នៅថ្ងៃនោះ អុលឡោះតាអាឡានឹងជ្រើសតាំងស្តេចមួយទៀត ឲ្យសោយរាជ្យលើប្រជាជនអ៊ីស្រអែល ស្តេចថ្មីនោះនឹងប្រហារពូជពង្សរបស់ស្តេចយេរ៉ូបោមឲ្យវិនាសសូន្យ។ ហេតុការណ៍នេះកំពុងតែកើតមាន!
១ ពង្សាវតារក្សត្រ 15:27 - អាល់គីតាប លោកបាសាជាកូនរបស់លោកអហ៊ីយ៉ា ក្នុងកុលសម្ព័ន្ធអ៊ីសាខារ បានក្បត់ស្តេចណាដាប់ ហើយសម្លាប់ស្តេចនៅគីបថោន ជាក្រុងរបស់ពួកភីលីស្ទីន ក្នុងគ្រាដែលស្តេច និងកងទ័ពអ៊ីស្រអែលទាំងមូលកំពុងឡោមព័ទ្ធក្រុងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចប្អាសាជាកូនអ័ហ៊ីយ៉ា ក្នុងកុលសម្ពន័្ធអ៊ីសាខារ ក៏ក្បត់ទ្រង់ ហើយប្រហារសម្លាប់ទ្រង់នៅត្រង់គីបថោន ជាទីក្រុងរបស់ពួកភីលីស្ទីនទៅ ដ្បិតនៅគ្រានោះ ណាដាប និងពួកអ៊ីស្រាអែលទាំងអស់ គេកំពុងឡោមព័ទ្ធច្បាំងនឹងក្រុងគីបថោន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបាសាជាកូនរបស់លោកអហ៊ីយ៉ា ក្នុងកុលសម្ព័ន្ធអ៊ីសាខារ បានក្បត់ព្រះបាទណាដាប់ ហើយធ្វើគុតស្ដេចនៅគីបថោន ជាក្រុងរបស់ពួកភីលីស្ទីន ក្នុងគ្រាដែលស្ដេច និងកងទ័ពអ៊ីស្រាអែលទាំងមូលកំពុងឡោមព័ទ្ធក្រុងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចប្អាសា ជាកូនអ័ហ៊ីយ៉ា ក្នុងពូជអំបូរអ៊ីសាខារ ក៏ក្បត់ទ្រង់ ហើយប្រហារសំឡាប់ទ្រង់នៅត្រង់គីបថោន ជាទីក្រុងរបស់ពួកភីលីស្ទីនទៅ ដ្បិតនៅគ្រានោះ ណាដាប នឹងពួកអ៊ីស្រាអែលទាំងអស់ គេកំពុងឡោមព័ទ្ធច្បាំងនឹងក្រុងគីបថោន |
នៅថ្ងៃនោះ អុលឡោះតាអាឡានឹងជ្រើសតាំងស្តេចមួយទៀត ឲ្យសោយរាជ្យលើប្រជាជនអ៊ីស្រអែល ស្តេចថ្មីនោះនឹងប្រហារពូជពង្សរបស់ស្តេចយេរ៉ូបោមឲ្យវិនាសសូន្យ។ ហេតុការណ៍នេះកំពុងតែកើតមាន!
លោកបាសាសម្លាប់ស្តេច នៅឆ្នាំទីបីនៃរជ្ជកាលស្តេចអេសា ជាស្តេចស្រុកយូដា ហើយឡើងសោយរាជ្យជំនួស។
លោកស៊ីមរីចូលមក ហើយសម្លាប់ស្តេច នៅក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលស្តេចអេសា ជាស្តេចស្រុកយូដា រួចឡើងសោយរាជ្យជំនួសស្តេចអេឡា។
នៅឆ្នាំទីម្ភៃប្រាំពីរ នៃរជ្ជកាលស្តេចអេសាជាស្តេចស្រុកយូដា ស្តេចស៊ីមរីឡើងសោយរាជ្យនៅក្រុងធើសា បានប្រាំពីរថ្ងៃ។ ពេលនោះ ពលទាហានអ៊ីស្រអែលកំពុងបោះទ័ព នៅជិតក្រុងគីបថោន ដើម្បីវាយយកក្រុងនោះពីពួកភីលីស្ទីន។
កាលពលទាហានបានដឹងថា ស្តេចស៊ីមរីក្បត់ស្តេចអេឡា ព្រមទាំងសម្លាប់ស្តេចទៀតផងនោះ ពួកគេក៏តែងតាំងលោកមេទ័ពអូមរី ជាស្តេចលើអ៊ីស្រអែល។
ស្តេចអូមរី និងកងទ័ពអ៊ីស្រអែលដែលនៅជាមួយ ក៏ចេញពីក្រុងគីបថោនមកឡោមព័ទ្ធក្រុងធើសា។
អុលឡោះតាអាឡាធ្លាប់មានបន្ទូលមកកាន់ស្តេចបាសា ព្រមទាំងរាជវង្សតាមរយៈណាពីយេហ៊ូវ ជាកូនរបស់លោកហាណានីដែរ ព្រោះស្តេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាងមិនគាប់បំណងអុលឡោះតាអាឡា ដែលបណ្តាលឲ្យទ្រង់ខឹង។ ស្តេចបាសាបានប្រព្រឹត្តអំពើបាបដូចរាជវង្សរបស់ស្តេចយេរ៉ូបោមដែរ។ មួយវិញទៀត ស្តេចបានសម្លាប់រង្គាលរាជវង្សរបស់ស្តេចយេរ៉ូបោម។
មានអ្នកបម្រើម្នាក់របស់ស្តេចឈ្មោះលោកស៊ីមរី ជាមេបញ្ជាការកងរទេះចំបាំងចំនួនពាក់កណ្តាល បានក្បត់ស្តេចអេឡា។ នៅគ្រានោះ ស្តេចស្នាក់នៅក្រុងធើសា កំពុងពិសាសុរាស្រវឹង នៅក្នុងផ្ទះរបស់លោកអើសា ដែលជាអ្នកទទួលខុសត្រូវក្នុងវាំង។
មេទ័ពរបស់ស្តេចបានក្រោកឡើង រួមគំនិតគ្នាក្បត់នឹងស្តេចយ៉ូអាស។ ពួកគេសម្លាប់ស្តេច នៅប៉មមីឡូតាមផ្លូវចុះទៅស៊ីឡា។
មេទ័ពដែលបានសម្លាប់ស្តេច គឺលោកយ៉ូសាការ ជាកូនរបស់លោកស៊ីមាត និងលោកយ៉ូសាបាឌ ជាកូនរបស់លោកសូមើរ។ គេបានបញ្ចុះសពស្តេចក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត ហើយស្តេចអម៉ាស៊ីយ៉ា ជាកូន បានឡើងស្នងរាជ្យ។
លោកយេហ៊ូវ ជាកូនរបស់លោកយេហូសាផាត និងជាចៅរបស់លោកនឹមស៊ី មានគំនិតក្បត់នឹងស្តេចយ៉ូរ៉ាម។ គ្រានោះ ស្តេចយ៉ូរ៉ាម និងកងទ័ពអ៊ីស្រអែលទាំងមូល កំពុងតែការពារក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដតទល់នឹងស្តេចហាសែល ជាស្តេចស្រុកស៊ីរី។
បន្ទាប់មកកងទ័ពស៊ីរីចាកចេញទៅ ទុកឲ្យស្តេចយ៉ូអាសឈឺជាទម្ងន់។ ពួកអ្នកបម្រើឃុបឃិតគ្នាប្រឆាំងនឹងស្តេច ដើម្បីសងសឹកចំពោះឃាតកម្ម ទៅលើកូនរបស់អ៊ីមុាំយេហូយ៉ាដា។ គេសម្លាប់ស្តេចនៅក្នុងបន្ទប់ដេក រួចយកសពទៅបញ្ចុះនៅបុរីស្តេចទត តែគេមិនបញ្ចុះនៅក្នុងផ្នូរ ជាមួយស្តេចឯទៀតៗទេ។
ក្នុងទឹកដីនៃកុលសម្ព័ន្ធដាន់ គេទទួលបានក្រុងអែលថ្កេរ និងវាលស្មៅនៅជុំវិញ ក្រុងគីបថោន និងវាលស្មៅនៅជុំវិញ