ប៉ុន្តែ លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ គឺគាត់ទៅដេកជាមួយពួកនាយទាហាន នៅខ្លោងទ្វារដំណាក់។
១ ពង្សាវតារក្សត្រ 14:27 - អាល់គីតាប ស្តេចរេហូបោមបានឲ្យគេធ្វើខែល ពីលង្ហិនជំនួសវិញ ហើយប្រគល់ឲ្យមេក្រុមរបស់កងទាហានដែលយាមខ្លោងទ្វារវាំងមើលថែរក្សា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយស្តេចរេហូបោមបានធ្វើខែលលង្ហិនជំនួសខែលទាំងនោះ ក៏ប្រគល់ទៅក្នុងអំណាចនៃមេទ័ព ដែលរក្សាមាត់ទ្វារដំណាក់ស្តេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទរេហូបោមបានឲ្យគេធ្វើខែលពីលង្ហិនជំនួសវិញ ហើយប្រគល់ឲ្យមេក្រុមរបស់កងទាហានដែលយាមខ្លោងទ្វារវាំងមើលថែរក្សា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកស្តេចរេហូបោមទ្រង់ធ្វើខែលលង្ហិនជំនួសខែលទាំងនោះ ក៏ប្រគល់ទៅក្នុងអំណាចនៃមេទ័ព ដែលរក្សាមាត់ទ្វារដំណាក់ស្តេច |
ប៉ុន្តែ លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ គឺគាត់ទៅដេកជាមួយពួកនាយទាហាន នៅខ្លោងទ្វារដំណាក់។
ក្រោយមកទៀត សម្តេចអាប់សាឡុមរកបានរទេះមួយ ព្រមទាំងសេះ ហើយចាត់ចែងមនុស្សចំនួនហាសិបនាក់រត់ពីមុខផង។
គ្រប់ពេលដែលស្តេចចូលដំណាក់របស់អុលឡោះតាអាឡា ពួកទាហាននាំគ្នាកាន់ខែលទាំងនោះ រួចពួកគេប្រមូលយកទៅទុក ក្នុងបន្ទប់របស់មេក្រុមវិញ។
មុនពេលនាងមកដល់ អុលឡោះតាអាឡាមានបន្ទូលមកកាន់លោកអហ៊ីយ៉ាថា៖ «ភរិយារបស់យេរ៉ូបោមនឹងមកសួរអ្នក អំពីកូនដែលកំពុងឈឺ។ កាលនាងចូលមកជួបអ្នក នាងនឹងក្លែងខ្លួនធ្វើជាស្ត្រីម្នាក់ផ្សេងទៀត។ ត្រូវនិយាយជាមួយនាងតាមពាក្យដែលយើងនឹងប្រាប់អ្នក»។
អេលីយ៉េសយកក្រណាត់ក្រវាត់ចង្កេះ ស្រាប់តែគាត់ពោរពេញដោយអំណាចរបស់អុលឡោះតាអាឡា ហើយគាត់ក៏រត់ពីមុខរទេះស្តេចអហាប់ រហូតដល់ច្រកចូលក្រុងយេសរាល។
បន្ទាប់មក គាត់នាំពួកមេទ័ព ពួកនាយទាហានស្តេចដែលជាជនជាតិការី និងពលទាហាន ព្រមទាំងប្រជាជនទាំងមូលនៅក្នុងស្រុក ដង្ហែស្តេចពីដំណាក់របស់អុលឡោះតាអាឡា ចូលវាំងតាមខ្លោងទ្វារនៃពួកអ្នកយាម រួចហើយស្តេចយ៉ូអាសឡើងនៅលើបល្ល័ង្ករាជ្យ។
លុះដល់ឆ្នាំទីប្រាំពីរ អ៊ីមុាំយេហូយ៉ាដាចាត់គេទៅអញ្ជើញពួកនាយទាហានស្តេច ដែលជាជនជាតិការី និងពលទាហានមកជួបនឹងគាត់នៅដំណាក់របស់អុលឡោះតាអាឡា។ គាត់បានចុះកិច្ចសន្យាជាមួយពួកគេ ព្រមទាំងសុំឲ្យពួកគេស្បថក្នុងដំណាក់របស់អុលឡោះតាអាឡា រួចគាត់នាំបុត្រារបស់ស្តេចមកបង្ហាញឲ្យពួកគេឃើញ។
ស្តេចក៏បញ្ជាទៅកងរក្សា ដែលឈរនៅជុំវិញស្តេចថា៖ «ចូរនាំគ្នាសម្លាប់ពួកអ៊ីមុាំជាអ្នកបម្រើរបស់អុលឡោះតាអាឡា ចោលទៅ ព្រោះពួកគេបានចូលដៃជាមួយទតដែរ គឺពួកគេដឹងថា ទតរត់គេចខ្លួន តែពួកគេមិនបានប្រាប់យើងទេ!»។ ប៉ុន្តែ អ្នកបម្រើរបស់ស្តេចសូល មិនព្រមលើកដៃសម្លាប់ពួកអ៊ីមុាំជាអ្នកបម្រើរបស់អុលឡោះតាអាឡាឡើយ។
«ស្តេចដែលនឹងសោយរាជ្យលើអ្នករាល់គ្នាមានសិទ្ធិដូចតទៅ គឺស្តេចនឹងយកកូនប្រុសរបស់អ្នករាល់គ្នាធ្វើជាទាហាន ខ្លះនៅខាងកងរទេះចំបាំងរបស់ស្តេច ខ្លះនៅខាងទ័ពសេះរបស់ស្តេច ខ្លះទៀតរត់នៅមុខរទេះ។