពីរ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ប្រឆាំង​នឹង​ស្តេច​បាសា​តាម​រយៈ​ណាពី​យេហ៊ូវ ជា​កូន​របស់​លោក​ហា‌ណា‌នី​ថា៖


ហេតុ​នេះ យើង​នឹង​លុប​បំបាត់​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​ចោល។ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក បាន​ដូច​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ជា​កូន​របស់​នេបាត​ដែរ។


អុលឡោះ‌តាអាឡា​ធ្លាប់​មាន​បន្ទូល​មក​កាន់​ស្តេច​បាសា ព្រម​ទាំង​រាជ​វង្ស​តាម​រយៈ​ណាពី​យេហ៊ូវ ជា​កូន​របស់​លោក​ហា‌ណា‌នី​ដែរ ព្រោះ​ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​យ៉ាង​មិន​គាប់​បំណងអុលឡោះ‌តាអាឡា ដែល​បណ្តាល​ឲ្យ​ទ្រង់​ខឹង។ ស្តេច​បាសា​បាន​ប្រព្រឹត្ត​អំពើ​បាប​ដូច​រាជ‌វង្ស​របស់​ស្តេច​យេរ៉ូ‌បោម​ដែរ។ មួយ​វិញ​ទៀត ស្តេច​បាន​សម្លាប់​រង្គាល​រាជ‌វង្ស​របស់​ស្តេច​យេរ៉ូ‌បោម។


គឺ​ម្សៅ​មិន​ចេះ​រលោះ​ពី​ខាប់ ប្រេង​ក៏​មិន​ចេះ​រលោះ​ពី​ដប ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​ថ្លែង​តាម​រយៈ​អេលី‌យ៉េស។


ស្តេច​យេរ៉ូ‌បោម​បាន​កំណត់​ព្រំ​ប្រទល់​ទឹក​ដី​របស់​អ៊ីស្រ‌អែល​ឡើង​វិញ ចាប់​តាំង​ពី​ច្រក​ចូល​ហា‌ម៉ាត់ រហូត​ដល់​សមុទ្រ​អារ៉ា‌បា ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ថ្លែង​តាម​រយៈ​អ្នក​បម្រើ​របស់​ទ្រង់ គឺ​ណាពី​យូណើស ជា​កូន​របស់​លោក​អមី‌ថាយ ជា​អ្នក​ស្រុក​កាថ‌ហេភើរ។


ស្តេច​មិន​ព្រម​ស្តាប់​តាម​សំណូម​ពរ​របស់​ប្រជា‌ជន​ទេ ដ្បិតអុលឡោះ‌តាអាឡា​បណ្តោយ​ឲ្យ​មាន​សភាព‌ការណ៍​ប្រែ‌ប្រួល​ដូច្នេះ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​ថ្លែង​មក​កាន់​លោក​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត តាម​រយៈ​ណាពី​អហ៊ីយ៉ា​នៅ​ស៊ីឡូ។


លោក​យេហ៊ូវ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាណា‌នី ជា​អ្នក​ទាយ បាន​ចេញ​មក​ជួប​ស្តេច​យ៉ូសា‌ផាត ជម្រាប​ស្តេច​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​ស្តេច​ជួយ​មនុស្ស​អាក្រក់ ហើយ​ស្រឡាញ់​អស់​អ្នក​ដែល​ស្អប់អុលឡោះ‌តាអាឡា​ដូច្នេះ? ដោយ​ស្តេច​ប្រព្រឹត្ត​បែប​នេះ អុលឡោះ‌តាអាឡា​ខឹង​នឹង​ស្តេច។


កិច្ចការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យ៉ូសា‌ផាត តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​លោក​យេ‌ហ៊ូវ ជា​កូន​របស់​លោក​ហាណា‌នី ដែល​គេ​បញ្ចូល​ទៅ​ក្នុង​ក្រាំង​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


អ្នក​ដែល​ប្រើ​មនុស្ស​ខ្លៅ​ឲ្យ​នាំ​សារ ប្រៀប​ដូច​ជា​កាត់​ជើង​របស់​ខ្លួន ហើយ​ត្រូវ​ពិបាក​ចិត្ត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម