Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 16:15 - អាល់គីតាប

15 នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​ពីរ នៃ​រជ្ជកាល​ស្តេច​អេសា​ជា​ស្តេច​ស្រុក​យូដា ស្តេច​ស៊ីមរី​ឡើង​សោយ​រាជ្យ​នៅ​ក្រុង​ធើសា បាន​ប្រាំ​ពីរ​ថ្ងៃ។ ពេល​នោះ ពល​ទាហាន​អ៊ីស្រ‌អែល​កំពុង​បោះ​ទ័ព នៅ​ជិត​ក្រុង​គីប‌ថោន ដើម្បី​វាយ​យក​ក្រុង​នោះ​ពី​ពួក​ភីលី‌ស្ទីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 លុះ​ដល់​ឆ្នាំ​ទីម្ភៃ​ប្រាំពីរ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា ស៊ីមរី​បាន​សោយ‌រាជ្យ​អស់​ប្រាំពីរ​ថ្ងៃ នៅ​ក្រុង​ធើសា រីឯ​ពួក​ពល‌ទ័ព គេ​កំពុង​តែ​ច្បាំង​នឹង​គីបថោន ជា​ទី​ក្រុង​របស់​ពួក​ភីលី‌ស្ទីន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​ស៊ីមរី​ឡើង​សោយ​រាជ្យ​នៅ​ក្រុង​ធើសា បាន​ប្រាំ‌ពីរ​ថ្ងៃ។ ពេល​នោះ ពល​ទាហាន​អ៊ីស្រា‌អែល​កំពុង​បោះ​ទ័ព នៅ​ជិត​ក្រុង​គីប‌ថោន ដើម្បី​វាយ​យក​ក្រុង​នោះ​ពី​ពួក​ភីលីស្ទីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 លុះ​ដល់​ឆ្នាំ​ទី​២៧ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​ស៊ីមរី​បាន​សោយ‌រាជ្យ​អស់​៧​ថ្ងៃ នៅ​ក្រុង​ធើសា រីឯ​ពួក​ពល‌ទ័ព គេ​កំពុង​តែ​ច្បាំង​នឹង​គីបថោន ជា​ទី​ក្រុង​របស់​ពួក​ភីលីស្ទីន

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 16:15
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ភរិយា​របស់​ស្តេច​យេរ៉ូ‌បោម​ក្រោក​ឡើង ហើយ​ចេញ​ទៅ។ ពេល​នាង​ទៅ​ដល់​ក្រុង​ធើសា ហើយ​ឈាន​ជើង​ជាន់​មាត់​ទ្វារ​ដំណាក់ កូន​នោះ​ក៏​ស្លាប់។


កាល​ស្តេច​បាសា ជ្រាប​ពី​ដំណឹង​នេះ គាត់​ក៏​ឈប់​សង់​កំពែង​ក្រុង​រ៉ាម៉ា ហើយ​មក​នៅ​ក្រុង​ធើសា​វិញ។


លោក​បាសា​ជា​កូន​របស់​លោក​អហ៊ីយ៉ា ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ បាន​ក្បត់​ស្តេច​ណាដាប់ ហើយ​សម្លាប់​ស្តេច​នៅ​គីប‌ថោន ជា​ក្រុង​របស់​ពួក​ភីលី‌ស្ទីន ក្នុង​គ្រា​ដែល​ស្តេច និង​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល​កំពុង​ឡោម‌ព័ទ្ធ​ក្រុង​នោះ។


លោក​ស៊ីមរី​ចូល​មក ហើយ​សម្លាប់​ស្តេច នៅ​ក្នុង​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​ពីរ​នៃ​រជ្ជកាល​ស្តេច​អេសា ជា​ស្តេច​ស្រុក​យូដា រួច​ឡើង​សោយ​រាជ្យ​ជំនួស​ស្តេច​អេឡា។


កាល​ពល​ទាហាន​បាន​ដឹង​ថា ស្តេច​ស៊ីមរី​ក្បត់​ស្តេច​អេឡា ព្រម​ទាំង​សម្លាប់​ស្តេច​ទៀត​ផង​នោះ ពួក​គេ​ក៏​តែង‌តាំង​លោក​មេ‌ទ័ព​អូមរី ជា​ស្តេច​លើ​អ៊ីស្រ‌អែល។


នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​មួយ នៃ​រជ្ជកាល​ស្តេច​អេសា​ជា​ស្តេច​ស្រុក​យូដា ស្តេច​អេឡា ជា​បុត្រ​របស់​ស្តេច​បាសា បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល នៅ​ក្រុង​ធើសា​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។


ពេល​លោក​យេហ៊ូវ​កំពុង​ចូល​តាម​ទ្វារ​ក្រុង នាង​យេសិ‌បិល​ពោល​ថា៖ «នែ៎ ស៊ីមរី ជា​ឃាតក​ម្ចាស់​របស់​ខ្លួន​អើយ តើ​អ្នក​មក​ដោយ​សន្តិ‌ភាព​ឬ?»។


មនុស្ស​អាក្រក់​មាន​ជ័យ‌ជំនះ​តែ​មួយ​ស្របក់​ទេ ហើយ​មនុស្ស​ទមិឡ​ក៏​មាន​អំណរ​មិន​យូរ​ដែរ។


ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​អាក្រក់​ប្រើ​អំណាច​ផ្ដាច់​ការ គេ​រីក​ចំរើន​ឡើង ដូច​ដើម​ឈើ​មាន​ស្លឹក​ខៀវ​ខ្ចី​បែក​មែក​សាខា។


អែល‌ថ្កេរ គី‌ថោន បាឡាត


ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ដាន់ គេ​ទទួល​បាន​ក្រុង​អែល‌ថ្កេរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​គីប‌ថោន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម