Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 15:28 - អាល់គីតាប

28 លោក​បាសា​សម្លាប់​ស្តេច នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ស្តេច​អេសា ជា​ស្តេច​ស្រុក​យូដា ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 គឺ​នៅ​ឆ្នាំ​ទី​បី ក្នុង​រាជ្យ​អេសា​ជា​ស្តេច​ស្រុក​យូដា ដែល​ប្អាសា​បាន​ធ្វើ​គុត​ណា‌ដាប រួច​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 លោក​បាសា​ធ្វើ​គុត​ស្ដេច នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 គឺ​នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​អេសា​ជា​ស្តេច​ស្រុក​យូដា ដែល​ប្អាសា​បាន​ធ្វើ​គុត​ណាដាប រួច​ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​ទ្រង់

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 15:28
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អេសា និង​ស្តេច​បាសា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​តែងតែ​ធ្វើ​សង្គ្រាម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ស្តេច​ទាំង​ពីរ។


លោក​បាសា​ជា​កូន​របស់​លោក​អហ៊ីយ៉ា ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ បាន​ក្បត់​ស្តេច​ណាដាប់ ហើយ​សម្លាប់​ស្តេច​នៅ​គីប‌ថោន ជា​ក្រុង​របស់​ពួក​ភីលី‌ស្ទីន ក្នុង​គ្រា​ដែល​ស្តេច និង​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល​កំពុង​ឡោម‌ព័ទ្ធ​ក្រុង​នោះ។


ពេល​ឡើង​គ្រង​រាជ្យ​ហើយ ស្តេច​បាសា​ប្រហារ​ជីវិត​រាជ‌វង្ស​របស់​ស្តេច​យេរ៉ូ‌បោម​ទាំង​អស់ គ្មាន​ទុក​ឲ្យ​សល់​អ្នក​ណា​ម្នាក់​ឡើយ គឺ​បំផ្លាញ​ឲ្យ​ផុត​ពូជ ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ថ្លែង​តាម​រយៈ​ណាពី​អហ៊ីយ៉ា នៅ​ស៊ីឡូ។


គ្រា​នោះ ប្រជា‌ជន​អ៊ីស្រ‌អែល​បាន​បាក់​បែក​គ្នា​ជា​ពីរ​ក្រុម ក្រុម​មួយ​ចង់​លើក​លោក​ធីបនី ជា​កូន​របស់​លោក​គីណាត​ឡើង​ជា​ស្តេច ក្រុម​មួយ​ទៀត​ចង់​លើក​លោក​មេ‌ទ័ព​អូមរី​វិញ។


ការ​សង​សឹក​ស្រេច​តែ​លើ​យើង យើង​នឹង​តប​ទៅ​ពួក​គេ​វិញ នៅ​ពេល​ដែល​ពួក​គេ​ជំពប់​ដួល! ដ្បិត​ថ្ងៃ​វេទនា​ជិត​មក​ដល់​ហើយ ថ្ងៃ​អន្សា​របស់​ពួក​គេ​នៅ​ជិត​បង្កើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម