១ សាំយូអែល 25:34 - អាល់គីតាប
34 អុលឡោះតាអាឡាពិតជាឃាត់ខ្ញុំមិនឲ្យធ្វើបាបនាងមែន ដ្បិតប្រសិនបើនាងមិនប្រញាប់ប្រញាល់មកជួបខ្ញុំទេនោះ ខ្ញុំសូមស្បថក្នុងនាមអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ដែលនៅអស់កល្បជានិច្ចថា ពេលថ្ងៃរះ មុខជាគ្មានបុរសណាម្នាក់ ក្នុងក្រុមគ្រួសាររបស់លោកណាបាល នៅមានជីវិតឡើយ»។
សូមមើលជំពូក ចម្លង
34 ដ្បិតខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដែលព្រះអង្គមានព្រះជន្មគង់នៅ ហើយបានឃាត់មិនឲ្យខ្ញុំធ្វើបាបដល់អ្នកថា បើអ្នកមិនបានប្រញាប់មកជួបនឹងខ្ញុំទេ នោះប្រាកដជាដល់ព្រឹកឡើង នឹងគ្មានសល់អ្វីដល់ណាបាល សូម្បីតែកូនប្រុសមួយផង»។
សូមមើលជំពូក ចម្លង
34 ព្រះអម្ចាស់ពិតជាឃាត់ខ្ញុំមិនឲ្យធ្វើបាបនាងមែន ដ្បិតប្រសិនបើនាងមិនប្រញាប់ប្រញាល់មកជួបខ្ញុំទេ នោះខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលមានព្រះជន្មគង់នៅថា ពេលថ្ងៃរះ មុខជាគ្មានបុរសណាម្នាក់ ក្នុងក្រុមគ្រួសាររបស់លោកណាបាល នៅមានជីវិតឡើយ»។
សូមមើលជំពូក ចម្លង
34 ដ្បិតខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់មានព្រះជន្មរស់នៅ ហើយបានឃាត់មិនឲ្យខ្ញុំធ្វើបាបដល់អ្នកថា បើអ្នកមិនបានប្រញាប់មកជួបនឹងខ្ញុំទេ នោះប្រាកដជាដល់ស្រាងឡើង នោះនឹងគ្មានសល់អ្វីដល់ណាបាល សូម្បីតែកូនប្រុស១ផង
សូមមើលជំពូក ចម្លង